Connect with us

នយោបាយ

លោក ខៀវ សុភ័គ​ ៖ រឿង​ប្តឹង​តំណាង “គណបក្សបេះដូងជាតិ” ​ជារឿង​ព្រហ្មទណ្ឌ

បានផុស

នៅ

សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាកោះហៅលោក សៀម ភ្លុក តំណាងស្ថាបនិកគណ​បក្សបេះដូងជាតិ ឲ្យចូលទៅកាន់តុលាការនៅថ្ងៃទី ២២ ខែមីនា ឆ្នាំ២០២២ខាងមុខ ដើម្បីសាកសួរពាក់ព័ន្ធ នឹងដំណើររឿងក្លែងបន្លំស្នាមមេដៃ យកទៅស្នើសុំបង្កើតគណបក្ស។ ប៉ុន្តែ​ថ្មីៗនេះ​លោក សៀម ភ្លុក បែរជានិយាយទៅកាន់អ្នកសារព័ត៌មានថា ការប្តឹងនេះ​ ជារឿង​ហេតុ​ផល​នយោបាយ​​។​

​ទាក់ទងការលើកឡើង​នេះ លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ​បានមាន​ប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ១៤ ខែមីនានេះថា ដំណើររឿងនេះ គឺ​លោក សៀម ភ្លុក ជាអ្នក​ប្តឹង​មុនទៅតុលាការកំពូល​ ហើយក្រសួងមហាផ្ទៃ ​គ្រាន់​តែធ្វើតាមក្រោយ​ប៉ុណ្ណោះ។ លោកថា ករណី​នេះ ជាករណីក្លែងស្នាម​មេដៃ ហើយជា​ករណីព្រហ្មទណ្ឌ គ្មាន​ហេតុផលនយោបាយទេ។​

លោកនាយឧត្តមសេនីយ៍ បាន​បញ្ជាក់យ៉ាងដូច្នេះថា «បើតាមខ្ញុំចាំរឿងហ្នឹង មូលហេតុមកពីគាត់ទេ គាត់ថាគាត់នឹងប្ដឹង មូលហេតុ​នៃការប្ដឹង គឺគាត់។ ដូច្នេះគាត់ទេ​ ដែលជាអ្នកមានហេតុផលនយោបាយច្រើន​ជាង។ ក្រសួងមហាផ្ទៃ​​មិនមានអីទេ ប្រសិនបើចប់ក៏ចប់ទៅ ប៉ុន្តែគាត់ទេ ជាអ្នកនាំអាទិ៍ប្តឹង»។

លោកធ្លាប់បាន​​ប្រាប់​អ្នកព័ត៌​មាន​ដែរថា «បើ​ប្ដឹងក៏ប្ដឹងចុះ នេះជាសិទ្ធិរបស់គាត់ ប៉ុន្តែប្រ​យ័ត្នក្រសួងមហាផ្ទៃប្ដឹងវិញ អាហ្នឹងកុំរត់ចោលស្រុក ដំណើរ​រឿង​គឺវា​អី​ចឹង។ គាត់ទេជាអ្នកនាំអាទិ៍ប្តឹង ដូច្នេះរឿង​ហេតុផលនយោបាយគាត់ថា ឲ្យខ្លួនឯងទេ។ យើងគ្រាន់តែធ្វើអ្វីតាមគាត់ គាត់បានប្ដឹងយើង គឺយើងប្ដឹងតបវិញ ពីព្រោះគាត់បានប្ដឹងទៅតុលាការកំពូល»។

បើតាមលោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ​ តាមពិតរឿងនេះ ក្រសួងមហាផ្ទៃ​មិនមែនជាអ្នកប្ដឹងទេ អគ្គស្នងការដ្ឋាននគរបាលជាតិ​ ​​ជាអ្នកធ្វើការលើករណីស្នាមមេដៃនេះ ​ហើយពេលឃើញខុស ក៏ដាក់ពាក្យរាយការណ៍ទៅព្រះរាជអាជ្ញា ហើយព្រះរាជអាជ្ញា​ដើរតួជា​ដើមបណ្ដឹង។ ដូច្នេះនេះ​ជាបណ្ដឹងព្រហ្មទណ្ឌ ជាបទល្មើសព្រហ្មទណ្ឌ។​

គួររំលឹកថា សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាកោះហៅលោក សៀម ភ្លុក តំណាងស្ថាបនិក​គណបក្សបេះដូងជាតិ ឲ្យចូលតុលាការនៅថ្ងៃទី ២២ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ៩ ព្រឹក ដើម្បីសាកសួរពាក់ព័ន្ធ នឹងដំណើររឿងក្លែងបន្លំស្នាមមេដៃ យកទៅស្នើសុំបង្កើតគណបក្ស ហើយដីកា​នេះ ត្រូវបានអាជ្ញាធរមានសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ យកទៅបិទជាសាធារណៈនៅសាលាសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញផងដែរ។

លោក សៀម ភ្លុក ត្រូវបានក្រសួងមហាផ្ទៃរកឃើញ និងចោទប្រកាន់ថា បានក្លែងបន្លំស្នាមមេដៃសមា​ជិក ដើម្បីយកទៅដាក់ស្នើសុំចុះបញ្ជី គណបក្សបេះដូងជាតិ នៅក្រសួងមហាផ្ទៃ។ ប្រ​ឈម​នឹងបញ្ហានេះ ក្រសួងមហាផ្ទៃ​បា នសម្រេចបដិសេធចុះបញ្ជី ឲ្យគណបក្សបេះដូងជាតិ​ ដោ​យសារផ្ទុយនឹងច្បាប់ស្តីពី គណបក្សនយោបាយ​។

ភ្លាមៗ លោក សៀម ភ្លុក មិនសុខចិត្ត ក៏ប្តឹងទៅតុលាការកំពូល ប្រឆាំងនឹងការសម្រេចមិនចុះបញ្ជី។ ​ ប៉ុន្តែ​តុលាការកំពូល បានសម្រេចតម្កល់ទុកនូវសេចក្តីសម្រេច របស់ក្រសួងមហា​ផ្ទៃដដែល ហើយនៅថ្ងៃទី ២ ខែមីនាកន្លងទៅថ្មីៗនេះ ក្រសួងមហាផ្ទៃ ក៏បានប្រកាសលុបឈ្មោះ “គណបក្សបេះដូងជាតិ” ​ចេញពីបញ្ជីគណបក្សនយោបាយ តែម្តង៕

អត្ថបទ៖ កោះកែវ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៨ ម៉ោង មុន

ជាងក្រឡឹងម្នាក់នៅស្រុកអូយ៉ាដាវ ខេត្តរតនគីរី ឈ្នះរង្វាន់ ១២៥លានរៀល ពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ

ព័ត៌មានជាតិ៩ ម៉ោង មុន

ផ្លូវថ្មើរជើង (Walk street) តាមបណ្តោយមាត់ទន្លេចាប់មុខប្រៃសណីយ៍ ដល់មុខព្រះបរមរាជវាំង នឹងដាក់ឱ្យដំណើរការនៅចុងខែមករា២០២៥ខាងមុខនេះ

ព័ត៌មានជាតិ១០ ម៉ោង មុន

ប្រធានគណបក្សខ្មែរតែមួយ អំពាវនាវដល់យុវជនជំនាន់ក្រោយចងចាំ«ទិវាសន្ដិភាពនៅកម្ពុជា»

ព័ត៌មានជាតិ១១ ម៉ោង មុន

ត្បិតទំហំពាណិជ្ជកម្ពុជា-ឥណ្ឌា កើនឡើង តែសម្ដេចតេជោ ថាមិនទាន់សមនឹងសក្តានុពលប្រទេសទាំងពីរ និងបានស្នើឱ្យពង្រីកការផ្លាស់ប្តូរសេដ្ឋកិច្ច និងការវិនិយោគ

នយោបាយ១១ ម៉ោង មុន

ប្រធានគណបក្សខ្មែរតែមួយ ហៅទណ្ឌិត សម រង្ស៊ី ជាអ្នកនយោបាយប្រើគំនុំសងសឹក ធ្វើជាដើមទុនបោកប្រាស់ពលរដ្ឋ

សន្តិសុខសង្គម២២ ម៉ោង មុន

ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង​១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល

ចរាចរណ៍២១ ម៉ោង មុន

អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ

ចរាចរណ៍១៩ ម៉ោង មុន

បុរសម្នាក់ បើករថយន្តធុនធំ ងោកមួយភាំង រេចង្កូតបុកស្លាកប៉ាណូអស់ ០២ ដើម និងរបងដីឡូត៍ពលរដ្ឋរងការខូចខាត

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ដំណឹងល្អ! វ៉ាក់សាំងមហារីករុស្ស៊ី ព្យាបាលអ្នកជំងឺជាសះស្បើយ៧នាក់ហើយ និងគ្រោងដាក់លក់លើទីផ្សារនៅឆ្នាំក្រោយ

ជីវិតកម្សាន្ដ២០ ម៉ោង មុន

បុរសកម្សត់ម្នាក់ អួលដើមកសម្រក់ទឹកភ្នែក លើកដៃទទួលទឹកចិត្តឧកញ៉ា ព្រាប សុវត្ថិ ដែលជូនថវិកាដល់គ្រួសារខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម