Connect with us

នយោបាយ

គ​.​ជ​.​ប នឹង​ជួប​ជាមួយ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ម្តងទៀត នៅ​ថ្ងៃ​ព្រហស្បតិ៍​ខាងមុខ ទាក់ទង​ការបិទ​ផ្សាយ​បេក្ខជន

បានផុស

នៅ

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) នឹង​រៀបចំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ម្តងទៀត ស្តីពី​ការបិទ​ផ្សាយ​បញ្ជី​បេក្ខជន​ដំបូង​នៅ​គណៈកម្មការ​ឃុំ សង្កាត់​រៀបចំ​ការបោះឆ្នោត (​គឃ​.​សប​) , ការដាក់ ការទទួល និង​ការដោះស្រាយ​ពាក្យបណ្តឹង​ជំទាស់​លើ​បញ្ជី​បេក្ខជន​ដំបូង នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៧ ខែមីនា ឆ្នាំ​២០២២ វេលា​ម៉ោង​១០​ព្រឹក​។

កិច្ចប្រជុំ​នេះ ធ្វើឡើង​តាម​ប្រព័ន្ធ​វីដេអូ​អន​ឡាញ (​កម្មវិធី Microsoft Teams) ក្រោម​អធិបតីភាព​លោក មាន ស​ទិ សមាជិក គ​.​ជ​.​ប។

ដំណើរការ​ការចុះបញ្ជី​បេក្ខជន​គណបក្ស​នយោបាយ​ឈរឈ្មោះ​បោះឆ្នោត​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២​នេះ ចាប់ផ្តើម​ពី​ថ្ងៃ​ទី​៤ ដល់​ថ្ងៃទី​៦ ខែមីនា ឆ្នាំ​២០២២ ហើយ​ជា​លទ្ធផល​មាន​គណបក្ស​នយោបាយ​ចំនួន​១៧ បាន​ដាក់​ពាក្យសុំ​ចុះបញ្ជី​បេក្ខជន​។ ក្នុងនោះ មាន​បេក្ខជន​សរុប​ចំនួន ៨២.៧៨៦ រូប (​ស្ត្រី​សរុប​ចំនួន​២៥.៩៦៣​រូប​)​។

​បើតាម គ​.​ជ​.​ប បន្ទាប់​ពីថ្ងៃ​បញ្ចប់​ការទទួល​ពាក្យសុំ​ចុះបញ្ជី​បេក្ខជន គឃ​.​សប ត្រូវធ្វើ​ការពិនិត្យ​លើ​ភាពត្រឹមត្រូវ​នៃ​ពាក្យសុំ​ចុះបញ្ជី​បេក្ខជន​ទាំងនោះ​ក្នុង​រយៈពេល​មួយថ្ងៃ​។ បន្ទាប់មក គឃ​.​សប ត្រូវ​បិទ​ផ្សាយ​ជា​សាធារណៈ​នូវ​បញ្ជី​បេក្ខជន ដែល​បាន​ពិនិត្យ​រួចហើយនោះ នៅ​ទីស្នាក់ការ​របស់ខ្លួន​ក្នុង​រយៈពេល​យ៉ាងយូរ​៣​ថ្ងៃ​។

ប្រជាពលរដ្ឋ​ដែល​មាន​សិទ្ធិ​បោះឆ្នោត​ក្នុង​ឃុំ សង្កាត់ មាន​សិទ្ធិ​ផ្តល់​មតិយោបល់​ចំពោះ​បញ្ជី​បេក្ខជន​នៃ​គណបក្ស នយោបាយ ដែល​បាន​បិទ​ផ្សា​យមក គឃ​.​សប ដើម្បី​ជា​ព័ត៌មាន​សម្រាប់​ជា​មូលដ្ឋាន​ពិចារណា​មុន​ពេល​សម្រេច​យល់ព្រម ឬ​បដិសេធ​ការសុំ​ចុះបញ្ជី​បេក្ខជន​។ គឃ​.​សប ត្រូវ​សម្រេច​យល់ព្រម ឬ​បដិសេធ​លើ​ពាក្យសុំ​នោះ ក្នុង​រយៈពេល​៧​ថ្ងៃ​យ៉ាងយូរ បន្ទាប់ពី​បានទទួល​ពាក្យសុំ​ចុះបញ្ជី​បេក្ខជន​នៃ​គណបក្សនយោបាយ​៕

ដោយ ៖ កោះ​កែវ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ឆ្នេរ​ប្រណិត​ដំបូង​គេ​នៅ​ខេត្ត​កែប ​ប្រកាស​​បើក​ការដ្ឋាន​សាងសង់​ គ្រោង​ប្រើប្រាស់​ពេល​ពីរ​ឆ្នាំ​បញ្ចប់​​គម្រោង​អភិវឌ្ឍ

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃណែនាំឱ្យអាជ្ញាធររាជធានី ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ និងរៀបចំសណ្តាប់ធ្នាប់សាធារណៈ

ព័ត៌មានជាតិ៨ ម៉ោង មុន

សហជីព​គាំទ្រវិធានការ​របស់ក្រសួងការងារ​ ក្នុងការពង្រឹងការធ្វើអធិការកិច្ចតាមរោងចក្រ សហគ្រាស ដើម្បីធានាការផ្តល់អត្ថប្រយោជន៍ពេញលេញដល់កម្មករនិយោជិត

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន៖ គុណភាពខ្យល់នៅកម្ពុជាល្អ មិនប៉ះពាល់សុខភាព ខណៈប្រទេសជិតខាងមានជាតិពុលខ្លាំង

សេចក្ដីជូនដំណឹង៩ ម៉ោង មុន

ឥឡូវនេះ ប្រជាជនកម្ពុជាអាចធ្វើដំណើរកម្សាន្តដ៏រីករាយនៅទីក្រុងឌូបៃជាមួយ Emirates

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

មួយថ្ងៃផឹកភេសជ្ជៈប៉ូវកម្លាំង៣ទៅ៤ដប បុរសចិនវ័យ៣០ឆ្នាំ កើតជំងឺរលាកសន្លាក់ហ្គោដធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ត្រាំ ចេញបញ្ជាដាក់ទោសប្រហារជីវិត អ្នកណាសម្លាប់មន្ត្រី និងជនអន្តោប្រវេសន៍ដែលប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម

Sokha Hotels

ព័ត៌មានពេញនិយម