Connect with us

នយោបាយ

លោក Jean-François Tain បង្ហាញនូវសេណារីយ៉ូចំនួន៥ ចំពោះសង្រ្គាមរុស្ស៊ីនៅអ៊ុយក្រែន

បានផុស

នៅ

លោក​ Jean-François Tain អ្នកជំនាញផ្នែកភូមិសាស្រ្តនយោបាយអន្តរជាតិ និងជានាយកគ្រប់គ្រងវិទ្យុបារាំងអន្តរជាតិជាខេមរភាសា បានបង្ហាញនូវសេណារីយ៉ូ ៥ ដែលអាចនឹងកើតឡើងចំពោះបញ្ហាសង្រ្គាមរុស្ស៊ីនៅក្នុងប្រទេសអ៊ុយុក្រែន។​ ការបង្ហាញពីសេណារីយ៉ូរបស់អ្នកជំនាញផ្នែកភូមិសាស្រ្តនយោបាយអន្តរជាតិរូបនេះធ្វើឡើង ខណៈដែលសង្រ្គាមនៅក្នុងប្រទេសអ៊ុយក្រែនកាន់តែក្តៅទៅៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈបណ្តាញសង្គមហ្វេសប៊ុកនៅរសៀលថ្ងៃចន្ទនេះ លោក​ Jean-François Tain បានសរសេរថា សេណារីយ៉ូនៃសង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែន គឺទី១. អ៊ុយក្រែនចាញ់សង្គ្រាម។ លោកបញ្ជាក់ថា សម្រាប់រុស្ស៊ីឈ្នះសង្គ្រាមជារឿងមួយ កាន់កាប់អ៊ុយក្រែនជារឿងមួយផ្សេង ម្ល៉ោះហើយ អាចនឹងមានលទ្ធភាពពុះចែកអ៊ុយក្រែនជា២(ខាងកើតផ្តាច់ការនិងរុស្ស៊ីនិយម, ខាងលិចសេរីប្រជាធិបតេយ្យ និងបស្ចិមលោកនិយម ) ឬអាចនឹងមានការលើកបន្តុបដាក់នៅក្រុងKiev នូវរដ្ឋាភិបាលមួយផ្តាច់ការរណបរុស្ស៊ី ដូចអ្វីដែលកំពុងប្រព្រឹត្តទៅនៅបេឡូរុស សព្វថ្ងៃ។

Ukrainian soldiers are seen near the recently collapsed bridge which was the target of a Russian missile, near the town of Irpin, Ukraine on March 3, 2022.

សេណារីយ៉ូទី២. គឺសង្គ្រាមអូសបន្លាយគ្មានអ្នកឈ្នះ គ្មានអ្នកចាញ់។ បើតាមលោក​ Jean-François Tainអំណាចរបស់លោកប្រធានាធិបតីអ៊ុយក្រែន Zelensky មិនរលំ ដឹកនាំការប្រយុទ្ធយូរឆ្នាំ ហើយដោយមានជំនួយយោធា និងជំនាយការណ៍សម្ងាត់ពីលោកសេរី គឺសង្គ្រាមក្លាយជាសង្គ្រាមទីក្រុង ឬសង្គ្រាមព្រៃយូរឆ្នាំ។ សេណារីយ៉ូទី៣. គឺសង្គ្រាមរីកធំ។ លោកថា ពូទីន អស់ពីស្រូបយកបេឡារុស និងអស់ពីឈ្លានពានយកអ៊ុយក្រែន នឹងបន្តធ្វើសង្គ្រាមឈ្លានពានយកហ្សកហ្ស៊ី និងម៉ូលដាវីទៀត តែចៀសវាងមិនប៉ះពាល់ប្រទេសសមាជិកណាតូណាមួយទេ។ លោក​ Jean-François Tain បន្ថែមថា លោកពូទីន ហ៊ានប៉ះពាល់សមាជិកណាតូ ឬណាតូប៉ះគ្នានឹងរុស្ស៊ីក្នុងប្រការណាមួយ សង្គ្រាមនៅពេលនោះ នឹងរីកធំ ក្លាយជាសឹករវាងរុស្ស៊ី និងណាតូ គឺជាការផ្តើមឡើងនៃសង្គ្រាមលោកលើកទី៣។

សេណារីយ៉ូទី៤. គឺលោកពូទីនធ្លាក់។ ត្រង់ចំណុចនេះ លោក​ Jean-François Tain បានអះអាងថា អាចកើតឡើងទាល់តែកងទ័ពឈប់ស្តាប់បញ្ជាពូទីន ហើយប្រជាជនរុស្ស៊ីងើបបះបោរប្រឆាំងនឹងលោកពូទីន និងពួកអ្នកមាន និងអ្នកមានអំណាច(Oligarch) ដើរចេញពីលោកពូទីន។ ចំណែក សេណារីយ៉ូទី៥. គឺសង្គ្រាមនុយក្លេអ៊ែរ៕

ដោយ ៖ វណ្ណ សុគន្ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

NEA
ព័ត៌មានជាតិ១១ នាទីutes មុន

NEA នឹងរៀបចំវេទិកាការងារនៅវិទ្យាស្ថានជាតិ​ពហុបច្ចេកទេសតេជោសែន នាំយកឱកាសការងារជាង ២ពាន់កន្លែងសម្រាប់យុវជន

សេចក្ដីជូនដំណឹង១៧ នាទីutes មុន

លិខិតបំភ្លឺរបស់ក្រុមហ៊ុន ហ្រ្គីន អាយលែន អេហ្រ្គីខលឈើរ័ល ឌីវេឡុបមែន (ខេមបូឌា) លីមីធីត

ព័ត៌មានជាតិ២៥ នាទីutes មុន

រដ្ឋមន្រ្តី៖ យុវជនយកចិត្តទុកដាក់លើការប្រើប្រាស់បច្ចេកវិទ្យា តែមិនបានភ្ជាប់ជាមួយការសិក្សាពីអក្សរសិល្ប៍ជាតិទេ

ព័ត៌មានអន្ដរជាតិ៣៧ នាទីutes មុន

ប្រទេស​ចំនួន​៧​ប៉ុណ្ណោះ ដែល​មាន​គុណភាព​ខ្យល់​ល្អ​ត្រូវ​តាម​ស្ដង់ដារ WHO

កីឡា៣៨ នាទីutes មុន

ស្វាយរៀងខាប់ លើកទី៧ សប្តាហ៍ទី​៣ ​មាន​៦​គូចុង​សប្តាហ៍នេះ

ព័ត៌មានជាតិ២៤ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថានខកចិត្ត ព្រោះចាប់បានរោងចក្របង្ហូរទឹកកខ្វក់ចូលស្ទឹង តែមន្ត្រីធ្វើការយឺតរហូតខូចការណ៍ធំ

នយោបាយ២ ម៉ោង មុន

អ្នកនាំពាក្យ៖ លោក សម រង្ស៊ី គ្មានចេះធ្វើអ្វីជាប្រយោជន៍ជាតិទេ ចេះតែមួលបង្កាច់ បំភ្លៃ និងកេញចំណេញពីព្រឹត្តិការណ៍ប៉ុណ្ណោះ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ឆេះមន្ទីរពេទ្យនៅបាងកក បង្កការផ្អើលឆោឡោនិងជម្លៀសអ្នកជំងឺ យ៉ាងតក់ក្រហល់

ជីវិតកម្សាន្ដ៨ ម៉ោង មុន

នាដការី ឈឹម ចាន់ស្រីណុច ជួបទុក្ខធំបាត់បង់ម្តាយ ខណៈកំពុងបន្តបេសកកម្មសម្ដែងជូនជាតិនៅបារាំង

ជីវិតកម្សាន្ដ២៤ ម៉ោង មុន

គ្រួសារតារាស្រី អះអាងថា មានរូបភាពរសើបរវាង Kim Soohyun និង Kim Sae Ron ជាង200រូប ទុកជាភស្ដុតាង 

Sokha Hotels

ព័ត៌មានពេញនិយម