នយោបាយ
សមាជិកអតីតបក្សប្រឆាំង៧រូប បានស្ម័គ្រចិត្តសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាខេត្ដកំពង់ចាម
សមាជិកអតីតគណបក្សសង្រ្គោះជាតិថ្នាក់មូលដ្ឋានចំនួន៧រូបបន្ថែមទៀតហើយ បានស្ម័គ្រចិត្តមកសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម។ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានរៀបចំពិធីទទួលពួកគេទាំងនេះនៅទីស្នាក់ការគណបក្សខេត្តកំពង់ចាមកាលពីរសៀលថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២ ម្សិលមិញនេះ។

សមាជិកគណបក្សថ្មីទាំង ០៧រូប ដែលបានស្ម័គ្រចិត្តសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជានេះ រួមមាន៖
ទី១. លោក យង់ សារិ អតីតគណ:កម្មាធិការនាយកCNRP ឃុំជ្រៃវៀន ស្រុកព្រៃឈរ។
២. លោក លី អៀង អតីតបេក្ខជនបម្រុងក្រុមប្រឹក្សាសង្កាត់កំពង់ចាម។
៣. លោក ស៊ឹម សុផល អតីតសមាជិកក្រុមប្រឹក្សាសង្កាត់បឹងកុក។
៤. លោក ហ៊ត់ ម៉េងលាង អតីតបេក្ខជបម្រុងក្រុប្រឹក្សាសង្កាត់ កំពង់ចាម។
៥. អ្នកស្រី យើង គឹមនី អតីតបេក្ខជនបម្រុងក្រុមប្រឹក្សាសង្កាត់កំពង់ចាម។
៦. លោក ហម យុន អតីតសមាជិកCNRP សង្កាត់សំបួរមាស។
៧. អ្នកស្រី វ៉ាញ ស៊ីណេត អតីតសមាជិកCNRP សង្កាត់សំបួរមាស។

ឆ្លៀតក្នុងឪកាសនោះដែរ លោក អ៊ុន ចាន់ដា ប្រធានគណបក្សខេត្ដបានផ្ដាំផ្ញើទៅកាន់សមាជិកថ្មីៗទាំង៧ រូប ឲ្យមានភាពស្មោះត្រង់ជាមួយគណបក្ស ចូលរួមគាំទ្រគណបក្ស ជាពិសេស បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ក្នុងឱកាសបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ និងអាណត្តិជាបន្តបន្ទាប់ តបតាមទិសស្លោក “សមាជិកបក្សម្នាក់ ជាសន្លឹកឆ្នោត១សន្លឹក” ៕
ដោយ៖ ហុង ម៉េង ហៀ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី