Connect with us

នយោបាយ

គណបក្សហ៊្វុនស៊ិនប៉ិច ដាក់​បេក្ខជន​ឈរឈ្មោះ​ក្រុមប្រឹក្សា​បាន​ចំនួន​៧១៥ ឃុំ សង្កាត់

បានផុស

នៅ

​លោក ញឿ​ន រ៉ា​ដែន អ្នកនាំពាក្យ​គណបក្ស ហ៊្វុនស៊ិនប៉ិច​បាន​ថ្លែងប្រាប់​កម្ពុជា​ថ្មី​នា​ល្ងាច​ថ្ងៃទី​២៥ ខែមីនា នេះ​ថា នៅក្នុង​ដំណើរ​ចុះបញ្ជី​បេក្ខជន​គណបក្សនយោបាយ ដើម្បី​ឈរឈ្មោះ​បោះឆ្នោត​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២​នេះ គណបក្ស​ហ៊្វុនស៊ិនប៉ិច ដាក់​បេក្ខជន​បាន​ចំនួន​២៥ រាជធានី ខេត្ត ស្មើ​៧១៥ ឃុំ សង្កាត់ ក្នុងនោះ​មាន​បេក្ខជន​សរុប​៩៤០៧ នាក់ ស្រី​ចំនួន ៣៥៨៩​។​

បើតាម​លោក ញឿ​ន រ៉ា​ដែន ដើម្បី​ចូលរួម នៅក្នុង​ដំណើរការ​បោះឆ្នោត​នេះ ឲ្យ​បាន​រលូន នៅ​រសៀល​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០២២​នេះ គណកម្មាធិការ​នាយក ​គណបក្សហ៊្វុនស៊ិនប៉ិច បាន​បើក​កិច្ចប្រជុំ​ពិសេស​មួយ ដើម្បី​ពិនិត្យ និង​ពិភាក្សា កែសម្រួល​បទបញ្ជាផ្ទៃក្នុង​របស់​គណបក្ស និង​គាំទ្រ​លើ​គោលនយោបាយ​អាទិភាព សម្រាប់​ចូលរួម​ការបោះឆ្នោត ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់​នេះ​។ លោក​ថា កិច្ចប្រជុំ​ដ៏​មាន​សារៈសំខាន់​នេះ ក្រោម​ព្រះអធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធាន​គណបក្សហ៊្វុនស៊ិនប៉ិច និង​ថ្នាក់ដឹកនាំ​សរុប​ចំនួន​៥៤​រូប​។​

​លោក ញឿ​ន រ៉ា​ដែន អះអាងថា នៅក្នុង​កិច្ចប្រជុំ​នេះ​បានសម្រេច​គាំទ្រ​:

​ទី​១. លើ​ការកែសម្រួល​បទបញ្ជាផ្ទៃក្នុង​គណបក្ស​សមស្រប​តាម​ការដឹកនាំ របស់​ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ​។

​ទី​២. គាំទ្រ​លើ​សេចក្តីព្រាង​គោលនយោបាយ​អាទិភាព​៩ ចំណុច សម្រាប់​ចូលរួម​បោះឆ្នោត ក្រុមប្រឹក្សាឃុំ សង្កាត់ ដែល​ត្រូវ​នឹង​ផ្សព្វផ្សាយ នៅពេល​ខាងមុខនេះ ។​

​ទី​៣. ឯកភាព​ផ្ទៃក្នុង រួម​រួប​គ្នា សាមគ្គី​គ្នា ដើម្បី​គណបក្ស​ទទួលបាន​ជោគជ័យ និង​ទទួលបាន​អាសនៈ សាជាថ្មី​៕

ដោយ ៖ កោះ​កែវ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

លោក ម៉ប់ សារិន៖ ផ្លូវថ្មើរជើងទទួលបានការគាំទ្រ​ពីប្រជាពលរដ្ឋ បើទោះបីការបើកសាកល្បងមិនទាន់គ្រប់ជ្រុងជ្រោយ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

គីមឈីជិត១១តោន​ត្រូវ​បាន​មន្ត្រី​កូរ៉េ​​រឹបអូស​​ពីអ្នកដំណើរ​តាមយន្តហោះ​ក្នុងឆ្នាំ២០២៤

សេដ្ឋកិច្ច២ ម៉ោង មុន

ក្រសួងប្រៃសណីយ៍ ចង់បង្កើតសួនឌីជីថល គាំទ្រដល់ធុរកិច្ចថ្មី និងការកសាងសហគមន៍ឌីជីថល

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ទីរព័ត៌មាន ស្នើឱ្យរាយការណ៍បើជួបអ្នកកាសែតក្លែងក្លាយ ដែលគំរាមកំហែង និងជំរិតទារប្រាក់

កំពង់ផែឥណ្ឌូណេស៊ី
ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ឥណ្ឌូណេស៊ីជំរុញពិពិធកម្មផលិតផល ដើម្បីទប់ទល់ផលប៉ះពាល់ពន្ធអាមេរិក

Sokha Hotels

ព័ត៌មានពេញនិយម