Connect with us

នយោបាយ

អតីត​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​១០៧​នាក់​នៅ​កោះកុង​ មក​ចូល​រស់​ជីវភាព​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា

បានផុស

នៅ

កោះកុង ​៖ អតីត​សមា​ជិ​ក​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​១០៧​នាក់​រស់នៅ​ខេត្តកោះកុង បាន​ស្ម័គ្រចិត្ត​ចូល​រួមរស់​ជាមួយ​ជីវភាព​នយោបាយ​ឈ្នះ​ឈ្នះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ក្រោម​ម្លប់​ដ៏​ត្រជាក់​មាន​សន្តិភាព ស្ថេរភាព​ការដឹកនាំ​ការដឹកនាំ​ដ៏​ឈ្លៀស​វៃ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រកាស​ចូលរួម​ស្ម័គ្រចិត្ត​អតីត​អ្នកគាំទ្រ​អតីត​គណបក្ស​ស​ង្គ្រោះ​ជាតិ ក្រោម​វត្តមាន អ្នកឧកញ៉ា លី សា​ម៉េ​ត តំណាង​សម្តេច​តេ​ជោ ហ៊ុន សែន​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​បាន​រៀបចំឡើង​សាលប្រជុំ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​នៅ​រសៀល​ថ្ងៃទី ២៥ ខែមីនា​ឆ្នាំ​២០២២​។

តាម​មតិ​លើកឡើង​របស់​លោក​ឧក​ញ៉ា លី សា​ម៉េ​ត ទៅកាន់​សមាជិក​សមាជិកា​មកពី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​និង​គណបក្ស​ផ្សេងទៀត​ក្នុង​ខេត្តកោះកុង​ចំនួន ១០៧​រូប ដែល​ស្ម័គ្រចិត្ត​ចូល​រួមរស់​ជីវភាព​ន​យោ​បាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា គឺ​ការត្រឹមត្រូវ​បំផុត​ដែល​ជ្រើស​រើសយក​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ដឹកនាំ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន។

លោក​ឧកញ៉ា លី សា​ម៉េ​ត ជឿជាក់​ថា សមាជិក សមាជិកា​ថ្មី​ទាំង​១០៧​រូបនេះ​ក្នុងការ​ចូល​រួម​ចំណែក​កសាង​អភិវឌ្ឍន៍​សង្គម​កម្ពុជា​ឲ្យ​កាន់តែ​ប្រសើរឡើង​កាន់តែ​ជឿនលឿន​ថែម​ក្រោម​ម្លប់​សន្តិភាព ស្ថេរភាព និង​គោលនយោបាយ​ឈ្នះ​ឈ្នះ​របស់​រាជរដ្ឋាភិបាល​បច្ចុប្បន្ន​។

​អ្នកឧកញ៉ា លី សា​ម៉េ​ត ក៏បាន​ពន្យល់​ដែរ​ថា ការ​ចូលមក​រួមរស់​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​កន្លងទៅ ពុំបាន​ផ្តល់​ចំណេញ​អ្វី​ដល់​ក្រុម​គ្រួសារ ពោល​បម្រើ​បរទេស​តែប៉ុណ្ណោះ ដោយ​មិនបាន​គិតគូរ​អំពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​ឡើយ​។ ផ្ទុយទៅវិញ​មាន​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​គឺ​តែងតែ​រួមសុខ​រួមទុក្ខ​ជាមួយ​ប្រជាពលរដ្ឋ​គ្រប់ពេលវេលា​ដោះស្រាយ​ទុក្ខលំបាក​ផ្សេងៗ​ជូន​ប្រជាពលរដ្ឋ​ជានិច្ច​និង​មិនដែល​រត់ចោល​បងប្អូន​ប្រជាពលរដ្ឋ​ឡើយ​នោះទេ​ទោះ​ក្នុង​កាលៈទេសៈ​បែបណាក៏ដោយ​។

លោក​ឧកញ៉ា ឱ្យដឹងទៀតថា យើង​មាន​សន្តិភាព​ស្ថេរភាព​យើង​មាន​អ្វីៗ​ដូច​សព្វថ្ងៃនេះ​គឺ​មិនមែនជា​រឿង​ចៃដន្យ​ទេ​តែ​វា​ជា​ជួប​វាសនា​ដ៏​ល្អ​ដែល​ប្រទេស​កម្ពុ​ជាមាន​សម្ដេច​តេ​ជោ ហ៊ុន សែន ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​នាយករដ្ឋមន្ត្រី​ដោយ​សម្តេច​មិនដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់វណ្ណៈ​មានការ​ខកចិត្ត​ម្ដងណា​ឡើយ​។

ដូច្នេះ​លោក​ឧកញ៉ា​បាន​អំពាវរ​នាវ​ដល់​សមាជិក​បក្ស​ទាំងចាស់​ទាំងថ្មី​គ្រូ​រួមគ្នា​ថែរក្សា​សន្តិភាព​ឲ្យបាន​ដាច់ខាត​ដោយ​មិនត្រូវ​ឲ្យ​ជន​អគតិ​ណាមួយ​មក​បំផ្លាញ​បានឡើយ​៕

​អត្ត​បទ ៖ សិរី​វឌ្ឍន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេដ្ឋកិច្ច២២ ម៉ោង មុន

រដ្ឋមន្ត្រី៖ ការដំឡើងពន្ធរបស់អាមេរិកមិនប៉ះពាល់ ១០០% លើការនាំចេញរបស់កម្ពុជានោះទេ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

រកឃើញសាកសព Miss Tourism 2018 បន្ទាប់ពីគ្រោះរញ្ជួយដីនៅប្រទេសមីយ៉ាន់ម៉ា

ព័ត៌មានជាតិ២២ ម៉ោង មុន

ស្នងការខេត្តកណ្ដាល ព្រមាន និងពិន័យ៣ខែ លើប៉ូលិសដែលឃាត់ឡានពលរដ្ឋបណ្ដាលឱ្យខូចខាតនៅផ្លូវជាតិលេខ៣

ព័ត៌មានជាតិ២២ ម៉ោង មុន

ដើម​អង្កាញ់ដាំក្នុង​របងផ្ទះ ជួយឲ្យស្ត្រីចំណាស់ម្នាក់រក​ចំណូល​មិនក្រោម ៥ ម៉ឺន​រៀល​ជា​ប្រចាំរាល់ថ្ងៃ

ព័ត៌មានជាតិ២១ ម៉ោង មុន

លោក ហេង សួរ អរគុណកងអង្គរក្សដែលលះបង់កម្លាំងកាយ ឃ្លាតពីគ្រួសារ ដើម្បីការពារសុវត្ថិភាពពលរដ្ឋ ថ្នាក់ដឹកនាំ និងសង្គមជាតិ

Sokha Hotels

ព័ត៌មានពេញនិយម