នយោបាយ
លោក សុខ ទូច ថា រុស្ស៊ី អាចវាយកម្ទេចអ៊ុយក្រែនបានត្រឹមតែ«មួយចម្អិនកំពឹស»ប៉ុណ្ណោះ បើរុស្ស៊ីចង់
ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកជំនាញវិទ្យាសាស្រ្តនយោបាយ លោកបណ្ឌិត សុខ ទូច បានអះអាងថា រុស្ស៊ី អាចប្រើពេលតែ«មួយចម្អិនកំពឹស»ប៉ុណ្ណោះក្នុងការវាយកម្ទេចអ៊ុយក្រែនបាន។ នៅក្នុងកិច្ចសម្ភាសន៍ពិសេសជាមួយ«កម្ពុជាថ្មី» អ្នកជំនាញវិទ្យាសាស្រ្តនយោបាយរូបនេះ បានគូសបញ្ជាក់ថា កងទ័ពរបស់រុស្ស៊ី និងកងទ័ពអាមេរិក គឺខ្លាំង និងមានលក្ខណៈទំនើបដួចគ្នា ដែលកងទ័ពរបស់អ៊ុយក្រែនមិនអាចទប់ទល់បានឡើយ។

សម្រាប់លោកបណ្ឌិត សុខ ទូច គឺការដែលកងទ័ពរុស្ស៊ីឡោមព័ន្ធទីក្រុងគៀវជុំជិត តែមិនបើកការវាយប្រហារផ្តាច់ព្រាត់ភ្លាមៗនោះ គឺមិនមែនមកពីគំនាបរបស់អាមេរិក និងអង្គការណាតូទេ។ ផ្ទុយទៅវិញ គឺកងទ័ពរុស្ស៊ីមិនចង់បង្កការប៉ះពាល់ដល់ជីវិតប្រជាពលរដ្ឋនៅក្នុងទីក្រុងគៀវ ព្រោះពួកគេនៅទីនោះ គឺភាគច្រើនជាជនជាតិរុស៊្សី ពោល គឺរុស្ស៊ីមិនអាចសម្លាប់ជនជាតិរបស់គេបានឡើយ។ បើតាមលោកបណ្ឌិត សុខ ទូច នៅពេលនេះ រុស្ស៊ីកំពុងអូសបន្លាយពេលវាយលុក ដើម្បីទុកពេលឲ្យប្រជាពលរដ្ឋនៅក្នុងទីគៀវភៀសខ្លួនចេញទៅរកកន្លែងមានសុវត្ថិភាព។
នៅពេលសួរពាក់ព័ន្ធនឹងការចុះផ្សាយនានារបស់ប្រព័ន្ធផ្សព្វផ្សាយរបស់លោកខាងលិចដែលអះអាងថា មានកងទ័ពរុស្ស៊ីជាច្រើនត្រូវបានកងទ័ពអ៊ុយក្រែនសម្លាប់ និងការផ្សព្វផ្សាយថា កងទ័ពរុស្ស៊ីចាប់រំលោភនារីអ៊ុយក្រែននោះ លោកបណ្ឌិត សុខ ទូច បានលើកឡើងថា ជាព័ត៌មានមិនពិតប្រឌិតឡើង ដើម្បីផលប្រយោជន៍នយោបាយ។ លោកថា កងទ័ពរុស្ស៊ី គឺជាកងទ័ពខ្លាំងដែលទទួលបានហ្វឹកហាត់ត្រឹមត្រូវ មានជំនាញប្រយុទ្ធច្បាស់លាស់ និងបំពាក់ដោយអាវុធទំនើបៗថែមទៀត។ រីឯ ការថា មានការចាប់រំលោភនោះ លោកបណ្ឌិត សុខ ទូច បញ្ចេញទស្សនៈថា ពួកគេមិនអាចទៅធ្វើរឿងបែបនេះបានទេ ព្រោះវាប្រៀបដូចជាធ្វើបាបជនជាតិខ្លួនឯងអ៊ីចឹងដែរ ដោយសារនៅអ៊ុយក្រែន មានជនជាតិរុស្ស៊ីភាគច្រើនរស់នៅ។

បើតាមលោកបណ្ឌិត សុខ ទូច ដដែល ការដែលថា អាមេរិក សម្ព័ន្ធមិត្ត និងអង្គការណាតូ បញ្ជូនអាវុធទំនើបៗ ឬកងទ័ពណាមួយទៅជួយកងទ័ពអ៊ុយក្រែននោះ គឺជាការកុហកបោកប្រាស់ ពីព្រោះថា ក្រុងគៀវ ត្រូវបានកងទ័ពរុស្ស៊ីព័ន្ធជិតអស់ហើយ តើអាចនឹងផ្តល់កងទ័ព និងសម្ភារៈសឹកតាមច្រកណា? ជាមួយគ្នានេះ លោកបណ្ឌិត សុខ ទូច បានគូសបញ្ជាក់ថា បើចង់បញ្ចប់សង្រ្គាមនៅអ៊ុយក្រែន គឺមានតែរដ្ឋាភិបាលអ៊ុយក្រែនប្រកាសថា មិនចូលអង្គការណាតូ និងបន្តនៅជាមួយរុស្ស៊ី នោះ គឺសន្តិភាពនឹងកើតមានហើយ៕
ដោយ ៖ វណ្ណ សុគន្ធា

-
សន្តិសុខសង្គម១ សប្តាហ៍ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អគ្គិភ័យបំផ្លាញផ្ទះមួយខ្នងទាំងព្រឹកនៅបាត់ដំបង