Connect with us

នយោបាយ

​ការលុបបញ្ជីបេក្ខជន “គណបក្សភ្លើងទៀន” ចេញពីសង្កាត់ទួលស្វាយព្រៃទី ១ មានអង្គហេតុ  និងអង្គច្បាប់គ្រប់គ្រាន់​​

បានផុស

នៅ

នេះជាការបញ្ជាក់របស់មន្រ្តីជាន់ខ្ពស់ ​គ.ជ.ប នៅក្នុង​សន្និសីទសារព័ត៌មានមួយ​ នាព្រឹកថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០២២នេះ ​ដើម្បីឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍ របស់​គណបក្សភ្លើងទៀន​ ពាក់ព័ន្ធនឹងសេចក្ដីសម្រេចលើសំណុំរឿងលេខ ០៥១ ស្តីពី ការលុបបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត នៃគណបក្សភ្លើងទៀន នៅសង្កាត់ទួលស្វាយព្រៃទី ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ​

លោក សោម សូរីដា អគ្គលេខាធិការរង និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បាន​មានប្រសាសន៍ នៅក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២២ យ៉ាង​នេះថា “ទង​ទៅ​នឹង​ការ​ដោះស្រាយបណ្ដឹង ដែលនាំទៅដល់ការលុបបញ្ជីបេក្ខ​ជន “គណបក្សភ្លើងទៀន” ចេញពីសង្កាត់ទួលស្វាយព្រៃទីមួយនេះ​ គឺមានអង្គហេតុ និងអង្គច្បាប់គ្រប់គ្រាន់​”។​

បើតាមលោក សោម សូរីដា ​​ទី១, បណ្ដឹង​លោក ម៉ៅ មុន្នី ដែល​​ប្ដឹង​បដិសេធ​បញ្ជីរបេក្ខជន​គណបក្សភ្លើង​ទៀន ដោយយោង​ឯកសារភ្ជាប់ទៅនឹង ពាក្យសុំចុះបញ្ជីមានភាពមិនប្រក្រតី ដែល​នៅក្នុង​ភាពមិនប្រក្រតីនោះ សំដៅ​លើការ​បំពេញប្រវត្តិរូប ​​ដោយក្រុមការងារគណបក្សភ្លើងទៀន និងផ្ដិតមេដៃ​ជំនួស ដោយ​​ក្រុមការងារគណបក្សភ្លើងទៀន​ ចំពោះបេក្ខជនចំនួន ៤នាក់ ដែលបានឈរឈ្មោះបោះឆ្នោត​។​

ទី២, តំណាងគណៈបក្សភ្លើងទៀន ក៏បានសារភាពទៅលើបញ្ហានេះដែរ ដែលនេះ​គឺជាអង្គហេតុមួយដ៏ត្រឹមត្រូវ ហើយអង្គហេតុមួយទៀតបេក្ខជនចំនួន ៤រូប ដែល​មិនចេះ​អាន​ និងមិនចេះសរសេរ ហើយក៏មិនអាចបំពេញប្រវត្តិរូបដោយផ្ទាល់ដៃ ក៏បានអះអាងថា គាត់​មិនបាន​ចុះហត្ថលេខា​លើសំណុំឯកសារបំពេញបែបបទឈរឈ្មោះបោះឆ្នោត ឲ្យគណបក្សភ្លើងទៀននោះ​ដែរ។

លោកបញ្ជាក់ថា នេះ​​គឺជាអង្គហេតុ​​អង្គច្បាប់​​ដែល​មាត្រា ៤២ និង ៤៥​ បាន​បញ្ជាក់​យ៉ាង​ច្បាស់ថា ប្រវត្តិរូប​​​សង្ខេប ​​ត្រូវ​​​បំពេញ​​ដោយ​ផ្ទាល់ដៃរបស់បេក្ខជន។ ពីព្រោះ​​​ដើម្បី​ផ្ទៀងផ្ទាត់​ជាមួយលក្ខខណ្ឌចេះអានចេះសរសេរ ដែលបានកំណត់នៅក្នុងមាត្រា​ ៣៥ ដូច្នេះ​នៅ​ពេល​​គណបក្សភ្លើង​ទៀន ​បាន​ដាក់ពាក្យសុំចុះបញ្ជី​ទម្រង់បែបបទ ១១០៨​ ដែល​ច្បាប់មាត្រា ៤២ តម្រូវ​ឲ្យ​គាត់ភ្ជាប់​ជាមួយឯកសារចំនួន ៦ ​ប្រភេទ មាន​បង្កប់​នូវឯកសារមិនប្រក្រតី ឬដែលយើង​អាចនិយា​យថា ឯកសារក្លែងបន្លំ​ ដូច្នេះករណី​​នេះ​​អាចចេញទៅរឿង ៣ ផ្សេងគ្នា គឺទី១, បេក្ខជន​​​ត្រូវ​​​លុប​ចេញ​​ពី​​បញ្ជីបោះឆ្នោត​ ពីព្រោះគាត់​មិនបាន​ចេះអាន​ចេះសរសេរ ហើយក៏មិនបានបំពេញប្រវត្តិរូប និងផ្ដិតមេដៃផ្ទាល់ខ្លួនដែរ ជាការចុះហត្ថលេខា​ ជាការផ្តិតមេដៃជំនួស​ គឺបេក្ខជនប្រ​ឈមនឹងការលុបចេញពីបញ្ជី ទី២, គណបក្សដែលក្លែង​បន្លំឯកសារ ត្រូវ​​​ប្រឈម​​ទៅនឹង​ការបដិសេធ​​ការចុះបញ្ជី ១១០៨ និងទី ៨, ​ការក្លែងឯកសារសាធារណៈ ​ប្រឈមនឹងទោសព្រហ្មទណ្ឌ​។

លោក សោម សូរីដា បានបញ្ជាក់ទៀតថា សម្រាប់នៅទួលសង្កាត់ទួលស្វាយព្រៃទី ១នេះ គណបក្សនយោបាយ​បានឆ្លងកាត់កងព័ន្ធទី ១​រួចហើយ។ មានន័យថា គេ​បាន​អនុញ្ញាត​ឲ្យ​គាត់ចុះបញ្ជីរួចហើយ ប៉ុន្តែនៅត្រូវឆ្លងកាត់កងព័ន្ធទី ២ គឺការបិទផ្សាយបញ្ជីដំបូង​ ហើយមកដល់​ការបិទផ្សាយបញ្ជីបេក្ខជនដំបូងនេះ ត្រូវបានរកឃើញថា បញ្ជី​ដែល​គណបក្សភ្លើងទៀនដាក់មកនេះ​​ អត់មាន​គុណភាព​ ដោយ​​មានឯកសារក្លែងបន្លំនៅក្នុងនោះ។

លោកថា នៅ​ក្នុង​មាត្រា ៤២ ដែល​បញ្ជាក់អំពីឯកសារ​ភ្ជាប់ជាមួយនឹងពាក្យសុំ គឺខុស​ដោយមានឯកសារក្លែងបន្លំ​នៅក្នុងនោះ។ ហេតុដូច្នេះ​ហើយ ​​ទើប​ឈាន​ទៅដល់​ការបដិសេធ​បញ្ជី​បេក្ខជន​​ដំបូង ​របស់គណបក្សភ្លើងទៀន ដូច្នេះការ​បដិសេធ​បញ្ជីដំបូង របស់គណបក្សភ្លើងទៀននេះ ឈានទៅដល់ការបដិសេ​ធ​បេក្ខជនទាំងអស់នៅក្នុងបញ្ជី ហើយ​ករណីនេះ​មិនអាចវិលត្រឡប់ថយ​ក្រោយ ​ដោយត្រូវរៀប​ចំបេ​ក្ខជនថ្មីជំនួសបានទេ។

បើតាម​លោក សោម សូរីដា នៅ​សង្កាត់ទួល​ស្វាយ​ព្រៃ​នេះ មាន ៩​អាសនៈ ដូច្នេះ​បេក្ខជនមាន​​ចំនួន១៨រូប ក្នុងនោះពេញសិទ្ធិ ៩រូប និងបម្រុង ៩រូប គឺ​ត្រូវ​បដិសេធ​ទាំងអស់តែម្ដង៕

អត្ថបទ៖ កោះកែវ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទីutes មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ២២ នាទីutes មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម៤៤ នាទីutes មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

ព័ត៌មានជាតិ៤ ម៉ោង មុន

ស្នងការ​នគរបាលខេត្ត ផ្តាំផ្ញើ​ឱ្យកងកម្លាំងឈរ​ជើង​ការពារ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ បង្កើន​ការ​យកចិត្តទុកដាក់​ដើរ​ល្បាតឱ្យបានជាប្រចាំ

Sokha Hotels

ព័ត៌មានពេញនិយម