នយោបាយ
សម្ដេច ស ខេង ស្នើគ្រប់បក្សនយោបាយកុំបំផ្លើសការពិត និងកុំពង្រីករឿងតូចឲ្យទៅជាធំ
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំដល់អាជ្ញាធរមានសមត្ថកិច្ចនៅមូលដ្ឋាន ត្រូវបង្កលក្ខណៈងាយស្រួលដល់គ្រប់គណបក្សនយោបាយ ដែលបានចុះបញ្ជីត្រឹមត្រូវនៅក្រសួងមហាផ្ទៃ នៅពេលដែលពួកគេធ្វើសកម្មភាពស្របទៅច្បាប់ជាធរមាន។ ក៏ប៉ុន្តែ សម្រាប់គណបក្សនយោបាយវិញ កុំបំផ្លើសការពិតឲ្យសោះ។
ការលើកឡើង របស់សម្ដេចក្រឡាហោម ស ខេង ខាងលើនេះ បានធ្វើឡើងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផល ការងារឆ្នាំ ២០២១ និងលើកទិសដៅការងារឆ្នាំ ២០២២ របស់រដ្ឋបាលខេត្តព្រៃវែង នាព្រឹកថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២២នេះ។
នៅក្នុងពិធីនោះ សម្ដេចរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជាផងនោះ បានច្រានចោលនូវការលើកឡើង របស់អ្នកនយោបាយមួយចំនួន ដែលថាទាល់តែដល់ពេលបោះឆ្នោត ទើបមន្ត្រីគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានសំពះសុំសន្លឹកឆ្នោត និងចែកអំណោយ។
ត្រង់ចំណុចនេះ សម្ដេច ស ខេង បានថ្លែងថា «ហើយនឹងបកស្រាយ ចំពោះអ្នកថា យើងអត់ចេះធ្វើអីទេ ដឹងថា ពេលបោះឆ្នោត ទៅសំពះសុំសន្លឹកឆ្នោត ឲ្យសារ៉ុង ឲ្យក្រាម អាហ្នឹងមានមាត់ចេះតែថា ទៅ ហើយដល់តែគេថា ទៅវិញមិនស្រួលគេថា យើងមិនប្រជាធិបតេយ្យទេ ថា សម្លុត អាហ្នឹងត្រង់មួយ គឺថា អ្នកនយោបាយយើង ពូកែណាស់អាហ្នឹង ពូកែអារឿងរំអួយហ្នឹង»។
សម្ដេចឧបនាយករដ្ឋមន្ត្រី ក៏បានណែនាំដល់អាជ្ញាធរមានសមត្ថកិច្ច ដែលទទួលបានសិទ្ធិអំណាចពីប្រជាពលរដ្ឋ ត្រូវ ឈរលើគោលការណ៍ច្បាប់ ដោយត្រូវសម្រួលដល់គ្រប់គណបក្សនយោបាយ ដែលមានភាពស្របច្បាប់ ដើម្បីធ្វើសកម្មភាពនយោបាយនៅមូលដ្ឋាន។ ចំណែកឯគ្រប់គណបក្សនយោបាយ ក៏មិនត្រូវបំផ្លើសនូវអ្វីដែលមិនមែនជាការពិត ដែលនាំឲ្យរឿងតូច ក្លាយទៅជារឿងធំ។
សម្ដេចក្រឡាហោម បានលើកឡើងថា «សម្រាប់យើង អ្នកដែលកាន់អំណាច ក៏ត្រូវតែឈរលើគោលការណ៍ច្បាប់ បានន័យថា យើងបង្កលក្ខណៈសម្បត្តិ ឲ្យគ្រប់គណបក្សនយោបាយធ្វើសកម្មភាព ប៉ុន្តែគណបក្សនយោបាយទាំងអស់ហ្នឹង គាត់ក៏មិនត្រូវថា បំផ្លើសបង្ខូចនូវអ្វីដែលមិនពិតៗ គ្រាន់អីគ្រាន់ជារឿងតូចមួយទេ ពង្រីកឲ្យទៅប៉ុនភ្នំក៏មានដែរ អាហ្នឹងហើយ ដល់អញ្ចឹងទៅគឺថា វានាំឲ្យបញ្ហាស្មុគស្មាញ»៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត