Connect with us

នយោបាយ

មន្ត្រីជាន់ខ្ពស់​ គ.ជ.ប ថា​ ​គណបក្ស​ភ្លើងទៀន​ រងបណ្តឹង​យកឈ្មោះគេ​ ដោយមិនប្រាប់​​សាមីខ្លួន​ច្រើន​ជាង​គេ 

បានផុស

នៅ

នៅក្នុងដំណាក់កាលបិតផ្សាយបញ្ជីបេក្ខជនគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ គណៈកម្មការឃុំ សង្កាត់ រៀបចំការបោះឆ្នោត (គឃ.សប) ទទួលបានបណ្តឹងចំនួន១៥២ ដែលបណ្តឹងភាគច្រើនទាក់ទងការយកឈ្មោះ ទៅឈរជាបេក្ខជន ដោយសាម៉ីខ្លួនមិន បានដឹងជាមុន ហើយបណ្តឹងបែបនេះ គណបក្សភ្លើងទៀន មានច្រើនជាងគេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សោម សូរីដា អគ្គលេខាធិការរង និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានថ្លែង ប្រាប់កម្ពុជាថ្មីនៅថា នៅក្នុងដំណាក់កាលបិតផ្សាយបញ្ជីបេក្ខជនឈរឈ្មោះនេះ មានបណ្តឹងច្រើន ហើយក្នុងចំណោមបណ្តឹងទាំងអស់  បណ្ដឹងភាគច្រើន គឺជាបណ្ដឹងរបស់បេក្ខជន ដែលគាត់មិនបានដឹងខ្លួនថា គាត់ត្រូវបានគេជ្រើសរើសជាបេក្ខជនឈរឈ្មោះបោះឆ្នោត។ 

ដូច្នេះនៅពេលបិទផ្សាយបញ្ជីរយៈពេល៣ថ្ងៃ មានបណ្ដឹងច្រើន ដែលពួកគាត់បានសុំទៅគណៈកម្មការ ឃុំ សង្កាត់ រៀបចំការបោះ ឆ្នោតបដិសេធមិនឈរឈ្មោះជាបេក្ខជនទេ ដោយពួកគាត់លើកមូលហេតុថា មិន បានដឹងខ្លួនជាមុនថា ត្រូវបានគណបក្សយកឈ្មោះគាត់ ដាក់ឈរជាបេក្ខជន។ 

បើតាមលោក សោម សូរីដា គណបក្សដែលរងការប្ដឹងច្រើនជាងគេ គឺគណបក្សភ្លើងទៀន ជាការកត់សម្គាល់គណបក្សផ្សេងទៀតក៏មានដែរ ប៉ុន្តែគណបក្សភ្លើងទៀន មានបេក្ខជនប្ដឹងមិនឈរ ឈ្មោះច្រើន។

លោក សោម សូរីដា ឲ្យដឹងដែរថា មានបណ្តឹងមួយប្រភេទទៀត គឺជាបណ្ដឹងរបស់ប្រជាពលរដ្ឋ ដែលលោកមើលឃើញថាបេក្ខជនរបស់គណបក្សនយោបាយ ដែលបានចុះបញ្ជីនៅគណៈកម្មការឃុំ សង្កាត់ រៀបចំការបោះឆ្នោតនោះ ពុំមានលក្ខខណ្ឌគ្រប់គ្រាន់ ដើម្បីឈរឈ្មោះជាបេក្ខជន  ហើយលក្ខខណ្ឌដែលគាត់បានបង្ហាញ គឺបេក្ខជនមិនចេះអាន មិនចេះសរសេរ ដែលជាលក្ខខណ្ឌមួយ នៅក្នុងចំណោមលក្ខខណ្ឌចំនួន៤ ដែលបានចែងនៅក្នុងមាត្រា៣៥ នៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមក្រុមប្រឹក្សាឃុំ សង្កាត់។

មន្ត្រីជាន់ខ្ពស់ គ.ជ.ប រូបនោះបញ្ជាក់ដែរថា មានបណ្ដឹងមួយប្រភេទទៀត ទាក់ទងទៅនឹងបណ្តឹងឲ្យផ្ដន្ទាទោសចំពោះគណៈកម្មការ ឃុំ សង្កាត់ រៀបចំការបោះឆ្នោត ដែលមានការរើសអើងគណបក្សនយោបាយ ក្នុងដំណើរការចុះបញ្ជីបេក្ខជនគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត។

សូមបញ្ជាក់ថា នៅក្នុងដំណាក់កាលនៃការបិទផ្សាយបញ្ជីបេក្ខជនគណបក្សនយោបាយឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ រយៈពេល៣ថ្ងៃ គណៈកម្មការឃុំ សង្កាត់ រៀបចំការបោះឆ្នោត (គឃ.សប) ទទួលបានបណ្តឹងសរុបចំនួន ១៥២ បណ្តឹង ហើយក្នុងចំណោមបណ្តឹងទាំងនោះ មាន១៤៤ បណ្ដឹង ជាករណីប្ដឹង​សុំបដិសេធមិនឈរឈ្មោះជាបេក្ខជនឲ្យបក្សនយោបាយ៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
វប្បធម៌ ជំនឿ២ នាទីutes មុន

រាជបណ្ឌិត្យសភាកម្ពុជា យកល្បែងប្រជាប្រិយខ្មែរជាច្រើនប្រភេទ ទៅលេងកម្សាន្តក្នុងឱកាសសង្ក្រាន្តឆ្នាំថ្មី

ព័ត៌មានជាតិ៥ នាទីutes មុន

យុវជនគួរចូលរួមលេងល្បែងប្រជាប្រិយខ្មែរ ដើម្បីលើកកម្ពស់សង្ក្រាន្តខ្មែរ!

បុណ្យចូលឆ្នាំ
សន្តិសុខសង្គម៦ នាទីutes មុន

នគរបាលខេត្តកំពត នឹងដាក់ពង្រាយកម្លាំងជាង១ពាន់នាក់ដើម្បីការពារសុវត្ថិភាព និងសណ្ដាប់ធ្នាប់ក្នុងឱកាសបុណ្យចូលឆ្នាំ

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

ប្រធានាធិបតីស្តីទី​ Han Duck-soo ​​គោរព​​សាលក្រម និង​ឲ្យ​គណៈរដ្ឋមន្ត្រី​សហការ​ជាមួយ​អាជ្ញាធរ​បោះឆ្នោត

ព័ត៌មានជាតិ៩ នាទីutes មុន

មេប៉ូលិស ឱ្យកម្លាំងបង្កើនការយកចិត្តទុកដាក់ត្រួតពិនិត្យអាវុធជាតិផ្ទុះ និងគ្រឿងញៀនខុសច្បាប់

សេដ្ឋកិច្ច២៣ ម៉ោង មុន

រដ្ឋមន្ត្រី៖ ការដំឡើងពន្ធរបស់អាមេរិកមិនប៉ះពាល់ ១០០% លើការនាំចេញរបស់កម្ពុជានោះទេ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

រកឃើញសាកសព Miss Tourism 2018 បន្ទាប់ពីគ្រោះរញ្ជួយដីនៅប្រទេសមីយ៉ាន់ម៉ា

ព័ត៌មានជាតិ២៣ ម៉ោង មុន

ស្នងការខេត្តកណ្ដាល ព្រមាន និងពិន័យ៣ខែ លើប៉ូលិសដែលឃាត់ឡានពលរដ្ឋបណ្ដាលឱ្យខូចខាតនៅផ្លូវជាតិលេខ៣

ព័ត៌មានជាតិ២៣ ម៉ោង មុន

ដើម​អង្កាញ់ដាំក្នុង​របងផ្ទះ ជួយឲ្យស្ត្រីចំណាស់ម្នាក់រក​ចំណូល​មិនក្រោម ៥ ម៉ឺន​រៀល​ជា​ប្រចាំរាល់ថ្ងៃ

ព័ត៌មានជាតិ២២ ម៉ោង មុន

លោក ហេង សួរ អរគុណកងអង្គរក្សដែលលះបង់កម្លាំងកាយ ឃ្លាតពីគ្រួសារ ដើម្បីការពារសុវត្ថិភាពពលរដ្ឋ ថ្នាក់ដឹកនាំ និងសង្គមជាតិ

Sokha Hotels

ព័ត៌មានពេញនិយម