Connect with us

នយោបាយ

មន្ត្រីជាន់ខ្ពស់​គ​.​ជ​.​ប​ ៖ ដំណើរការ​ចុះឈ្មោះ​៣​ថ្ងៃ​បាន​បញ្ចប់​ក្នុង​បរិយាកាស​ល្អ និង​គ្មាន​បណ្តឹង

បានផុស

នៅ

​លោក សោម សូ​រី​ដា អគ្គលេខាធិការ​រង និង​ជា​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​មាន​ប្រសា​ស​ន៍​ប្រាប់​កម្ពុជា​ថ្មី​នា​រសៀល​ថ្ងៃទី​០៧ ខែមីនា ឆ្នាំ​២០២២​នេះ​ថា ដំណើរការ​ចុះបញ្ជី​បេក្ខជន​គណបក្សនយោបាយ​ឈរឈ្មោះ​បោះឆ្នោត​សម្រាប់​ការបោះ ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២​នេះ បានបញ្ចប់​ហើយ ក្នុង​បរិយាកាស សុខ​សុវត្ថិភាព និង​សណ្ដាប់ធ្នាប់​ល្អ ហើយ​ប្រព្រឹត្ត​ទៅដោយ​រលូន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សោម សូ​រី​ដា ឲ្យ​ដឹង​ដែរ​ថា ដំណើរការ​ចុះបញ្ជី​បេក្ខជន​គណបក្ស​នយោបាយ​ឈរឈ្មោះ​បោះឆ្នោត​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សាឃុំ សង្កាត់ ដែល​បាន​ប្រព្រឹត្តិ​ទៅ​នៅក្នុង​ស្ថានភាព នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩​នេះ ក៏​មិន​ទាន់​មាន​របាយការណ៍​ណាមួយ​អំពី​ភាព​រអាក់រអួល ឬ​ខកខាន​មិនបាន​បំពេញការងារ​របស់​គ​ណៈ​កម្ម​ការឃុំ សង្កាត់ រៀបចំ​ការបោះឆ្នោត ក្នុងការ​បំពេញភារកិច្ច​របស់ខ្លួន​នោះដែរ​។

ចំពោះ​បណ្ដឹង​ក្នុង​រយៈពេល​៣​ថ្ងៃ​កន្លងមកនេះ លោក សោម សូ​រី​ដា បាន​អះអាងថា គ​.​ជ​.​ប មិនទាន់​ទទួលបាន​របាយការណ៍​ទាក់ទង​ទៅ​នឹង​បណ្ដឹង​ណាមួយ​នោះទេ តែ គ​.​ជ​.​ប នឹង​តាមដាន​បន្ត​ទៀត​អំពី​ករណីនេះ ពីព្រោះ​អាច​កើតឡើង​នៅពេល​គណៈកម្មការ​រៀប​ចំការ​បោះឆ្នោត​ឃុំ សង្កាត់ ពិនិត្យ​លើ​ពាក្យសុំ​ចុះបញ្ជី​។

សូម​បញ្ជាក់​ថា បើ​តាម​លទ្ធផល​បណ្ដោះអាសន្ន នៃ​ការចុះបញ្ជី​បេក្ខជន​គណបក្ស​នយោបាយ​ឈរឈ្មោះ​បោះឆ្នោត​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ រយៈពេល​៣​ថ្ងៃ​បង្ហាញថា ការ​ដាក់​ពាក្យសុំ​ចុះបញ្ជី បេក្ខជន​នៃ​គណបក្ស​នយោបាយ​ឈរឈ្មោះ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ នៅតាម​បណ្ដា​គណៈកម្មការ​ឃុំ សង្កាត់​រៀបចំ​ការបោះឆ្នោត (​គឃ​.​សប​) បានបញ្ចប់​ហើយ ដោយមាន​គណបក្សនយោបាយ​ចំនួន​១៧ បាន​ដាក់​ពាក្យសុំ​ចុះបញ្ជី​បេក្ខជន​។ ក្នុង​នោះ មាន​បេក្ខជន​សរុប​ចំនួន ៨២.៧៨៦ រូប (​ស្ត្រី​សរុប​ចំនួន​២៥.៩៦៣​រូប​)​។

គណបក្ស​នយោបាយ​ចំនួន​១៧ នោះ​រួមមាន​៖ ទី​១, គណបក្ស​ប្រជាជន​កម្ពុជា ទី​២, គណបក្ស​ភ្លើងទៀន​, ទី​៣, គណបក្ស​ខ្មែរ​រួបរួម​ជាតិ​, ទី​៤, គណបក្ស​ហ៊្វុនស៊ិនប៉ិច ទី​៥, គណបក្ស​ឆន្ទៈ​ខ្មែរ ទី​៦, គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ ទី​៧, គណបក្ស​យុវជន​កម្ពុជា ទី​៨, គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ ទី​៩, គណបក្ស​កែទម្រង់​កម្ពុ​ជា ទី​១០, គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ទី​១១, គណបក្ស​រស្មី​ខេមរា ទី​១២, គណបក្ស​កម្ពុជា​និយម ទី​១៣, គណបក្ស​ជនជាតិដើម​ប្រជាធិបតេយ្យ ទី​១៤, គណបក្ស​ខ្មែរ​តែមួយ ទី​១៥, គណបក្ស​សញ្ជាតិ​កម្ពុជា ទី​១៦, គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច ទី​១៧, គណបក្ស​ឯកភាព​ជាតិខ្មែរ​។

​បន្ទាប់​ពី​ថ្ងៃ​បញ្ចប់​ការ​ទទួល​ពាក្យសុំ​ចុះបញ្ជី​បេក្ខជន គឃ​.​សប ត្រូវធ្វើ​ការពិនិត្យ​លើ​ភាពត្រឹមត្រូវ​នៃ​ពាក្យសុំ​ចុះបញ្ជី​បេក្ខជន​ទាំងនោះ​ក្នុង​រយៈពេល​មួយថ្ងៃ​។ បន្ទាប់មក គឃ​.​សប ត្រូវ​បិទ​ផ្សាយ​ជា​សាធារណៈ​នូវ​បញ្ជី​បេក្ខជន ដែល​បាន​ពិនិត្យ​រួច​ហើយ​នោះ នៅ​ទីស្នាក់ការ​របស់​ខ្លួន​ក្នុង​រយៈពេល​យ៉ាង​យូរ​៣​ថ្ងៃ​។ ប្រជាពលរដ្ឋ​ដែល​មាន​សិទ្ធិ​បោះឆ្នោត​ក្នុង​ឃុំ សង្កាត់ មាន​សិទ្ធិ​ផ្តល់​មតិយោបល់​ចំពោះ​បញ្ជី​បេក្ខជន​នៃ​គណបក្ស នយោបាយ ដែល​បាន​បិទ​ផ្សាយ​ខាងលើ​មក គឃ​.​សប ដើម្បី​ជា​ព័ត៌មាន​សម្រាប់​ជា​មូលដ្ឋាន​ពិចារណា​មុនពេល​សម្រេច​យល់ព្រម ឬ​បដិសេធ​ការសុំ​ចុះបញ្ជី​បេក្ខជន​។ គឃ​.​សប ត្រូវ​សម្រេច​យល់ព្រម ឬ​បដិសេធ​លើ​ពាក្យសុំ​នោះ ក្នុង​រយៈពេល​៧​ថ្ងៃ​យ៉ាងយូរ បន្ទាប់ពី​បានទទួល​ពាក្យសុំ​ចុះបញ្ជី​បេក្ខជន​នៃ​គណបក្ស​នយោបាយ​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១០ នាទីutes មុន

នាយប៉ុស្តិ៍ទួលសង្កែទី១៖ ការផ្សព្វផ្សាយផលប៉ះពាល់គ្រឿងញៀន និងក្មេងទំនើងដល់អាណាព្យាបាលរបស់សិស្ស គឺជាអត្ថប្រយោជន៍មួយផ្នែកដល់សង្គម

ព័ត៌មានជាតិ១៨ នាទីutes មុន

អភិបាលខណ្ឌឫស្សីកែវ ដឹកនាំក្រុមការងារ ចុះរៀបចំសណ្ដាប់ធ្នាប់ក្នុងផ្សារច្រាំងចម្រេះ

ព័ត៌មានអន្ដរជាតិ៣៣ នាទីutes មុន

​ផ្ទុះ​ឆេះ​​រោងចក្រ​​ផលិត​​សារធាតុ​«អាសេតូន» របស់​រុស្ស៊ី ខណៈអ៊ុយក្រែន​ត្រូវ​គេ​សង្ស័យ​វាយប្រហារនេះ​​

ព័ត៌មានជាតិ៣៩ នាទីutes មុន

មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នឹងផ្តល់ការពិនិត្យជំងឺមហារីកមាត់ស្បូនឥតគិតថ្លៃដល់ស្ត្រី ២៥០នាក់ រយៈពេល៣ថ្ងៃ

ជីវិតកម្សាន្ដ៤២ នាទីutes មុន

Taylor Swift ទាញទម្លាក់ Beyoncé វិញ ក្លាយជាតារាស្រីលេខ១លើ Billboard

ព័ត៌មានជាតិ២១ ម៉ោង មុន

មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយឧត្តមសេនីយ៍ សៅ សុខា បញ្ជាឱ្យចាប់ឡានសារ៉ែនដែលបើកផ្លូវឱ្យអ្នកលក់អនឡាញឱ្យបាន

សន្តិសុខសង្គម៤ ម៉ោង មុន

រថយន្ត ១ គ្រឿង ដឹកបុរសម្នាក់ ទម្លាក់ចោលមុខវត្តទួលសុភាឃួន ព្រឹកឡើងប្រទះឃើញស្លាប់បាត់បង់ជីវិត

ព័ត៌មានជាតិ៦ ម៉ោង មុន

២០២៤ គ្រោះធម្មជាតិកើតឡើងជាង ១ ពាន់លើក មានមនុស្សស្លាប់-របួស ជាង ២ រយនាក់ និងប៉ះពាល់ផ្ទះជាង ៦ ពាន់ខ្នង

Sokha Hotels

ព័ត៌មានពេញនិយម