Connect with us

នយោបាយ

សាលក្រម​ផ្ដន្ទាទោស សម រង្ស៊ី និង​បក្ខពួក ក្នុង​សំណុំរឿង “​រួមគំនិត​ក្បត់​” ត្រូវបាន​សមត្ថកិច្ច​យកទៅ​បិទ​នៅ​សាលាសង្កាត់​

បានផុស

នៅ

​សាលក្រម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​បាន​ផ្ដន្ទាទោស​ឲ្យ​ទណ្ឌិត សម រង្ស៊ី រួមជាមួយ​ថ្នាក់ដឹកនាំ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ និង​បក្ខពួក​មួយចំនួនទៀត ក្នុង​សំណុំរឿង “​រួមគំនិត​ក្បត់​” ឲ្យ​ជាប់ពន្ធនាគារ​ចាប់ពី​៥ ឆ្នាំ​ដល់​១០ ឆ្នាំ ត្រូវបាន​សមត្ថកិច្ច ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ប៊ុន សុ​សិក្ខា ស្នងការរង​នគរបាល​រាជធានី​ភ្នំពេញ ទទួល​ផែន​សន្តិសុខ យកទៅ​បិទ​នៅ​សាលាសង្កាត់​ចាក់អង្រែលើ នា​រសៀល​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០២២​នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាម​សាលក្រម​នោះ មនុស្ស​ចំនួន​៧ នាក់​ត្រូវបាន​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ក្នុង​ម្នាក់ៗ​កំណត់​១០​ឆ្នាំ ក្នុង​បទ “​រួមគំនិត​ក្បត់​” បទ “​ញុះញង់​ឲ្យ​ប្រព្រឹត្ត​អំពើ​បង្ក​ឲ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​” និង​បទ “​ញុះញង់​កុំ​ឲ្យ​យោធិន​ស្ដាប់បង្គាប់​” រួមមាន ទី​១, ឈ្មោះ សម រ​ង្ស៉ី ទី​២, ឈ្មោះ មូរ សុខ​ហួរ ទី​៣, ឈ្មោះ ជូ​ឡុង សូ​មួ​រ៉ា ទី​៤, ឈ្មោះ តុ វ៉ាន់​ចាន់ ទី​៥, ឈ្មោះ នុត រំដួល ទី​៧, ឈ្មោះ ហូរ វ៉ាន់ និង​ទី​៧, ឈ្មោះ អេង ឆៃអ៊ាង​។

​ចំណែក​១៣ នាក់​ទៀត ផ្តន្ទាទោស​ដាក់ពន្ធនាគា​រ​រយៈពេល​៥ ឆ្នាំ ក្នុងនោះ​មាន​៖ ទី​១, ឈ្មោះ ថៃ សុគន្ធា ទី​២, ឈ្មោះ ឡុង ផា​រី ទី​៣, ឈ្មោះ ឃឹម ភា​ណា ទី​៤, ឈ្មោះ សុខ ចាន់ថា ទី​៥, ឈ្មោះ ពៀត ម៉ាប់ ទី​៦, ឈ្មោះ កែវ ថៃ ទី​៧, ឈ្មោះ ជុំ ចាន់ ទី​៨, ឈ្មោះ ស៊ុន ធន់ ទី​៩, ឈ្មោះ ងិន ឃាង ទី​១០, ឈ្មោះ យឹម សារ៉េត ទី​១១, ឈ្មោះ ញ៉ែម វាន ទី​១២, ឈ្មោះ ឃុ​ត ច្រិ​ក និង​ទី​១៣, ឈ្មោះ ឆុន ប៊ុនឆាត ហៅ​មី​ត​។

​បើតាម​សាលក្រម ការសម្រេច​ដាក់ពន្ធនាគារ​ក្នុង​ម្នាក់ៗ​កំណត់​៥ ឆ្នាំ ត្រូវអនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​ចំនួន​៣ ឆ្នាំ​៨ ខែ ហើយ​ទោស​ដែល​នៅសល់​ត្រូវ​ព្យួរ ពីបទ “​រួមគំនិត​ក្បត់​” និង​បទ “​ញុះញង់​ឲ្យ​ប្រព្រឹត្ត​អំពើ​បង្ក​ឲ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​”​។

ដោយឡែក ឈ្មោះ ហ៊ិ​ន ឆាន ត្រូវបាន​តុលាការ​ផ្តន្ទាទោស​ដាក់ពន្ធនាគា​រ​កំណត់ ៥​ឆ្នាំ ប៉ុន្តែ​ទោស​នេះ​ត្រូវ​ព្យួរ​ធម្មតា ពីបទ​រួមគំនិត​ក្បត់ និង​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​អំពើ​បង្ក​ឲ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​។

ជាមួយគ្នា​នោះ តុលាការ​បានចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​មនុស្ស​ចំនួន​៧​នាក់​ផងដែរ​រួមមាន​៖ ទី​១, ឈ្មោះ សម រ​ង្ស៉ី ទី​២, ឈ្មោះ មូរ សុខ​ហួរ ទី​៣, ឈ្មោះ ជូ​ឡុង សូ​មួ​រ៉ា ទី​៤, ឈ្មោះ តុ វ៉ាន់​ចាន់ ទី​៥, ឈ្មោះ នុត រំដួល ទី​៧, ឈ្មោះ ហូរ វ៉ាន់ និង​ទី​៧, ឈ្មោះ អេង ឆៃអ៊ាង​។​ តាម​សាលក្រម​នេះ តុលាការ​បានសម្រេច​ឲ្យ​រួចខ្លួន​ពី​បទ​ចោទ ចំនួន​១៤ នាក់​ផងដែរ​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

នយោបាយ២ ម៉ោង មុន

អ្នកជំនាញ ស្នើឱ្យអ្នកវិភាគឈរលើវិទ្យាសាស្ត្រជាជាងវិភាគបែបស៊ីអារម្មណ៍ គ្មានមូលដ្ឋានច្បាស់លាស់

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ចូលរួមរៀបចំការប្រគំតន្ត្រីដ៏ធំអស្ចារ្យ និងប្រដាល់គុនខ្មែរ ដើម្បីអបអរសាទរបុណ្យសមុទ្រ លើកទី១១ រយៈពេល៣ថ្ងៃ

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកនាំពាក្យ ប្រាប់សង្គមស៊ីវិលកុំបារម្ភ ព្រោះសំណុំរឿងឃាតកម្មអ្នកកាសែតនៅខេត្តសៀមរាប ចូលដល់ដៃតុលាការហើយ

សេដ្ឋកិច្ច៣ ម៉ោង មុន

វិស័យកសិ-ឧស្សាហកម្ម មានសក្ដានុពលវិនិយោគនៅកម្ពុជា

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

បេឡារុសថា ខ្លួនមានអាវុធនុយក្លេអ៊ែររាប់សិបដើមរបស់រុស្ស៊ី​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ

ចរាចរណ៍១២ ម៉ោង មុន

អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣​បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ

សន្តិសុខសង្គម៣ ម៉ោង មុន

ជនរងគ្រោះក្នុងករណីបាក់ច្រាំងទន្លេសង្កត់ទូកនៅស្រុកខ្សាច់កណ្ដាល នៅមិនទាន់រកឃើញនៅឡើយ

សន្តិសុខសង្គម៨ ម៉ោង មុន

បាក់ច្រាំងទន្លេសង្កត់ទូកដឹកខ្សាច់ បណ្តាលឱ្យបាត់មនុស្សម្នាក់

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

សមត្ថកិច្ចចម្រុះ​ឆ្មក់​ចូល​ការិយាល័យ ​លោក Yoon ​ដែលមិននៅកន្លែង ខណៈសភា​អាច​បោះឆ្នោត​ទម្លាក់​នៅ​​ថ្ងៃនេះ​

Sokha Hotels

ព័ត៌មានពេញនិយម