នយោបាយ
លោក សម រង្ស៊ី និងបក្ខពួក ៦នាក់ទៀត ត្រូវបានតុលាការផ្តន្ទាទោស ឲ្យជាប់ពន្ធនាគារម្នាក់ៗ ១០ឆ្នាំ
លោក សម រង្ស៊ី អតីតមេបក្សប្រឆាំង និងបក្ខពួកដែលជាមេខ្លោង ក្នុងផែនការផ្តួលរំលំរាជរដ្ឋាភិបាល ចំនួន ៦នាក់ផ្សេងទៀត ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២២នេះ បានប្រកាសសាលក្រមផ្តន្ទាទោស ឲ្យជាប់ពន្ធនាគារម្នាក់ ១០ឆ្នាំ និងអ្នករួមគំនិតចំនួន ១៤នាក់ទៀត ត្រូវបានផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារចំនួន ៥ឆ្នាំ។
សេចក្ដីរាយការណ៍ ពីសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា សវនាការផ្ដន្ទាទោសលោក សម រង្ស៉ី និងបក្ខពួកនេះ ធ្វើឡើងដោយមានសមាសភាព ដូចជា៖ ប្រធានក្រុមប្រឹក្សា លោក រស់ ពិសិដ្ឋ, ចៅក្រមប្រឹក្សា លោក អ៊ឹម វណ្ណះ, និងលោកស្រី សឿង ចរិយា, តំណាងអយ្យការ លោក សេង ហៀង, និងលោក សំម ឫទ្ធីវាសនា។
សូមជម្រាបថា លោក សម រង្ស៉ី និងបក្ខពួក ដែលតុលាការផ្តន្ទាទោស ៦នាក់នោះ រួមមាន៖ លោក សម រង្ស៉ី, លោកស្រី មូរ សុខហួរ, លោកស្រី ជូឡុង សូមួរ៉ា, លោក តុ វ៉ាន់ចាន់, លោក នុត រំដួល, លោក ហូរ វ៉ាន់ និងលោកអេង ឆៃអ៊ាង។
តុលាការផ្តន្ទាទោសអ្នកទាំង ៧នាក់នេះ ពីបទរួមគំនិតក្បត់ បទញុះញង់ឲ្យប្រព្រឹត្តអំពើបង្កឲ្យ មានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងបទញុះញង់កុំឲ្យយោធិនស្ដាប់បង្គាប់។ បន្ទាប់ពីផ្តន្ទាទោសហើយនោះតុលាការ ក៏បានចេញដីកាបង្គាបឲ្យចាប់ខ្លួន លើជនជាប់ចោទ ៧នាក់ ជាក្រុមមេដឹកនាំប៉ុនប៉ងផ្តួរំលំរាជរដ្ឋាភិបាលស្របច្បាប់ ផងដែរ។
ជាមួយគ្នានេះ តុលាការក៏បានផ្តន្ទាទោសអ្នកចូលរួម ១៣នាក់ទៀត រួមមាន៖ ថៃ សុគន្ធា, ឡុង ផារី, ឃឹម ភាណា, សុខ ចាន់ថា, ពៀត ម៉ាប់, កែវ ថៃ, ជុំ ចាន់, ស៊ុន ធន់, ងិន ឃាង, យឹម សារ៉េត, ញ៉ែម វាន, ឃុត ច្រិក និង ឆុន ប៊ុនឆាត ដោយដាក់ពន្ធនាគារក្នុងម្នាក់ៗកំណត់ ៥ (ប្រាំ) ឆ្នាំ។ ប៉ុន្តែទោសនេះ ត្រូវអនុវត្តទោស ក្នុងពន្ធនាគារចំនួន ៣ឆ្នាំ ៨ខែ ទោសដែលនៅសល់ត្រូវព្យួរធម្មតា ពីបទរួមគំនិតក្បត់ និងបទញុះញង់ឲ្យប្រព្រឹត្តអំពើ បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម។
ចំណែកឯអ្នករួមគំនិតម្នាក់ទៀត ឈ្មោះ ហ៊ុន ឆាន ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារកំណត់ ៥ឆ្នាំ។ ប៉ុន្តែទោសនេះ ត្រូវព្យួរធម្មតា ពីបទរួមគំនិតក្បត់ និងបទញុះញង់ឲ្យប្រព្រឹត្តអំពើ បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម៕
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
កីឡា២ ថ្ងៃ ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកដំណើរមួយយន្តហោះ ជិះចេញពីព្រលាននៅឆ្នាំ២០២៥ តែចុះចតនៅឆ្នាំ២០២៤
-
សេដ្ឋកិច្ច៣ ថ្ងៃ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
Zhao Lusi ស្ទើតែក្លាយជាមនុស្សរុក្ខជាតិ មិនអាចឈរបាន និង បាត់បង់សមត្ថភាពនិយាយ