នយោបាយ
សម្តេច ហ៊ុន សែន៖ «រុស្ស៊ី នឹងមានការខឹងសម្បារចំពោះយើង ក៏ប៉ុន្តែយើងជារដ្ឋអធិបតេយ្យ យើងមានសិទ្ធិនឹងធ្វើសកម្មភាព ដើម្បីការពារសច្ចធម៌»
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងថា កម្ពុជា មានភាពចាំបាច់ក្នុងការចូលរួមជាមួយប្រទេសដទៃទៀត ធ្វើការថ្កោលទោសការធ្វើសង្រ្គាមរបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន។ សម្តេចតេជោ សង្ឃឹមថា រុស្ស៊ីនឹងយល់ពីបញ្ហានេះ ហើយសម្តេចអះអាងទៀតថា រុស្ស៊ី នឹងមានការខឹងសម្បារចំពោះកម្ពុជា ក៏ប៉ុន្តែកម្ពុជា ជារដ្ឋអធិបតេយ្យ កម្ពុជា មានសិទ្ធិនឹងធ្វើសកម្មភាព ដើម្បីការពារសច្ចៈធម៌។ នេះបើយោងតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ដែលអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាយកមកបង្ហោះឲ្យដឹងលើទំព័រហ្វេសប៊ុកកាលពីយប់ថ្ងៃព្រហស្បតិ៍។

ចំពោះមុខបញ្ហាសង្រ្គាមនៅអ៊ុយក្រែនដ៏ក្តៅគគុកនេះ សម្តេចនាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា កម្ពុជា មានការចាំបាច់ ដើម្បីបញ្ចេញនូវសកម្មភាពក្នុងក្របខណ្ឌអាស៊ានផង និងក្នុងក្របខណ្ឌជាកម្ពុជាខ្លួនឯងផង។ ក្នុងក្របខណ្ឌអាស៊ាន គឺកម្ពុជា កំពុងតែពិភាក្សាជាមួយសមាជិកអាស៊ានដទៃទៀត ដើម្បីនឹងចេញសេចក្តីថ្លែងការណ៍អំពាវនាវឱ្យមានការឈប់បាញ់ ព្រោះបើមិនមានការឈប់បាញ់ទេ ជីវិតមនុស្ស ទ្រព្យសម្បត្តិ នឹងត្រូវបន្តស្លាប់ និងបំផ្លិចបំផ្លាញ ហើយធ្វើឱ្យការចរចានោះមិនអាចឈានទៅមុខបាន។ ដូច្នេះ កម្ពុជា ត្រូវតែសម្តេច ដើម្បីនឹងធ្វើការអំពាវនាវឱ្យមានបទឈប់បាញ់មួយ ដែលនេះជាការចង់បានសម្រាប់ការចរចាមួយ ក្នុងការរកដំណោះស្រាយក្នុងនាមអាស៊ាន។

សម្តេចតេជោ ហ៊ុន សែន បានអះអាងថា ក្នុងនាមកម្ពុជា ប្រទេសជាច្រើននៅក្នុងពិភពលោក កំពុងតែថ្កោលទោសទៅលើការធ្វើសង្គ្រាមពីសំណាក់រុស្ស៊ីទៅកាន់អ៊ុយក្រែន។ សម្រាប់កម្ពុជា គឺកម្ពុជា ក៏ត្រូវគិតអំពីគោលជំហរឱ្យបានច្បាស់។ ដោយមានការស្នើសុំពីជប៉ុន បារាំង អាល្លឺម៉ង់ និងផ្នែករបស់សហរដ្ឋអាមេរិក ហើយដោយយល់ឃើញថា វាមានការចាំបាច់ កម្ពុជាបានសម្រេចធ្វើ co-sponsor ជាមួយនឹងប្រទេសដទៃទៀត ដើម្បីចូលរួមនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ ដែលនេះ គឺជាជំហរដោយឡែករបស់កម្ពុជា។

សម្តេចតេជោ មានប្រសាសន៍ថា ៖ «សង្ឃឹមថា មិត្តរុស្ស៊ីរបស់យើងនឹងយល់ ព្រោះអ្វីដែលបានធ្វើក្នុងរយៈពេលកន្លងទៅ គឺកម្ពុជាយើងផ្ទុយនឹងគោលការណ៍របស់កម្ពុជាយើងលើនយោបាយការបរទេស ក្នុងនោះ គឺយើងមិនគាំទ្រឱ្យមានការបំបែករដ្ឋ នេះជាចំណុចទី ១។ ឯចំណុចទី ២ គឺយើងមិនគាំទ្រទៅលើការប្រើប្រាស់កំលាំង និងការត្រៀមដើម្បីប្រើប្រាស់កំលាំង ឬគំរាមកំហែងនូវការប្រើប្រាស់កំលាំង ដូច្នេះពិតណាស់ថា រុស្ស៊ី នឹងមានការខឹងសម្បារចំពោះយើង ក៏ប៉ុន្តែយើងជារដ្ឋអធិបតេយ្យ យើងមានសិទ្ធិនឹងធ្វើសកម្មភាព ដើម្បីការពារសច្ចៈធម៌ ហើយយើងក៏ត្រូវមានការទទួលខុសត្រូវក្នុងឋានៈជាសមាជិកអង្គការសហប្រជាជាតិផងដែរ»៕
ដោយ ៖ វណ្ណ សុគន្ធា

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ៦ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់