នយោបាយ
សម្តេច ហ៊ុន សែន ៖ កិច្ចប្រជុំអាស៊ាន-អាមេរិក នឹងត្រូវលើកពេល ព្រោះមិនទាន់ឯកភាពគ្នា
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា កិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកដែលគ្រោងធ្វើឡើងនៅថ្ងៃទី២៦ និងទី២៧ ខែមីនា ខាងមុខនេះ អាចនឹងត្រូវលើកពេល ព្រោះអាមេរិក និងប្រទេសសមាជិកអាស៊ាន មិនទាន់ឯកភាពគ្នានៅឡើយ។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងបែបនេះនៅក្នុងសម្ពោធដាក់ឱ្យប្រើប្រាស់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ រួមជាមួយនឹងពិធីសម្ពោធព្រមគ្នានូវអាគារសាលាបឋមសិក្សា និងវិទ្យាល័យតេជោសែនត្បូងឃ្មុំ នៅខេត្តត្បូងឃ្មុំ នាពេលព្រឹកថ្ងៃចន្ទនេះ។
សម្តេចនាយករដ្ឋមន្រ្តីកម្ពុជា បានអះអាងថា ការដែលមិនទាន់ឯកភាពគ្នានេះ គឺដោយសារតែនៅថ្ងៃទី២៦ និង២៧ ខែមីនា មានប្រទេសជាសមាជិកអាស៊ានចំនួន៣ មិនអាចទៅចូលរួមបាន។ ដូច្នេះហើយ កិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក នឹងត្រូវលើកពេល។ ប៉ុន្តែ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ហើយថា កិច្ចប្រជុំអាចធ្វើឡើងពេលវេលាក៏បានដែរ លើកលែងតែពីចន្លោះពាក់កណ្តាលខែឧសភា ដល់ខែកណ្តាលខែមិថុនា ព្រោះពេលនោះ ជាពេលកម្ពុជាត្រូវរៀបចំការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់។ សម្តេចតេជោ គូសបញ្ជាក់ថា សម្តេចមិនអាចចាកចេញពីប្រទេសកម្ពុជា ស្របពេលដែលកម្ពុជារៀបចំការបោះឆ្នោតបានឡើយ៕
ដោយ ៖ វណ្ណ សុគន្ធា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ចរាចរណ៍២៣ ម៉ោង ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ