Connect with us

នយោបាយ

សម្តេច ហ៊ុន សែន ៖ «ការគោរពដល់ឯករាជ្យ អធិបតេយ្យរបស់អ៊ុយក្រែន មានតម្លៃស្មើនឹងការគោរពឯករាជ្យ អធិបតេយ្យរបស់កម្ពុជា»

បានផុស

នៅ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងដាច់ណាត់ថា ការគោរពដល់ឯករាជ្យ និងអធិបតេយ្យភាពរបស់អ៊ុយក្រែន មានតម្លៃស្មើនឹងការគោរពដល់ឯករាជ្យ និងអធិបតេយ្យភាពរបស់កម្ពុជាដូចគ្នាដែរ។ មិនតែប៉ុណ្ណោះ សម្តេចតេជោ បានបញ្ជាក់ជាថ្មីថា ជំហររបស់កម្ពុជា គឺប្រឆាំងដាច់ខាតចំពោះការលើកទ័ពរបស់រុស្ស៊ីទៅឈ្លានពានប្រទេសអ៊ុយក្រែន និងថា ប្រទេសទាំងអស់លើលោកត្រូវតែគោរពឯករាជ្យ និងអធិបតេយ្យភាពរបស់ប្រជាជាតិនានា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារមជ្ឈមណ្ឌលត្រចៀក ច្រមុះ បំពង់ក នៃមនី្ទរពេទ្យព្រះអង្គឌួង នាព្រឹកថ្ងៃចន្ទនេះ សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានអះអាងបន្ថែមថា៖« ទោះបីកម្ពុជា មានកម្លាំងប៉ុណ្ណាក៏ដោយ ទោះបីកម្ពុជាជាមហាអំណាចលេខមួយនៅលើពិភពលោក ក៏កម្ពុជាមិនប្រើកម្លាំងទេ កម្ពុជាមិនមែនជាមហាអំណាចយោធាទេ»។ ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសដាច់ណាត់ជាថ្មីលើគោលជំហររបស់កម្ពុជាដែលប្រឆាំងដាច់ខាតលើការឈ្លានពានរបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន។ បើតាមសម្តេចតេជោ នេះ គឺជានយោបាយការបរទេសកម្ពុជា។

គួរជម្រាបជូនថា ការប្រកាសពីជំហររបស់កម្ពុជាជាថ្មីលើបញ្ហាសង្រ្គាមរុស្ស៊ីនៅអ៊ុយក្រែនពីសំណាក់សម្តេចតេជោ ហ៊ុន សែននេះ គឺបន្ទាប់ពីមានការអត្ថាធិប្បាយផ្សេងៗដែលធ្វើឲ្យមានការភាន់ច្រឡំលើគោលជំហររបស់កម្ពុជាប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន។ កន្លងមក មានការអធិប្បាយថា កម្ពុជាបោះឆ្នោតប្រឆាំងរុស្ស៊ី មានហេតុផលចំនួន ៤ គឺ ទី១. កម្ពុជាមិនទាន់មាននាវាមុជទឹក, ទី២. កម្ពុជាមិនទាន់មានយន្ដហោះម៉េច សម្រាប់ទម្លាក់គ្រាប់បែក, ទី៣. កម្ពុជាមិនទាន់មានកាតព្វកិច្ចយោធា, ទី៤. កងទ័ពកម្ពុជាសម្បូរទៅដោយឧត្ដមសេនីយ៍ ដែលក្បាលពោះធំជាដើម។ ត្រង់ចំណុចនេះ ពួកគេចង់សំដៅថា បើប្រសិនកម្ពុជាមានអាវុធទំនើប កម្ពុជានឹងបោះឆ្នោតគាំទ្ររុស្ស៊ី។ 

សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកការអត្ថាធិប្បាយទាំងនោះ ថា គឺគ្រាន់តែជាការសិក្សា ស្រាវជ្រាវប៉ុណ្ណោះ ប៉ុន្តែ មិនមែនជាគោលជំហរផ្លូវការរបស់កម្ពុជាឡើយ។ គោលជំហរផ្លូវការកម្ពុជា គឺត្រូវធ្វើឡើងតាមរយៈព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលតាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ៕

ដោយ ៖ វណ្ណ សុគន្ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

រលក​យក្ស​ស៊ូណាមិ​តូច​មួយ​វាយ​ប្រហារ​ប្រជុំកោះ Izu របស់​ជប៉ុន

វប្បធម៌ ជំនឿ៥ ម៉ោង មុន

សារមន្ទីរជាតិ សោកស្តាយយ៉ាងខ្លាំងចំពោះយុវជនខ្មែរមួយចំនួនសម្រុកផ្លោះរបងចូលសារមន្ទីរពេល Ishowspeed ទៅទស្សនាទីនោះ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

Sokha Hotels

ព័ត៌មានពេញនិយម