Connect with us

នយោបាយ

គណបក្សហ៊្វុនស៊ិនប៉ិច ត្រៀមដាក់បេក្ខជនឈរឈ្មោះបោះឆ្នោត ឲ្យបាន ៧០ភាគរយ ក្នុងចំណោមឃុំ-សង្កាត់ ១៦៥២

បានផុស

នៅ

គណបក្សហ៊្វុនស៊ិនប៉ិច ត្រៀមដាក់បេក្ខជនឈរឈ្មោះបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥ ឲ្យបាន ៧០ភាគរយ ក្នុងចំណោមឃុំ-សង្កាត់ចំនួន ១៦៥២ នៅទូទាំងប្រទេស។ បើតាម គ.ជ.ប ការចុះទទួលពាក្យស្នើសុំ ចុះបញ្ជីបេក្ខ ជនគណបក្សនយោបាយ សម្រាប់ឈរឈ្មោះបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥ ឆ្នាំ ២០២២ មានរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី ៤ ខែមីនា និងបញ្ចប់នៅថ្ងៃទី ៦ ខែមីនា ឆ្នាំ ២០២២។

លោក ញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ៣ ខែមីនានេះថា គណបក្សហ៊្វុនស៊ិនប៉ិច ដែលមានព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ជាព្រះប្រធានគណបក្ស បានត្រៀមខ្លួនរួចរាល់ហើយ ក្នុងការដាក់បេក្ខជនឈរឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥ នេះ តាមការកំណត់របស់គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប)។

លោកបន្តថា តាមតួលេខបឋមពីគណៈកម្មការប្រតិបត្តិរាជធានី-ខេត្ត របស់គណបក្សហ៊្វុនស៊ិនប៉ិច គឺមកដល់ពេលនេះ បានត្រៀមដាក់បេក្ខជន ឈរឈ្មោះបោះឆ្នោតចំនួន ៧០ភាគរយ ក្នុងចំណោមឃុំ-សង្កាត់​សរុបចំនួន ១៦៥២ឃុំ-សង្កាត់ នៅទូទាំងប្រទេស។  

លោក ញឿន រ៉ាដែន បានបន្ថែមថា «ទាក់ទងទៅនឹងបេក្ខជននីមួយៗ គឺយើងបានផ្ដោតទៅលើអតីតភាព ក៏ដូចជាបទពិសោធន៍ការងារ ដែលគាត់ធ្លាប់បម្រើ ជាមួយគណបក្សហ៊្វុនស៊ិនប៉ិច ហើយគណបក្សហ៊្វុនស៊ិនប៉ិច អត់មានការផ្លាស់ប្ដូរទេ គឺនៅតាមឃុំ-សង្កាត់ របស់គណបក្សហ៊្វុនស៊ិនប៉ិចនោះ គឺយើងមានប្រធានបក្សឃុំរបស់ខ្លួននីមួយៗ រួចជាស្រេចហើយ អញ្ចឹងយើងផ្ដោតអទិភាព ផ្ដល់ជូនពួកគាត់នៅដដែល ហើយនិងក្នុងនោះដែរ ក៏យើងមានបញ្ចូលនូវចលនាយុវជន របស់យើងបន្ថែមទៀត ដើម្បីបន្សាំខ្លួន នៅក្នុងការចូលរួមដឹកនាំ ជាបន្តបន្ទាប់»។

សូមជម្រាបថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី ៥ ឆ្នាំ ២០២២ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២២ ខាងមុខនេះ។ គិតត្រឹមថ្ងៃទី ២ ខែមីនា ឆ្នាំ ២០២២ គ.ជ.ប បានទទួលពាក្យស្នើសុំបង្កើតគណនី ប្រើប្រាស់កម្មវិធីរៀបចំបញ្ជី បេក្ខជនឈរឈ្មោះបោះឆ្នោត ពីគណបក្សនយោ​បាយចំនួន ១១ ហើយ៕

អត្ថបទ៖ ឃួន សុភ័ក្រ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១ ម៉ោង មុន

ឪពុកក្មេក ម្ដាយក្មេកសម្ដេចធិបតី ទស្សនាកម្សាន្តសិល្បៈនៅផ្លូវថ្មេីរជេីង(Walk Street)

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

[​អត្ថបទ​វិភាគ] ការបោះឆ្នោតរបស់មីយ៉ាន់ម៉ា ​គឺ​ជាច្រកចេញ​របបសឹកយោធាដើម្បីត្រួសត្រាយផ្លូវបង្កើតរដ្ឋាភិបាលចម្រុះ និង​ការ​ទទួលស្គាល់​

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្តេច ទៀ បាញ់ ចែកវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុជាង៤ម៉ឺនប័ណ្ណ ដល់ពលរដ្ឋខេត្តសៀមរាប

ព័ត៌មានជាតិ៧ ម៉ោង មុន

កម្ពុជា-ថៃ នឹងពង្រឹងបន្ថែមលើកិច្ចសហប្រតិបត្តិការក្នុងវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បើកយុទ្ធនាការ​ «ផ្លូវជាតិ​ស្អាតគ្មានសំរាម និងសំណល់ប្លាស្ទិក» នៅស្រុកអូររាំង

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ថៃ ព្រមាន! យុវជនបង្ហោះរូបស្រាតពេលលេងសប្បាយបុណ្យសង្ក្រាន្ត ប្រឈមជាប់ពន្ធនាគារ៥ឆ្នាំ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

បេសកជន​អាមរិក ស្នើ​ផែនការ​កាត់​​តំបន់​ចំនួន​៤​ឲ្យ​រុស្ស៊ី ជា​ថ្នូរ​នឹងបទ​ឈប់បាញ់

កីឡា៧ ម៉ោង មុន

កុំភ្លេច​ទស្សនា!​ ជើង​ខ្លាំង​កម្ពុជា ៤រូប​ប្រកួត​នៅ​សហរដ្ឋអាមេរិក​ស្អែក​នេះ​ហើយ​

ព័ត៌មានជាតិ១៣ ម៉ោង មុន

ពលរដ្ឋ​ខេត្ត​ក្រចេះ​និងកំពង់ធំ ​នឹង​ភ្ជាប់​និស្ស័យ​​គ្នា តាម​រយៈ​គម្រោង​ស្ថាបនា​ផ្លូវ​ជាតិ​លេខ ៦០បេ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ហ្សេលេនស្គី៖ រុស្ស៊ី ប្រើ​បណ្ដាញ​សង្គម និង​លុយ​ទាក់ទាញ​ទាហាន​ចិន​ឲ្យ​ចូល​ច្បាំង

Sokha Hotels

ព័ត៌មានពេញនិយម