នយោបាយ
គោលនយោបាយធំៗចំនួន ៥ ប្រធានាធិបតី កូរ៉េខាងត្បូង ថ្មី ដាក់ចេញមុនជាប់ឆ្នោត
លោក Yoon Suk-yeol បានកំណត់អត្តសញ្ញាណខ្លួនឯងថា ជា “អ្នកអភិរក្សនិយម។” លោកត្រូវបានគេចាត់ទុកថា ជាបេក្ខជនប្រធានាធិបតី ដ៏មានសក្ដានុពល សម្រាប់ការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២២ ចាប់តាំងពីមានរឿងអាស្រូវ Cho Kuk ដែលបានលេចមុខជាបេក្ខជនសំខាន់ ក្នុងការស្ទង់មតិបោះឆ្នោតទូទៅចាប់តាំងខែមករា ឆ្នាំ ២០២០។ យ៉ាងណាមិញ មុនពេលជាប់ឆ្នោត លោកក៏ធ្លាប់បានដាក់ចេញនៅគោលនយោបាយធំៗចំនួន ៥ និងប្ដេជ្ញាចិត្តថាធ្វើឲ្យបាន។
ក្នុងនោះមានដូចជា៖

១ នៅថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២១ លោកបាននិយាយថា លោកនឹងទាមទារឲ្យសហរដ្ឋអាមេរិកដាក់ពង្រាយឡើងវិញនូវអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រនៅក្នុងប្រទេសកូរ៉េខាងត្បូង។ ដែលកាលណោះ អាវុធនុយក្លេអ៊ែរមិនត្រូវបានដាក់ពង្រាយដោយសហរដ្ឋអាមេរិកក្នុងប្រទេសកូរ៉េខាងត្បូង ចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ ១៩៩០ បន្ទាប់ពីកិច្ចព្រមព្រៀងជាមួយរុស្ស៊ី និងក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីបន្ធូរបន្ថយភាពតានតឹងរវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូង។
២ នៅថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ ២០២១ លោក Yoon បាននិយាយថា ប្រសិនបើជាប់ឆ្នោតជាប្រធានាធិបតី លោកនឹងលើកលែងទោសអតីតប្រធានាធិបតី Lee Myung-bak និង Park Geun-hye ដែលទាំងពីរនាក់ កំពុងជាប់ពន្ធនាគាររយៈពេលវែង ពីបទពុករលួយ (Park Geun-hye ត្រូវបានលើកលែងទោសដោយប្រធានាធិបតី Moon Jae- នៅថ្ងៃទី ២៤ ខែធ្នូ ឆ្នាំដដែល)។
៣ នៅថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២១ លោក Yoon បានបង្ហាញថា លោកនឹងបើកចំហ ចំពោះការដាក់ពង្រាយកាំជ្រួច THAAD របស់សហរដ្ឋអាមេរិកបន្ថែមទៀត នៅក្នុងប្រទេសកូរ៉េខាងត្បូង។
៤ នៅថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២១ លោក Yoon បាននិយាយថា គាត់នឹងលុបចោលសប្ដាហ៍ធ្វើការ ៥២ ម៉ោង និងប្រាក់ឈ្នួលអប្បបរមា ប្រសិនបើគាត់ក្លាយជាប្រធានាធិបតី ។

៥ នៅថ្ងៃទី ០៧ ខែមករា ឆ្នាំ ២០២២ គាត់បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា “លុបចោលក្រសួងស្ត្រី និងគ្រួសារ” ។ ការបង្ហោះនេះ បានទទួលការឆ្លើយតបដ៏ល្អពី Idaenam ខណៈពេលដែលអង្គការស្ត្រីនិយមរិះគន់ថា វាជា “ស្អប់នយោបាយ”។ គាត់ត្រូវបានគេដាក់ឈ្មោះថា ជា “អ្នកប្រឆាំងស្ត្រីនិយម” និងបានអះអាងថា ស្ត្រីកូរ៉េខាងត្បូងមិនទទួលរង ការរើសអើងជាប្រព័ន្ធទេ បើទោះបីជាអ្វីដែលត្រូវបានពិពណ៌នាថាជា “ភស្តុតាងដ៏អស្ចារ្យចំពោះភាពផ្ទុយគ្នា”៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖ wikipedia

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ