Connect with us

នយោបាយ

អតីត​ថ្នាក់ដឹកនាំ​កំពូលៗ​ហ៊្វុនស៊ិនប៉ិច​ជិត​១០​នាក់​ប្រកាស​ដើរ​ចេញពី​គណបក្ស

បានផុស

នៅ

អតីត​ថ្នាក់ដឹកនាំ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ប្រមាណ​ជិត​១០​នាក់ ហើយ​ជាម​នុស្ស​ធ្លាប់​ដង្ហែ​សម្ដេចក្រុមព្រះ​ម្នាក់ៗ​ប្រមាណ​៤០​ឆ្នាំ​មក​ហើយ​នោះ បានប្រកាស​ដើរចេញ​ពី​គណបក្ស​ហ៊្វុនស៊ិនប៉ិច ដោយសារ​តែមាន​ភាពមិន​ប្រក្រតី​នៅក្នុង​ការដឹកនាំ​គណបក្ស ជាពិសេស​ក្រោយពី​ការយាង​ចូល​ទិវង្គត​របស់​សម្ដេចក្រុមព្រះ​។

អតីត​ថ្នាក់ដឹកនាំ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ទាំងនោះ​រួមមាន លោក ញ៉េប ប៊ុនជិន អតីត​អនុប្រធាន​, លោក សាយ ហាក់ អតីត​អនុប្រធាន​, លោក ហេង ចាន់ថា អតីត​អនុប្រធាន​, លោក យឹម សា​វី អតីត​អនុប្រធាន​, លោក ផាន់ សិទ្ធី អតីត​អ្នកនាំពាក្យ និង​ជា​អនុប្រធាន​, លោក ឈឹម ឈន អតីត​គណៈកម្មាធិការ​នាយក ព្រមទាំង​ថ្នាក់ដឹកនាំ​មូលដ្ឋាន​មួយចំនួនទៀត​។

ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​នា​រសៀល​ថ្ងៃទី​០២ ខែមីនា នេះ លោក ញ៉េប ប៊ុនជិន បាន​អះអាងថា ពួកគាត់​ទាំងអស់នេះ បាន​ចូលរួម​ដង្ហែរ​ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច មិន​ក្រោម​៤០​ឆ្នាំ​ទេ ហើយក៏​មិនដែល​នឹក​ស្រមៃ​ថា មាន​ថ្ងៃ​នេះដែរ​។

លោក​បានលើកឡើង​អំពី​ភាពមិនប្រក្រតី​មួយចំនួន​នៅក្នុង​គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​មូល​ហេតុដែល​នាំ​ឲ្យ​មានការ​បែកបាក់​នៅក្នុង​គណបក្ស​ហ៊្វុនស៊ិនប៉ិច​។ លោក​ថា នៅមុន​ការយាង​ចូល​ទិវង្គត​របស់​សម្ដេចក្រុមព្រះ គណបក្ស​កំពុងតែ​ធ្វើ​កំណែ​ទម្រង់ ដើម្បី​កុំ​ឲ្យ​មានការ​បែកបាក់​តទៅទៀត ប៉ុន្តែ​ជា​អកុសល​សម្ដេចក្រុមព្រះ​ក៏បាន​យាង​ចូល​ទិវង្គត ដែល​ធ្វើ​ឲ្យ​ក្រុម​របស់​លោក​អស់សង្ឃឹម​យ៉ាង​ខ្លាំង​។ លោក​ថា ការ​បែកបាក់​ជា​ចំរៀក​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​គណបក្ស​ខ្សោយ ហើយ​មិនអាច​ចូលរួម​ជួយ​ជាតិ​បាន​ទៀតផង​។

លោក ញ៉េប ប៊ុនជិន អះអាង​ទៀតថា កាលពី​សម្ដេចក្រុមព្រះ​គង់នៅ លោក​បានចាត់ទុក​ពួកលោក​ទាំងអស់ ដែលជា​មន្ត្រី​ចាស់ទុំ​ទាំងនេះ គឺជា​គ្រឿង​ម៉ាស៊ីន ជួយ​កិច្ចការ​របស់លោក រហូត​ទទួលបាន​ជោគជ័យ​ជាច្រើន ប៉ុន្តែ​ក្រោយពី​ព្រះអង្គ​ធ្លាក់ខ្លួន​ឈឺ ក៏​កើតមាន​បញ្ហា​ច្រើន​ទៅៗ ហើយ​គ្មាន​ឱកាស​នឹង​កែ​ទៀតផង​។ លោក​ថា បើ​បើ​យល់ថា គណបក្ស​ហ៊្វុនស៊ិនប៉ិច ជា​គណបក្ស​ចាស់ទុំ ធ្លាប់​ចូលរួម​កសាង​ប្រទេសជាតិ គួរតែ​ត្រូវ​រួបរួមគ្នា​ដើម្បី​កែលម្អ​ឡើងវិញ ដោយ​មិនអាច​បញ្ចប់​បេសកកម្ម​ត្រឹមនេះ​ទេ ពីព្រោះ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​បាន​ចំណាយ​ញើស​ឈាម​ច្រើនណាស់ ហើយ​យុវជន​ក៏បាន​ស្លាប់​ច្រើន​ណាស់ដែរ តាំងពី​សម័យ​សង្គ្រាម​មក​។

​អតីតមន្ត្រី​ជាន់ខ្ពស់​ហ៊្វុនស៊ិនប៉ិច​ថា លោក​មិន​យល់ ទីមួយ គឺ​មិន​គោរព​ច្បាប់ ពីព្រោះ​ការសរសេរ​លក្ខន្តិកៈ​ក្តី បទបញ្ជាផ្ទៃក្នុង​ក្តី សម្រាប់​ទាំងអស់គ្នា​អនុវត្ត ប៉ុន្តែ​ក្រោយ​អត់​ពី​សម្ដេចក្រុមព្រះ អ្វីៗ​ទាំងអស់​មានតែ​លើ​ក្រដាស ហើយ​ទីបំផុត​អ្វីៗ​មិនអាច​កែប្រែបាន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ជាមួយនឹង​ការលើកឡើង​ខាងលើ​នេះ ក្រុម​អតីត​មេដឹកនាំ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ទាំងអស់​បាន​ប្រកាស​ចូល​រួម​នយោបាយ​ជាមួយ​គណបក្ស​ខ្មែរ​រូប​រួម​ជាតិ ដែល​មាន​លោក​ញឹក ប៊ុនឆៃ ជា​ប្រធាន ហើយ​បើតាម​ការអះអាង​របស់​លោក ញ៉េប ប៊ុនជិន លោក ញឹក ប៊ុនឆៃ ក៏​អតីត​អ្នក​រាជានិយម​ហ៊្វុនស៊ិនប៉ិច​ដែរ ហើយក៏​ជា​អ្នករងគ្រោះ​ដោយសារ​ហ៊្វុនស៊ិនប៉ិច​នេះដែរ​។ លោក​ថា មាន​សមាជិក សមាជិកា របស់​ហ៊្វុនស៊ិនប៉ិច​ជាច្រើន​នៅតាម​មូលដ្ឋាន ក៏បាន​ចាក​ចេញពី​គណបក្ស​ហ៊្វុនស៊ិនប៉ិច មក​តាម​ក្រុម​របស់​លោក​ដែរ តែ​លោក​មិនអាច​បញ្ជាក់ថា មាន​ចំនួន​ប៉ុន្មាន​បាន​នោះទេ​។

ទាក់ទង​ការប្រកាស​ដើរចេញ​ក្រុម​អតីត​ថ្នាក់ដឹកនាំ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ខាងលើ​នេះ លោក ញឿ​ន រ៉ា​ដែន អ្នកនាំពាក្យ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​បាន​អះអាង​ប្រាប​កម្ពុ​ជាថ្មី នា​ល្ងាច​នេះ​ថា គណបក្ស​ហ៊្វុនស៊ិនប៉ិច​មិន​មាន​អ្វី​ភ្ញាក់ផ្អើល​ទេ ពីព្រោះ​ពួកគាត់​ទាំងនោះ ត្រូវបាន​បញ្ចប់​សមាជិក​ភាព​ពី​គណបក្ស​អស់ហើយ​។

ឆ្លើយតប​សំណួរ​ថា តើ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ព្រួយបារម្ភ​ពី​ការ​ចុះ​ខ្សោយ​បន្ថែម​ទៀត​ដែរ​ទេ នៅពេល​មាន​មន្ត្រីជាន់ខ្ពស់​ជាច្រើន​បាន​ដើរចេញ​បែបនេះ ? លោក ញឿ​ន រ៉ា​ដែន អះអាងថា ផ្អែកទៅលើ​ការចុះ​មូលដ្ឋាន​ជា​បន្តបន្ទាប់​នា​ពេល​ថ្មីៗ​នេះ គឺមាន​សមាជិក សមាជិកា​គណបក្ស​ហ៊្វុនស៊ិនប៉ិច បាន​គាំទ្រ​ដដែល ហើយ​ប្រកាស​ដង្ហែ​បានការ​ដឹក​នាំ​របស់​ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ក្រោយពី​សម្តេចក្រុមព្រះ​។

​ដោយឡែក​ការិយាល័យ​អ្នកនាំពាក្យ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ នា​ល្ងាច​ថ្ងៃ​ដដែល​នេះ ក៏​បាន​ចេញ​ចេញប្រកាស​ព័ត៌មាន​មួយ​ស្វាគមន៍​យ៉ាង​កក់ក្តៅ និង​រីករាយ​ចំពោះ​ការសម្រេចចិត្ត​របស់​អតីត​ថ្នាក់ដឹកនាំ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ទាំងអស់ ដែល​បាន​ធ្វើការ​សម្រេចចិត្ត​មក​រួបរួម​ជាមួយ​គណ​បក្ស​ខ្មែរ​រួបរួម​ជាតិ ដើម្បី​ពង្រឹង​អ្នករាជានិយម សីហនុ​និយម ឲ្យ​ក្លាយទៅជា​គណបក្ស​ដ៏​រឹងមាំ​ឡើងវិញ​។

​គួរ​រំលឹក​ថា នេះ​មិនមែន​ជា​លើក​ទី​១​ទេ ដែល​អតីត​ថ្នាក់ដឹកនាំ​ហ៊្វុនស៊ិនប៉ិច​បាន​ប្រកាស​ដើរ​ចេញពី​គណបក្ស ដោយសារ​តែ​ភាព​មិនប្រក្រតី និង​ការបែកបាក់​នៅក្នុង​គណ​បក្ស​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង 

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

វៀតណាម បំបែក​សម្បុក​​ក្រុម​លាង​លុយ​កខ្វក់​ ក្នុង​ទំហំទឹកប្រាក់ ១,២​ពាន់​លាន​ដុល្លារ

សន្តិសុខសង្គម២០ ម៉ោង មុន

អ្នកនាំពាក្យ៖ ករណីពលរដ្ឋទៅទទួលអំណោយនៅ​មុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ស្លាប់៤នាក់ ខណៈ៥នាក់ទៀតកំពុងសង្គ្រោះ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

កូរ៉េខាងជើង ​ប្រហារជីវិត​អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​ ព្រោះ​គម្រោង​​ថាមពលនុយក្លេអ៊ែរ​​បរាជ័យ

Sokha Hotels

ព័ត៌មានពេញនិយម