Connect with us

នយោបាយ

គ.ជ.ប ដោះស្រាយបណ្ដឹងពាក់ព័ន្ធបញ្ជីឈ្មោះបេក្ខជន ឈរឈ្មោះបោះឆ្នោតបានជាង ៣០បណ្ដឹងហើយ

បានផុស

នៅ

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត​ (គ.ជ.ប) បានដោះស្រាយពាក្យបណ្ដឹង ពាក់ព័ន្ធនឹងបញ្ជីឈ្មោះបេក្ខជនឈរឈ្មោះបោះឆ្នោតបានជាង ៣០បណ្ដឹងហើយ ដែលបានមកកាន់ គ.ជ.ប។ បណ្ដឹងភាគច្រើន គឺស្នើសុំឲ្យដកបេក្ខជនឈរឈ្មោះបោះឆ្នោត ដែលមិនចេះអាន និងសរសេរអក្សរខ្មែរ។

លោកបណ្ឌិត ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប មានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានកម្ពុជាថ្មី នៅថ្ងៃទី ២២ ខែមីនានេះថា មកដល់ពេលនេះ គ.ជ.ប បានដោះស្រាយបណ្ដឹងពាក់ព័ន្ធនឹង បញ្ជីឈ្មោះបេក្ខជនឈរឈ្មោះបោះ ឆ្នោតបានជាង ៣០បណ្ដឹងហើយ ដែលបានដាក់មក គ.ជ.ប។ ចំពោះបណ្ដឹងដែលនៅសល់នឹងត្រូវដោះស្រាយ ឲ្យបានរួចរាល់ក្នុងពេលឆាប់ៗនេះ។

តាមលោកបណ្ឌិត ហង្ស ពុទ្ធា បណ្ដឹងមានដាក់នៅគណៈកម្មការឃុំ-សង្កាត់, គណៈកម្មការរាជធានី-ខេត្ត, និងនៅគណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។ លោកថា «បណ្ដឹងមាននៅថ្នាក់ឃុំ-សង្កាត់ នៅថ្នាក់គណៈកម្មការរៀបចំការបោះឆ្នោត និងនៅថ្នាក់ គ.ជ.ប ដោយឡែកនៅថ្នាក់ គ.ជ.ប គឺបណ្ដឹងជាង ៣០បណ្ដឹង គឺបានមកដល់ ហើយ គ.ជ.ប កំពុងតែដោះស្រាយ និងគោរពទៅតាមប្រតិទិន នៃការដោះស្រាយពាក្យបណ្ដឹង»។

អ្នកនាំពាក្យ គ.ជ.ប បានបញ្ជាក់ថា បណ្ដឹងភាគច្រើនដែលមកដល់ គ.ជ.ប គឺប្ដឹងស្នើសុំឲ្យដកបេក្ខជនឈរឈ្មោះបោះ ឆ្នោត ដែលមិនចេះអាន និងសរសេរអក្សរខ្មែរ។ លោកបន្ថែមថា «បាទ! គឺបណ្ដឹងពាក់ព័ន្ធនឹងការស្នើសុំឲ្យដកឈ្មោះបេក្ខជន ចេញពីបញ្ជីឈ្មោះបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ដោយហេតុថា បេក្ខជនឈរឈ្មោះ នៃគណបក្សនយោបាយដែលរងបណ្ដឹងនោះ គាត់អត់ចេះអក្សរ អត់ចេះអាន និងសរសេរអក្សរខ្មែរ»។

លោកបណ្ឌិត ហង្ស ពុទ្ធា បានបញ្ជាក់ទៀតថា ប្រសិនបើនៅតែមានអ្នកប្ដឹង ពាក់ព័ន្ធនឹងបញ្ហាបញ្ជីបេក្ខ​ជនឈរឈ្មោះបោះឆ្នោតនោះ គឺការដោះស្រាយរបស់ គ.ជ.ប នឹងនៅតែបន្តធ្វើទៀត។ ប៉ុន្តែយ៉ាងយូរបំផុត បញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត នឹងប្រកាសជាផ្លូវការនៅថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២២ ខាងមុខនេះ។

សូមជម្រាបថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី ៥ នឹងត្រូវធ្វើឡើងនៅថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២២ ខាងមុខនេះ។ មានគណបក្សនយោបាយ ប្រមាណ ១៧គណបក្ស បានដាក់បេក្ខជនឈរឈ្មោះ ដើម្បីចូលរួមការប្រកួតប្រជែងការបោះឆ្នោតនេះ៕

អត្ថបទ៖ ឃួន សុភ័ក្រ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២២ នាទីutes មុន

ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងការងារ ៖ សមភាព​រវាងបុរស និងស្ត្រី ជាកិច្ចការ​ស្នូល​គោល​នយោបាយ​រាជរដ្ឋាភិបាល​កម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេចតេជោ ហ៊ុន សែន “អត់ធ្មត់ អត់ធ្មត់ និងអត់ធ្មត់ នេះ​ជា​មេរៀន​របស់ខ្ញុំ ក្នុងវ័យ៣៧ ឆ្នាំ”

ជីវិតកម្សាន្ដ២ ម៉ោង មុន

បុណ្យសពលោក ប៉ែន ច័ន្ទសិទ្ធ រៀបចំធ្វើនៅ វត្តតាំងក្រសាំងខាងជើង រាជធានីភ្នំពេញ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ថៃ​ ពិចារណា​សង់​ជញ្ជាំង​ព្រំដែន​ប្រវែង​ជាង​៥០​គីឡូម៉ែត្រ​ជាមួយ​កម្ពុជា

ជីវិតកម្សាន្ដ៦ ម៉ោង មុន

តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ

សន្តិសុខសង្គម២២ នាទីutes មុន

ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង

ចរាចរណ៍៦ ម៉ោង មុន

បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង

សហគ្រាសចិន
សន្តិសុខសង្គម១២ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម