Connect with us

នយោបាយ

មាន​បណ្តឹង​ចំនួន​២​ថា បក្ស​ភ្លើងទៀន ដាក់​បេក្ខភាព​មេឃុំ ចៅសង្កាត់ អសមត្ថភាព ឬ​មិនចេះ​អក្សរ​

បានផុស

នៅ

បេក្ខភាព​មេឃុំ ចៅសង្កាត់​ចំនួន​២ មកពី​គណបក្ស​ភ្លើងទៀន បាន​ទទួលរង​បណ្តឹង​ជំទាស់​ពី​ប្រជាពលរដ្ឋ​ថា ជា​មនុស្ស​មិនមាន​សមត្ថភាព និង​មិន​មាន​លក្ខន្តិកៈ​គ្រប់គ្រាន់ ឬ​មិនចេះ​អក្សរ តាម​ការកំណត់​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ដែល​សំណុំរឿង​ទាំង​២​នេះ គឺ​នៅ​ឃុំ​ឫស្សី​ជ្រុំ ស្រុក​ថ្មបាំង ខេត្តកោះកុង និង​ស្ថិតនៅ​សង្កាត់​ផ្សារ​ដេប៉ូ​២ ខណ្ឌ​ទូល​គោក រាជធានី​ភ្នំពេញ នេះ​បើតាម​ការបញ្ជាក់​ពី​មន្ត្រីជាន់ខ្ពស់​គ​.​ជ​.​ប​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​ប្រភព​នោះបាន​អះអាងថា បណ្តឹង​ទាំងពីរ​នេះ​ទទួល​បាន​ក្រោយពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បានប្រកាស​បញ្ជី​បេក្ខភាព​ឈរឈ្មោះ​របស់​គណបក្សនយោបាយ ដើម្បី​ចូលរួម​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២​។​លោក​ថា រាល់​បណ្ដឹង​ដែលមាន​ទាំងអស់ ត្រូវ​ដោះស្រាយ​ក្នុង​កម្រិត​គណៈកម្មការ​ឃុំ សង្កាត់ រៀបចំ​ការបោះឆ្នោត (​គឃ​.​សប​) ប៉ុន្តែ​សំណុំរឿង​ចំនួន​២​នេះ លើសពី​សមត្ថភាព គឃ​.​សប ទើបត្រូវ​បញ្ជូនមក គ​.​ជ​.​ប​។

ប្រភព​នោះ​បញ្ជាក់​ថា ដើមបណ្ដឹង ដែល​ប្តឹង​នោះ​មាន​ចំនួន​៥​នាក់ ហើយ​ប្ដឹង​ចោទ​ប្រកាន់​ថា បេក្ខភាព​មេឃុំ ចៅសង្កាត់​មកពី​គណបក្ស​ភ្លើងទៀន មិន​គ្រប់​លក្ខខណ្ឌ​ធ្វើជា​បេក្ខជន​ក្រុមប្រឹក្សាឃុំ សង្កាត់ ដោយសារ​បេក្ខភាព​នោះ អត់​ចេះអក្សរ​។

ទាក់ទង​បញ្ហា​ខាងលើ​នេះ លោក សោម សូ​រី​ដា អគ្គលេខាធិការ​ង និង​ជា​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​ប្រាប់​កម្ពុ​ជាថ្មី​នា​ល្ងាច​នេះ​ថា ទាក់ទង​ការបិទ​ផ្សាយ​បញ្ជី​បេក្ខជន​ដំបូង​នេះ អាចមាន​បណ្តឹង​ច្រើនជាង​នេះ ហើយ​សម្រាប់​ថ្ងៃនេះ​អង្គភាព​ជំនាញ​មិនទាន់​បូកសរុប​របាយ​ការ​ណ៍​ទូទៅ​ទាក់ទង​ការប្តឹង​របស់​ប្រជាពលរដ្ឋ​នោះទេ ហើយ​នៅពេល​អង្គភាព​ជំនាញ​រៀបចំ​រួចរាល់​ទើប​ដឹងថា មាន​ចំនួន​ពិតប្រាកដ​។

កម្ពុជា​ថ្មី​នៅ​មិនទាន់​សុំ​ការបញ្ជាក់​ពី​អ្នកនាំពាក្យ​គណបក្ស​ភ្លើងទៀន លោក ថាច់ សេដ្ឋា បាន​នៅឡើយ​ទេ គិត​ត្រឹម​ល្ងាច​ថ្ងៃទី​១៤ ខែមីនា នេះ​។

មាត្រា​៣៥ នៃ​ច្បាប់​ស្ដីពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់ បាន​កំណត់​ថា ប្រជាពលរដ្ឋ​ទាំង​ពីរ​ភេទ​ដែល​មានបំណង​ឈរឈ្មោះ​ជា​បេក្ខភាព​មេឃុំ​ចៅសង្កាត់ ត្រូវ​បំពេញ​លក្ខខណ្ឌ ដូចជា មាន​សញ្ជាតិ​ខ្មែរ​ពី​កំណើត ចេះ​អាន និង​ចេះ​សរសេរ​អក្សរ​ខ្មែរ​ពី​កំណើត​បាន ចុះឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត ឃុំ សង្កាត់​ដែល​ខ្លួន​មានបំណង​ឈរឈ្មោះ និង​មាន​អាយុ​យ៉ាងតិច​២៥​ឆ្នាំ គិតដល់​ថ្ងៃ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សាឃុំ សង្កាត់​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង៥ នាទីutes មុន

កូនខ្មែរដំបូង! បង្កើតចង្វាក់ថ្មី KHMER VIBE កំពូលតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត និងស្ដេចភ្លេង tempo tris បង្កើតស្នាដៃដ៏អស្ចារ្យនេះ

ព័ត៌មានជាតិ៣០ នាទីutes មុន

លោក ស៊ូ សុជាតិ៖ ប្រព័ន្ធផ្សព្វផ្សាយឌីជីថល ដើរតួនាទីសំខាន់ជំរុញការអភិវឌ្ឍវិស័យមូលបត្រ

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រី៖ ការផ្សាយព័ត៌មានក្លែងក្លាយ មិនមែនជាសេរីភាពសារព័ត៌មានឡើយ ហើយការផ្សាយបែបនេះ ត្រូវទទួលទោសតាមច្បាប់

ព័ត៌មានជាតិ១ ម៉ោង មុន

ចូលឆ្នាំថ្មីឆ្នាំម្សាញ់នេះ នៅភ្នំពេញ នឹងបើកឱ្យមានការលេងកម្សាន្តសប្បាយ រហូត ៥ ថ្ងៃ ចាប់ពីថ្ងៃទី ១២ មេសា តទៅ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

តើ​ការ​បំពាក់​ប្រព័ន្ធ​ប្រកាស​អាសន្ន​គ្រោះ​រញ្ជួយដី​ មាន​តម្លៃ​ប៉ុន្មាន​សម្រាប់​ប្រទេស​នីមួយៗ?

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​និស្សិត​ពេទ្យ​​​ដ៏ស្រស់ស្អាត​ជិត​ទទួល​សញ្ញាបត្រ​ ស្លាប់​​ជាមួ​យសមាជិកគ្រួសារ​​ក្នុងអគារ​​​រលំ​​ដោយ​រញ្ជួយដី​

សន្តិសុខសង្គម១៩ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

រថភ្លើង
ចរាចរណ៍១១ ម៉ោង មុន

រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ផ្ទុះ​បំពង់បង្ហូរ​ឧស្ម័ន​នៅ​ម៉ាឡេស៊ី បណ្ដាល​ឲ្យ​របួស​មនុស្ស​២៥​នាក់

Sokha Hotels

ព័ត៌មានពេញនិយម