នយោបាយ
សម្តេចតេជោ ហ៊ុន សែន ប្រកាសឈរនៅជាមួយអ៊ុយក្រែន ប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃចន្ទនេះ បានគូសបញ្ជាក់ច្បាស់ៗពីគោលជំហររបស់កម្ពុជាចំពោះសង្រ្គាមឈ្លានពានរបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន។ អ្វីជាការកត់សម្គាល់ គឺនៅថ្ងៃនេះ សម្តេចប្រមុខដឹកនាំកម្ពុជា បានអះអាងចំៗថា សម្តេចឈរនៅខាងអ៊ុយក្រែន និងរួមសាមគ្កីជាមួយប្រជាជនអ៊ុយក្រែន ដើម្បីប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។

ពីវេទិកាសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារមជ្ឈមណ្ឌលត្រចៀក ច្រមុះ បំពង់ក នៃមនី្ទរពេទ្យព្រះអង្គឌួង នាព្រឹកថ្ងៃទី២៨ ខែមីនានេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ដូច្នេះថា៖«ខ្ញុំនៅតែរក្សាជំហររបស់ខ្ញុំ ទោះបីមានសេចក្តីសម្រេចចិនប៉ុន្មានទៀតក៏ដោយ ខ្ញុំនៅតែឈរខាងអ៊ុយក្រែន សាមគ្គីជាមួយប្រជាជនអ៊ុយក្រែន ដើម្បីប្រឆាំងនឹងការឈ្លានពាន មិនថា ការឈ្លានពានចេញមកពីរុស្ស៊ីទេ ការឈ្លានពាននោះចេញមកពីអ្នកណាទៀត ក៏ខ្ញុំនៅតែថ្កោលទោសដូចគ្នា ខ្ញុំនៅតែប្រឆាំងដូចគ្នា នេះ គឺជាជំហរជាគោលការណ៍»។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា រុស្ស៉ី នឹងយល់ពីកម្ពុជា ព្រោះកម្ពុជាធ្លាប់ត្រូវបានគេឈ្លានពានពីអតីតកាល។ ដូច្នេះ កម្ពុជា មិនគាំទ្រការឈ្លានពាននោះឡើយ។ សម្តេចតេជោ បានមានប្រសាសន៍ថា ជម្រើសចុងក្រោយរបស់រុស្ស៉ី និងអ៊ុយក្រែន គឺមានបទចរចាមួយគត់ ដើម្បីបញ្ចប់សង្គ្រាម គឺមិនអាចយកសង្គ្រាម ទៅបញ្ចប់សង្គ្រាមបាននោះឡើយ៕
ដោយ ៖ វណ្ណ សុគន្ធា

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា