Connect with us

នយោបាយ

អ្នកជំនាញភូមិសាស្រ្តនយោបាយ៖ រុស្ស៊ី ចាញ់ អាមេរិក-ណាតូ ត្រង់មានសព្វាវុធខ្លាំង តែគ្មានសម្ព័ន្ធមិត្តខ្លាំង

បានផុស

នៅ

លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកជំនាញផ្នែកភូមិសាស្រ្តនយោ​បាយ នៅថ្ងៃសុក្រនេះ បានធ្វើការប្រៀបធៀបគ្នារវាងការធ្វើសង្រ្គាមរបស់រុស្ស៊ី-ពូទីន និងណាតូ-អាមេរិក។ បើតាមអ្នកជំនាញផ្នែកភូមិសាស្រ្តនយោបាយរូបនេះ គឺរុស្ស៊ី និងណាតូ-អាមេរិក មានសព្វាវុធខ្លាំងដូចគ្នា ប៉ុន្តែអាមេរិកមានប្រៀបជាងត្រង់មានសម្ព័ន្ធមិត្តខ្លាំងដែលចង់ទៅវាយប្រទេសណាមួយ គឺទៅទាំងអស់គ្នាតែម្តង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈទំព័រហ្វេសប៊ុក លោកបណ្ឌិត យង់ ពៅ បានធ្វើការប្រៀបធៀបគ្នាបែបនេះថា ណាតូ-អាមេរិក(NATO-US ) ៖ ១.សព្វាវុធខ្លាំង សម្ព័ន្ធភាពក៏ខ្លាំង​ធ្វើសង្គ្រាមលើកណា ទៅលុកលុយប្រទេសណា ក៏ទៅជាសម្ព័ន្ធ ២.បង្កើតសម្មត្តិកម្មគ្រប់គ្រាន់ ដើម្បីឱ្យភាគច្រើននៃពិភពលោកជឿដូចសម្ព័ន្ធខ្លួន ៣. IT-Medias ផ្សព្វផ្សាយខ្លាំង ទាំងសារព័ត៌មានប្រពៃណី និងបណ្តាញសង្គម Social Medias ៤. សង្គ្រាមការទូតខ្លាំង។

ចំណែក រុស្ស៊ី-ពូទីន(RUSSIA-PUTIN)វិញ៖ ១.សព្វាវុធខ្លាំង តែមិនមានសម្ព័ន្ធមិត្តខ្លាំង ចូលចិត្ត​ធ្វើសង្គ្រាមតែម្នាក់ឯង ២. មិនបង្កើតសម្មត្តិកម្មគ្រប់គ្រាន់ ដើម្បីបង្ហាញពិភពលោកឱ្យជឿ ៣. IT-Medias ខ្លាំង ប៉ុន្តែការផ្សព្វផ្សាយមិនខ្លាំង ទាំងសារព័ត៌មានប្រពៃណី និងបណ្តាញសង្គម Social Medias ៤.ខ្សោយសង្គ្រាមការទូត ច្រើនផ្អែកលើទិដ្ឋភាពប្រវត្តិសាស្ត្រ។

Russian army service members drive MT-LB multi-purpose amphibious armoured carriers past tanks during drills at the Kuzminsky range in the southern Rostov region, Russia January 26, 2022. REUTERS/Sergey Pivovarov

សម្រាប់លោកបណ្ឌិត យង់​ ពៅ គឺនិយាយរួមទៅ ណាតូ-អាមេរិក(NATO-US) និងរុស្ស៊ី-ពូទីន(RUSSIA-PUTIN) សុទ្ធតែធ្លាប់ធ្វើសង្គ្រាមឈ្លានពានប្រទេសទន់ខ្សោយដូចគ្នា ប៉ុន្តែរបៀបផ្សេងគ្នា លទ្ធផលផ្សេងគ្នា ហើយក៏បន្សល់នូវមរតកក៏ផ្សេងគ្នាដែរ៕

ដោយ ៖ វណ្ណ សុគន្ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

លទ្ធផល​បូក​សរុប​ក្នុងឆ្នាំ២០២៤ ​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ព្រហទណ្ឌ​បាន​ជាង៤០០ករណី និង ឃាត់ខ្លួន​ជិត៧០០នាក់

សន្តិសុខសង្គម៣ ម៉ោង មុន

នគរបាលរាជធានី​ឃាត់​ខ្លួន អ្នកសារព័ត៌មាន២នាក់ ក្រោយផ្សាយប្រឌិត​រឿងវីដេអូអំពើហិង្សា ដែលធ្វើ​ឱ្យប៉ះពាល់ដល់កិត្តិយសប្រទេសកម្ពុជា

ព័ត៌មានជាតិ៦ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម៧ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

Sokha Hotels

ព័ត៌មានពេញនិយម