នយោបាយ
លោក កែវ រ៉េមី ស្នើឲ្យអ្នករាយការណ៍ពិសេស UN ធ្វើរបាយការណ៍ឲ្យមានតុល្យភាព
លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានស្នើអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកបញ្ហាសិទ្ធិនៅកម្ពុជាឲ្យធ្វើរបាយការណ៍ប្រកបដោយតម្លាភាព និងតុល្យភាព។ លោកបានស្នើបែបនេះ នៅខណៈដែលលោកទទួលជួបពិភាក្សាការងារជាមួយលោក វិទិត មុនតាប៊ន (Vitit Muntarbhorn) អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា កាលពីនារសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ ម្សិលមិញនេះ តាមប្រព័ន្ធវីដេអូ Zoom។

នៅក្នុងកិច្ចប្រជុំនោះ លោក Vitit Muntarbhorn បានចោទសួរប្រធានគណៈកម្មការធិការសិទ្ធិមនុស្សកម្ពុជាចំនួន៣ ចំណុចដែលរួមមាន ការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិ លំហរប្រជាធិបតេយ្យនៅកម្ពុជា និងការដឹក នាំស្ថាប័នសិទ្ធិមនុស្សអាស៊ានជាដើម។ ក្រៅពីនេះ ក៏មានជជែកពីបញ្ហាសិទ្ធិនៅកម្ពុជានាពេលបច្ចុប្បន្ន រួមទាំងបញ្ហាវិវាទក្នុងក្រុមហ៊ុនណាហ្គាវើលដ៍ផងដែរ។
លោក កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូមិអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្ស បានស្នើឱ្យថ្លឹងថ្លែងពីភាព ស្មើគ្នារវាងរបាយការណ៍រដ្ឋាភិបាល និងក្រុមអង្គការសង្គមស៊ីវិលមួយចំនួន ព្រមទាំងគណបក្សប្រឆាំងរដ្ឋាភិបាល ជំវិញរបាយការណ៍ស្តីពីការសិទ្ធិមនុស្ស មុនបញ្ជូនទៅទីក្រុងហ្សឺណែវ។ លោកថា៖ «រឿងរបស់គាត់យកពីខាង NGO ឬគណបក្សមិនមែនរដ្ឋាភិបាល ប្រឆាំងនឹងរដ្ឋាភិបាលក៏ដោយ ខ្ញុំអត់ខ្វល់ ខ្ញុំថា សុំឱ្យគាត់យកទិន្នន័យពីយើង ដើម្បីបង្ហាញឱ្យឃើញពីភាពស្មើគ្នាថា នេះជាការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល បានប្រឹងប្រែងធ្វើដល់កម្រិតនេះ»។

លោក កែវ រ៉េមី បានប្រាប់កុំឱ្យយល់ច្រឡំពីតួនាទីរបស់អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។ លោកថា របាយការណ៍បានពីណា លោកអត់ដឹង ប៉ុន្តែត្រូវយករបាយការណ៍របស់រដ្ឋាភិបាលកម្ពុជាទៅដាក់ផង ដើម្បីឱ្យមានតុល្យភាព។ ដូច្នេះ ត្រូវជជែកគ្នាជាមួយភាគីពាក់ព័ន្ធ ដើម្បីឱ្យទទួលបានព័ត៌មានលម្អិត។ បើទោះជាយ៉ាងណា សម្រាប់ក្នុងជំនួបនេះ គឺភាគីទាំងពីរ មានការឯកភាព និងយោគយល់គ្នាច្រើនជុំវិញលំហរប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា៕
កោះកែវ

-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ