នយោបាយ
គណបក្សយុវជនកម្ពុជា ត្រៀមដាក់បេក្ខជនឈរឈ្មោះ បោះឆ្នោតចំនួន ១១០ឃុំ-សង្កាត់
គណបក្សយុវជនកម្ពុជា ត្រៀមដាក់បេក្ខជនឈរឈ្មោះ បោះឆ្នោតចំនួន ១១០ឃុំ-សង្កាត់ សម្រាប់ការបោះឆ្នោតជ្រើស រើស ក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥ នាពេលខាងមុខនេះ។ បើតាម គ.ជ.ប ការចុះទទួលពាក្យស្នើសុំ ចុះបញ្ជីបេក្ខ ជនគណបក្សនយោបាយ សម្រាប់ឈរឈ្មោះបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥ ឆ្នាំ ២០២២ មានរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី ៤ ខែមីនា និងបញ្ចប់នៅថ្ងៃទី ៦ ខែមីនា ឆ្នាំ ២០២២។
លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ៣ ខែមីនានេះថា គណបក្សរបស់លោក កំពុងមមារញឹកក្នុងការត្រៀម បញ្ជូនបញ្ជីឈ្មោះបេក្ខជន ឈរឈ្មោះបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥ ទៅកាន់គណៈកម្មការរៀបចំការបោះឆ្នោតរាជធានី-ខេត្ត ដើម្បីចូលរួមការបោះឆ្នោតនាខែមិថុនា ខាងមុខនេះ។
លោកបន្តថា គណបក្សយុវជនកម្ពុជា ត្រៀមដាក់បេក្ខជនឈរឈ្មោះបោះឆ្នោតចំនួន ១១០ឃុំ-សង្កាត់នៅទូទាំងប្រទេស។ ប្រធានគណបក្សយុវជនកម្ពុជា បន្តថា «លក្ខណៈសម្បត្តិរបស់បេក្ខជននីមួយៗ នៃគណបក្សយុវជនកម្ពុជាយើង គឺយើងផ្ដោតទៅលើឆន្ទៈ ស្នេហាជាតិពិតប្រាកដ និងឆន្ទៈលះបង់ ដើម្បីបម្រើផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋ»។
លោក ពេជ្រ ស្រស់ បានបញ្ជាក់បន្ថែមថា រាល់បេក្ខជនឈរឈ្មោះបោះឆ្នោត ដែលគណបក្សយុវជនកម្ពុជាជ្រើសរើស គឺសុទ្ធសឹងតែជាមនុស្ស ដែលមានគុណតម្លៃក្នុងសហគមន៍ និងមនុស្សដែលមានចំណេះដឹង ក្នុងការចូលរួមបម្រើសហ គមន៍ ជាពិសេសបម្រើប្រយោជន៍រួម តែម្ដង។ លោកបន្ថែមទៀតថា «ដូច្នេះបេក្ខជន ដែលឈរឈ្មោះឲ្យគណបក្សយុវជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ជាបុគ្គលដែលស្អាតស្អំ និងលះបង់ ដើម្បីបម្រើផលប្រយោជន៍ជាតិ និងបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន»។
សូមជម្រាបថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី ៥ ឆ្នាំ ២០២២ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២២ ខាងមុខនេះ។ គិតត្រឹមថ្ងៃទី ២ ខែមីនា ឆ្នាំ ២០២២ គ.ជ.ប បានទទួលពាក្យស្នើសុំបង្កើតគណនី ប្រើប្រាស់កម្មវិធីរៀបចំបញ្ជី បេក្ខជនឈរឈ្មោះបោះឆ្នោត ពីគណបក្សនយោបាយចំនួន ១១ ហើយ៕
អត្ថបទ៖ ឃួន សុភ័ក្រ


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ