នយោបាយ
នាយករដ្ឋមន្រ្តីជប៉ុន នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជានាចុងសប្តាហ៍នេះ
នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា Fumio Kishida នឹងអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជានៅចុងសប្តាហ៍នេះ។ នេះបើយោងតាមតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន Jiji Press ។ ប៉ុន្តែ ក្រសួងការបរទេសកម្ពុជា មិនទាន់បញ្ជាក់ពីដំណើរទស្សនកិច្ចនេះនៅឡើយទេមកដល់ពេលនេះ។
សារព័ត៌មានជប៉ុន Jiji Press បានរាយការណ៍ថា ក្នុងដំណើរបំពេញទស្សនកិច្ចនៅកម្ពុជាដែលត្រូវបានរៀបចំឡើងនៅថ្ងៃទី ១៩ និង ២០ ខែមីនា លោក ហ្វូមីអូ គីស៊ីដា នឹងមានជំនួបជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ គេរំពឹងថា នៅក្នុងជំនួបពិភាក្សាទ្វេភាគីនេះអាចនឹងជជែកពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាងពីរ និងអាចពិភាក្សាទៅដល់បញ្ហាតំបន់និងអន្តរជាតិ ដែលមានបញ្ហាប្រទេសអ៊ុយក្រែន និងប្រទេសមីយ៉ាន់ម៉ាផងដែរ ។
ដំណើរទស្សនកិច្ចរបស់លោក ហ្វូមីអូ គីស៊ីដា នៅកម្ពុជានាពេលនេះ ជួនពេលកម្ពុជា និងជប៉ុន អបអរសាទរខួប៣០ឆ្នាំដែលជប៉ុនបានបញ្ជូនកងកម្លាំងស្វ័យការពារមកកាន់កម្ពុជា ហើយក៏ជាការអបអរសាទរខួប ៧០ឆ្នាំនៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន។ ដំណើរទស្សនកិច្ចនេះ នឹងរួមចំណែកធ្វើឱ្យទំនាក់ទំនងកម្ពុជា-ជប៉ុនកាន់តែរឹងមាំថែមមួយកម្រិតទៀត។
សូមបញ្ជាក់ថា លោក ហ្វូមីអូ គីស៊ីដា ប្រធានគណបក្សប្រជាធិបតេយ្យសេរី (LDP) ត្រូវបានសភាជប៉ុនបោះឆ្នោតគាំទ្រជានាយករដ្ឋមន្ត្រីជប៉ុនលើកទី១០០ កាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២១។ លោក ហ្វូមីអូ គីស៊ីដា មានអាយុ ៦៤ឆ្នាំ។ លោកមានឪពុក និងជីតា សុទ្ធតែធ្លាប់ធ្វើជាសមាជិកសភាជប៉ុន។ លោក ហ្វូមីអូ គីស៊ីដា មានភរិយាឈ្មោះ Yuko Kishida និងមានកូនបីនាក់ ។ ក្នុងនោះ កូនប្រុសម្នាក់ឈ្មោះ Shotaro អាយុ ៣០ឆ្នាំកំពុងដើរតាមមាគ៌ានយោបាយដូចរូបលោកដែរ។
លោក ហ្វូមីអូ គីស៊ីដា បានបញ្ចប់រិញ្ញាបត្រផ្នែកច្បាប់នៅសាលា Waseda ទីក្រុងតូក្យូកាលពីឆ្នាំ១៩៨២ ។ លោកធ្លាប់បានកាន់តំណែងជារដ្ឋមន្ត្រីការបរទេស រដ្ឋមន្ត្រីស្តីទីនៃក្រសួងការពារជាតិ និងតំណែងកំពូលៗមួយចំនួនទៀតនៅក្នុងជួររដ្ឋាភិបាល។ នៅឆ្នាំ ២០២០ លោក ហ្វូមីអូ គីស៊ីដា បានចាញ់លោក ស៊ូហ្គា ក្នុងការប្រជែងយកតំណែង ប្រធានគណបក្ស LDP ។ លោក ហ្វូមីអូ គីស៊ីដា គឺជាបេក្ខជនដំបូងគេដែលបានប្រកាសចូលរួមការប្រកួត ដើម្បីធ្វើជាប្រធានបក្ស LDP លើកនេះ។ លោក ហ្វូមីអូ គីស៊ីដា ធ្លាប់បានកាន់ តួនាទីជាប្រធានគោលនយោបាយរបស់គណបក្ស LDP និងជារដ្ឋមន្រ្តីការបរទេសជប៉ុនពីឆ្នាំ២០១២-២០១៧ ។
ដោយដើរតាមគន្លងរបស់ឪពុកក៏ដូចជាជីតារបស់លោកដែរ លោក ហ្វូមីអូ គីស៊ីដា បានឈានជើងចូលឆាកនយោបាយនៅឆ្នាំ១៩៩៣ បន្ទាប់ពីធ្លាប់បានធ្វើការងារនៅធនាគារមួយកន្លែងចំពេលដែលសេដ្ឋកិច្ចប្រទេសជប៉ុនបានស្ទុះឡើងខ្លាំង។ កន្លងមក លោកប្រកាន់គោលជំហរដើរតាមឪពុក និងជីតាក្នុងនាមជាអ្នកនយោបាយដែលតែងស្តាប់មតិរបស់ប្រជាជន និងមានសប្បុរសធម៌៕
ដោយ ៖ ណារី
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ព័ត៌មានជាតិ៣ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់