Connect with us

នយោបាយ

សម្តេចតេជោ ហ៊ុន សែន ៖ ការងារដែលត្រូវធ្វើបន្ទាន់នោះ គឺបញ្ឈប់អំពើហិង្សានៅមីយ៉ាន់ម៉ា

បានផុស

នៅ

សម្តេចតេជោ​ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានមានប្រសាសន៍ថា បញ្ហាដែលត្រូវរួមគ្នាធ្វើ គឺជួយស្វែងរកជូនប្រជាជនមីយ៉ាន់ម៉ានូវសន្តិភាព ស្ថិរភាព និងការរីកចម្រើន ហើយអ្វីដែលត្រូវធ្វើជាបន្ទាន់នោះ គឺបញ្ឈប់អំពើហិង្សា ហើយនាំអំណោយមនុស្សធម៌ជូនដល់ប្រជាជនទាំងអស់ដែលកំពុងត្រូវការ និងបង្កលក្ខណៈជឿទុកចិត្តគ្នាដោះស្រាយបញ្ហា ជាពិសេស តាមរយៈការព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុចរបស់អាស៊ាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះទៅកាន់លោកស្រី  ណូលីន ហៃហ្ស៊ើ  (Noeleen Heyzer )ប្រេសិតពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិលើបញ្ហាមីយ៉ាន់ម៉ា នៅក្នុងជំនួបពិភាក្សាការងារនៅវិមានសន្តិភាពរាជធានីភ្នំពេញនារសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ ។ លោកស្រី ណូលីន បានគោរព សម្តែងនូវការអបអរសាទរជូនចំពោះសម្តេចតេជោដែលបានទទួលមេដាយសន្តិភាព នៅប្រទេសកូរ៉េខាងត្បូងកន្លងមក និងសម្តែងការអបអរសាទរផងដែរដែលថ្មីៗនេះកងទ័ពរក្សាសន្តិភាពកម្ពុជាទទួលបានមេដាយ អង្គការសហប្រជាជាតិ ។

លោកស្រី ណូលីន បានគោរពជំរាបសម្តេចតេជោនៅកិច្ចការដែលលោកស្រីបានធ្វើបីខែកន្លងមកក្នុងនាមជាប្រេសិតពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិដែលជារួមមានការពិចារណាដោះស្រាយបញ្ហាមីយ៉ាន់ម៉ា តាមរយៈបង្កើតក្របខណ្ឌពហុច្រកឈរលើមូលដ្ឋានទស្សនទានរង្វង់ ៣ ស្រទាប់ ស្រទាប់ទី ១ នៅកណ្ដាលរង្វង់ គឺដំណើរការរកដំណោះស្រាយដែលដឹកនាំដោយមីយ៉ាន់ម៉ា និងជាកម្មសិទ្ធិរបស់មីយ៉ាន់ម៉ាដែលឆ្លុះបញ្ចាំងពីឆន្ទៈរបស់ប្រជាជនមីយ៉ាន់ម៉ា ។ ស្រទាប់ ទី២ គឺដំណើរការដឹកនាំដោយសហគមន៍ តំបន់ដែលមានអាស៊ាន និងបណ្ដាប្រទេសជាប់ព្រំដែនមីយ៉ាន់ម៉ាទាំងអស់ ចូលរួមនិង ស្រទាប់ទី ៣ ស្រទាប់ខាងក្រៅបង្អស់គឺសហគមន៍អន្តរជាតិដែលភាគច្រើនជាប្រទេសលោកខាងលិច ។

លោកស្រីបានមានប្រសាសន៍បន្ថែមថា ក្របខ័ណ្ឌនេះ មិនខុសពីការព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុចរបស់អាស៊ានទេ គឺផ្ដោតការខិតខំទៅលើមួយជំនួយ​មនុស្សធម៌ ការការពារប្រជាជននិង ការវិលទៅរកការគ្រប់គ្រងស៊ីវិលដែល ជាការចាំបាច់ត្រូវមានការកសាងទំនុកចិត្ត ។

ជាការឆ្លើយតបសម្ដេចតេជោបានថ្លែងអំណរគុណជូនលោកស្រី ណូលីន ដែលបានសម្តែងនូវការអបអរសាទរ ចំពោះការទទួលមេដាយសន្តិភាព និងកងរក្សាសន្តិភាពកម្ពុជាទទួលបានមេដាយអង្គការសហប្រជាជាតិ ។ សម្ដេចតេជោបានថ្លែងអំណរគុណលោកស្រីណូលីន ដែលបានលើកឡើងអំពីករណីមីយ៉ាន់ម៉ា៕

​ដោយ៖ណារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៨ នាទី មុន

អគ្គិភ័យ​ឆាបឆេះ​ផ្ទះល្វែង​មួយ​ខ្នង​ នៅជាប់​ព្រំដែន​ថៃ​នៃ​ក្រុង​ប៉ោយប៉ែត

សន្តិសុខសង្គម២ ម៉ោង មុន

មន្ត្រីជលផលកំពង់ចាម បន្តចុះបង្ក្រាបឧបករណ៍នេសាទខុសច្បាប់នៅភូមិសាស្ត្រស្រុកកងមាសនិងស្រុកព្រៃឈរ

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេចប៉ាប ហ្វ្រង់ស៊ីស សរសើរកម្ពុជាដែលចូលរួមលុបបំបាត់គ្រោះថ្នាក់ដោយសារគ្រាប់មីននៅលើពិភពលោក

ព័ត៌មានជាតិ៣ ម៉ោង មុន

ការបណ្តុះបណ្តាចំណេះទូទៅហើយ សិស្សានុសិស្ស ត្រូវបន្តបណ្តុះបណ្តាលបន្ថែម លើផ្នែកបច្ចេកវិទ្យា ទើបដើរឱ្យទាន់ការវិវត្តនៃវិស័យបច្ចេកវិទ្យាឌីជីថល

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អេហ្ស៊ីប​ផ្តល់​អាវុធ​បន្ថែម​ដល់​សូម៉ាលី​ ​​ដែល​បង្ក​អរិភាព​​ជាមួយ​អេត្យូពី

Sokha Hotels

ព័ត៌មានពេញនិយម