នយោបាយ
សម្តេច ហ៊ុន សែន៖ ការផ្ដល់ជំនួយយោធាទៅឲ្យអ៊ុយក្រែន គឺជាការលើកទឹកចិត្តក្នុងការធ្វើសង្គ្រាម
មានប្រសាសន៍នៅក្នុងពិធីបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កំណាត់ផ្លូវជាតិលេខ៣ នាព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា ការផ្ដល់ជំនួយយោធាពីបណ្តាប្រទេសមួយចំនួននៅអឺរ៉ុបទៅឲ្យអ៊ុយក្រែន គឺជាការលើកទឹកចិត្តក្នុងការធ្វើសង្គ្រាម ហើយសង្រ្គាមនេះ នឹងកាន់តែខ្លាំងឡើង។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា៖ «ខ្ញុំនៅតែរក្សាទស្សនទានដដែល គឺមិនអាចយកសង្គ្រាមដើម្បីបញ្ចប់សង្គ្រាមបានទេ គោលជំហររបស់យើងតាំងពីដើមរហូតមក គឺមិនគាំទ្រការប្រើប្រាស់កម្លាំង ឬការគំរាមកំហែងប្រើប្រាស់កម្លាំង ពីភាគទីមួយប្រឆាំងនឹងភាគីមួយទៀត នេះជាគោលជំហរផ្លូវការរបស់យើង។ ព្រោះនេះគឺជាការចង់បានរបស់យើង ដែលខ្ញុំធ្លាប់បានប្រាប់បានថ្លែងនៅឯអង្គការសហប្រជាជាតិ»។
បើតាមសម្ដេចតេជោ ហ៊ុន សែន ឥឡូវជម្លោះនេះ កំពុងក្លាយជាអឺរ៉ុបបនីយកម្មសង្គ្រាមជាមួយរុស្ស៊ី ដែលពីមុន គឺជាការវាយប្រហារពីរុស្ស៊ីទៅកាន់អ៊ុយក្រែន ប៉ុន្តែឥឡូវនេះប្រទេសនានានៅក្នុងអឺរ៉ុបបាននាំគ្នាផ្តល់មនុស្ស ផ្តល់អាវុធ ផ្តល់យន្តហោះចម្បាំង ដើម្បីវាយតបរុស្ស៊ី ហើយដែលមានរហូតមកដល់ពេលនេះមានប៊ុលហ្គារី និងប៉ូឡូញទេ ដែលបដិសេធ។ បើដូច្នេះ សង្គ្រាមរវាងអ៊ុយក្រែន និងរុស្ស៊ី មិនមែនជាសង្គ្រាមអ៊ុយក្រែន និងរុស្ស៊ី ទៀតទេ ជាសង្រ្គាមរវាងរុស្ស៊ី និងអឺរ៉ុប តាមរយៈការផ្ដល់ជំនួយយោធា ដែលជាការលើកទឹកចិត្តបន្ថែមក្នុងការធ្វើសង្គ្រាម។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ទៀតថា ៖«គោលជំហរផ្លូវការរបស់យើង សម្រាប់ក្របខណ្ឌអាស៊ាន នឹងមើលទៅតាមការវិវត្តន៍នៃសភាពការណ៍ យើងមិនដាក់ការប្រដៅចំពោះប្រទេសណាទាំងអស់ ប៉ុន្តែយើងគ្រាន់តែបញ្ជាក់ពីគោលជំហររបស់យើង យើងលើកទឹកចិត្តឲ្យមានការចរចា»។
សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន សម្តេចតេជោមើលឃើញថា គឺកំពុងតែធ្វើអន្តរជាតិតូបនីយកម្ម សង្គ្រាមនេះ តាមរយៈការផ្គត់ផ្គង់អាវុធពីប្រទេសមួយចំនួនតាមរយៈអាវុធ បើផ្ដល់ជំនួយជាស្បៀងអាហារ ជាថ្នាំពេទ្យពេទ្យ នោះមិនមែនជាការលើកទឹកចិត្តដើម្បីធ្វើសង្គ្រាមទេ ហើយនៅពេលដែលបញ្ជូនជំនួយនេះទៅដល់ ទៅសង្គ្រាមនឹងផ្ទុះកាន់តែធំ។ ដោយសារការពីដើម អ៊ុយក្រែនខ្វះអាវុធ ឥឡូវមានអាវុធ តម្រូវឲ្យរុស្ស៊ីត្រូវប្រើកម្លាំងខ្លាំងជាមុន ដូច្នេះ សង្រ្គាមនេះឡើងពីមួយថ្ងៃទៅមួយថ្ងៃ ពីកម្រិតមួយទៅកម្រិតមួយ រហូតដល់មានការព្រមានដើម្បីប្រើប្រាស់អាវុធនុយក្លេអ៊ែរ ពីសំណាក់ប្រធានាធិបតីពូទីនទៀតផង។ ដែលជាការកង្វល់ធំ បន្ទាប់ពីសង្គ្រាមលោកលើកទី២។
សម្តេចតេជោអះអាងថា ក្នុងនាមជាមេដឹកនាំប្រទេសមួយ ក៏ហ៊ានធ្វើការវិភាគជូនពលរដ្ឋរបស់ខ្លួន ដើម្បីជ្រាបដែរ។ ជាមួយគ្នានោះ សម្តេចបានអំពាវនាវឲ្យប្រជាពលរដ្ឋមេត្តាយោគយល់ ចំពោះការឡើងថ្លៃប្រេង មិនមែនឡើងតែកម្ពុជាទេ គឺឡើងគ្រប់ប្រទេសទាំងអស់លើពិភពលោក សូម្បីតែប្រទេសផលិតប្រេងក៏ឡើងថ្លៃដែរ៕
ដោយ ៖ កោះកែវ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
មកស្គាល់ពីសាកលវិទ្យាល័យចំនួន៦ សម្រាប់សិស្សដែលទើបបញ្ចប់ការសិក្សាទី១២ អាចរើសជំនាញដែលសមស្រប
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ជើងហោះហើរនៅអាកាសយានដ្ឋានសៀមរាបអង្គរ កើនឡើងពី ២០ ជើង ទៅ ៥០ ជើងក្នុងមួយថ្ងៃ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
រដ្ឋកំពុងសិក្សាផ្លូវជិះកង់ពីខេត្តកែប ដល់ខេត្តកោះកុង នៅតាមមាត់សមុទ្រ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ធ្លាយវីដេអូរសើប Selena ក្នុងពិធីជប់លៀងរបស់ Diddy ពី Weibo ចិន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះBoeing ដឹកអ្នកដំណើរ២៤៩នាក់ ហោះបុកសត្វស្លាប បណ្តាលឲ្យឆេះម៉ាស៊ីន
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ចោទប្រកាន់មនុស្ស៣នាក់ ជាប់ពាក់ព័ន្ធការស្លាប់ Liam Payne អតីតក្រុម One Direction
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ការសិក្សាថ្មី! ភពអ៊ុយរ៉ានូស អាចឲ្យមនុស្សរស់នៅបាន
-
ព័ត៌មានជាតិ៧ ម៉ោង ago
រាជធានីខេត្តចំនួន ៣ ទទួលបានភ្ញៀវទេសចរច្រើនជាងគេ នៅថ្ងៃទី ១ នៃពិធីបុណ្យអុំទូក