នយោបាយ
សម្តេច ហ៊ុន សែន ស្នើឲ្យកងទ័ពជើងទឹកជប៉ុន បន្តកិច្ចសហប្រតិបត្តិការជំរុញតំបន់ឱ្យមានសន្តិសុខ និងសុវត្ថិភាព
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកទឹកចិត្តដោយស្នើឲ្យនាវាកងកម្លាំងស្វ័យការពារជើងទឹកជប៉ុន(JMSDF)បន្តកិច្ចសហប្រតិបត្តិការធ្វើយ៉ាងណាជំរុញតំបន់ឱ្យមានសន្តិសុខ និងសុវត្ថិភាព និងគោរពច្បាប់ឲ្យបានត្រឹមត្រូវ ។ សម្ដេចតេជោ ហ៊ុន សែន ស្នើបែបនេះទៅកាន់លោក Noguchi Yasushi មេបញ្ជាការកងពលធំបោសសំអាតមីនទី១នៃនាវាកងកម្លាំងស្វ័យការពារជើងទឹកជប៉ុន(JMSDF) នៅក្នុងជំនួបពិភាក្សាការងារនាល្ងាចថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ នៅសណ្ឋាគារសុខា ខេត្តព្រះសីហនុ ។
លោក អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ឲ្យដឹងបន្ទាប់ពីជំនួបនោះថា លោក Noguchi Yasushi បានសម្តែងការអបអរសាទរជូនចំពោះសម្តេចតេជោ ហ៊ុន សែន ដែលត្រូវបានធ្វើជាប្រធានអាស៊ាន និងបានសម្ដែងនូវអំណរគុណជូនចំពោះសម្តេចតេជោដែលបានផ្ដល់នូវកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយជប៉ុន ជាពិសេស តាមរយៈលោក ហ៊ុន ម៉ាណែត ដែលបានបំពេញបេសកម្មនៅប្រទេសជប៉ុនកន្លងមក ។ លោក Noguchi ក៏បានប្ដេជ្ញាជូនសម្ដេចតេជោ ហ៊ុន សែន ថា លោកនឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីធ្វើយ៉ាងណារក្សានូវសន្តិភាព និងសន្តិសុខក្នុងតំបន់ ។
ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវក្ដីរីករាយដែលនាវាជប៉ុនបានចូលចតនៅកម្ពុជាហើយការចូលចតនេះគឺចំខួប៣០ឆ្នាំ PKO ហើយអ្វីដែលសំខាន់ជាងនេះទៅទៀត គឺការចូលចតនៃនាវាកងកម្លាំងស្វ័យការពារជើងទឹកជប៉ុននាពេលនេះ បានបង្ហាញឲ្យឃើញនូវភាពជោគជ័យនៃប្រតិបត្តិការPKO កាលពីរយៈពេល៣០ឆ្នាំកន្លងទៅ ។
តាមប្រតិបត្តិការ PKO រយៈពេល៣0ឆ្នាំកន្លងទៅនេះ សម្ដេចតេជោ បានសង្កេតឃើញថា តួនាទីរបស់ជប៉ុននៅក្នុងឆាកអន្តរជាតិក្នុងការស្វែងរកសន្តិភាពកាន់តែមានការរីកចម្រើនឡើង ហើយ PKO ដែលបានមកកាន់កម្ពុជាកន្លងមក មិនត្រឹមតែបានជួយរក្សាសុខសន្តិភាពដល់កម្ពុជាប៉ុណ្ណោះទេ នៅបានជួយជំរុញការអភិវឌ្ឍនៅកម្ពុជាថែមទៀតផង។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា សម្ដេចពិតជាមានមោទនភាពណាស់ចំពោះកិច្ចប្រតិបត្តិការរបស់ PKO ហើយសម្ដេចបានលើកទឹកចិត្តសូមឲ្យបន្តកិច្ចសហប្រតិបត្តិការធ្វើយ៉ាងណាជំរុញតំបន់ឱ្យមានសន្តិសុខ និងសុវត្ថិភាព និងគោរពច្បាប់ឲ្យបានត្រឹមត្រូវ៕
ដោយៈណារី
-
ចរាចរណ៍៧ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ចរាចរណ៍២ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម១២ ម៉ោង ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង