នយោបាយ
រដ្ឋមន្ត្រីមហាផ្ទៃ អនុញ្ញាតឲ្យប្រើប្រាស់កម្លាំងប្រជាការពារ ចូលរួមការពារថ្ងៃបោះឆ្នោត
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រកាសអនុញ្ញាតឲ្យប្រើប្រាស់កម្លាំងប្រជាការពារ ដើម្បីចូលរួមការពារថ្ងៃបោះឆ្នោត នាពេលខាងមុខ។
នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការអន្ដរស្ថាប័ន ស្ដីពី កិច្ចការ ការពារការរៀបចំការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ និងការបោះឆ្នោតថ្នាក់ជាតិ-ថ្នាក់ក្រោមជាតិ ចាប់ពីឆ្នាំ ២០២២-២០២៤ នៅថ្ងៃទី ២៨ ខែមីនានេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈបញ្ជាការសន្ដិសុខអចិន្ដ្រៃយ៍ សម្រាប់ការបោះឆ្នោត (គ.ស.អ) បានបន្តថា ការអនុញ្ញាតឲ្យកម្លាំងប្រជាការពារ ចូលរួមការពារថ្ងៃបោះឆ្នោតនេះ ដោយសារតែគោលដៅនៃការិយាល័យបោះឆ្នោតមានច្រើនកន្លែង ហើយការប្រើប្រាស់កម្លាំងនគរបាលជាតិ និងកងរាជអាវុធហត្ថមិនគ្រប់គ្រាន់នៅឡើយ។ ប៉ុន្តែមុននឹងអនុញ្ញាត ត្រូវបណ្ដុះបណ្ដាលពួកគាត់ ឲ្យមានសមត្ថភាពខ្ពស់ជាមុនសិន។
សម្តេចក្រឡាហោម បានបន្ថែមថា «សម្រាប់ប្រជាការពារ ដែលជួយការពារក្នុងថ្ងៃបោះឆ្នោត គឺត្រូវទទួលបានការបណ្តុះបណ្តាលច្បាប់ទម្លាប់ អកប្បកិរិយា សីលធម៌ ក្នុងពេលបំពេញការងារ ធ្វើយ៉ាងណាដើរតួជាកម្លាំងសន្តិសុខ សម្រាប់ការបោះឆ្នោត មិនមែនការពារតែក្រុមបក្សណាមួយនោះឡើយ»។
សម្ដេចក្រឡាហោម បានបន្ថែមទៀតថា ការបោះឆ្នោតជាច្រើនលើក និងច្រើនសារនាពេលកន្លងទៅរួមទាំងការបោះឆ្នោតជាតិនាពេលខាងមុខ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រ ប្រកបដោយមោទនភាពជាតិ ដែលជាសក្ខីភាពនៃឆន្ទៈនយោបាយ និងការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញឲ្យមានអភិបាលកិច្ចល្អ បន្ដអនុវត្តនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ ព្រមទាំងថ្នាក់មូលដ្ឋានដែលជាជម្រើសនយោបាយ សម្រាប់ការអភិវឌ្ឍដ៏សមស្រប និងល្អប្រសើរបំផុតសម្រាប់កម្ពុជា។
ទន្ទឹមនិងនេះសម្តេចក្រឡាហោម ស ខេង ក៏បានណែនាំដល់កងកម្លាំងអនុវត្តច្បាប់ទាំងអស់ ដែលមានភារកិច្ចថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ត្រូវខិតខំបំពេញមុខងារសាធារណៈរបស់ខ្លួនឲ្យបានម៉ត់ចត់ ច្បាស់លាស់ក្នុងស្មារតីទទួលខុសត្រូវចំពោះមុខច្បាប់ គោរពសិទ្ធិរបស់មនុស្សគ្រប់រូប។ ម្យ៉ាងទៀត ត្រូវទប់ស្កាត់ឲ្យបានរាល់អំពើកេងចំណេញនានា ពីការកេងចំណេញផ្នែកនយោបាយ ព្រមទាំងជៀសឲ្យបានដាច់ខាតនូវអំពើហិង្សា ការបង្កអសន្តិសុខ និងអស្ថេរភាពសង្គម នៅក្នុងដំណាក់កាលឆ្ពោះ ទៅកាន់ការបោះឆ្នោតនីមួយៗ៕
អត្ថបទ៖ សំអឿន





-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត