Connect with us

នយោបាយ

មន្ត្រីជាន់ខ្ពស់​គ​.​ជ​.​ប​ថា គណបក្ស​ភ្លើងទៀន​កំពុងតែ​បង្វែរ​កម្មវត្ថុ​នៃ​ការ​ប្ដឹង​ធ្វើ​ឲ្យ​មានការ​ភាន់ច្រឡំ

បានផុស

នៅ

លោក សោម សូ​រី​ដា​អគ្គលេខាធិការ​រង និង​ជា​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​បាន​ថ្លែង​ថា គណបក្ស​ភ្លើងទៀន​កំពុងតែ​បង្វែរ​កម្មវត្ថុ នៃ​ការ​ប្ដឹង​ធ្វើ​ឲ្យ​មានការ​ភាន់ច្រឡំ ទៅលើ​ចំណាត់ការ​របស់​គ​.​ជ​.​ប និង​ថា​ការសម្រេច​ច្រានចោល​បញ្ជី​បេក្ខជន​ដំបូង​របស់​គណបក្ស​ភ្លើងទៀន គឺ​ផ្អែក​ទៅ​លើ​អង្គហេតុ និង​អង្គច្បាប់​ត្រឹមត្រូវ​។​

ការ​លើកឡើង​របស់​ម​ន្ត្រី​ជាន់ខ្ពស់ គ​.​ជ​.​ប បាន​ធ្វើឡើង​បន្ទាប់ពី​គណបក្ស​ភ្លើងទៀន​បាន​ចេញ​សេចក្តី​ថ្លែង​ការ​ណ៍​មួយ នៅក្នុង​សន្និសីទ​សារព័ត៌មាន កាលពី​ព្រឹក​ថ្ងៃទី​០៤ ខែមេសា ដោយ​អះអាងថា គ​.​ជ​.​ប លុប​បញ្ជី និង​បដិសេធ​ការ​បញ្ជី​គណបក្ស​ភ្លើងទៀន​ដោយ​មិន​ត្រឹមត្រូវ​តាមច្បាប់ និង​នីតិវិធី​។

លោក សោម សូ​រី​ដា បាន​មាន​ប្រសា​ស​ន៏​ប្រាប់​កម្ពុជា​ថ្មី​នា​ល្ងាច​ថ្ងៃទី​០៤ ខែមេសា នេះ​ថា សេចក្តី​ថ្លែងការណ៍​របស់​គណបក្ស​ភ្លើងទៀន គឺជា​សេចក្តី​ថ្លែងការណ៍​មួយ ដែល​គេចវេស មិន​ទទួលខុសត្រូវ​ទៅលើ​ទង្វើ​របស់​គណបក្ស​ភ្លើងទៀន ហើយ​គណបក្ស​នេះ​កំពុងតែ​បង្វែរ​កម្មវត្ថុ​នៃ​ការប្ដឹង​ធ្វើ​ឲ្យ​មានការ​ភាន់ច្រឡំ ទៅលើ​ចំណាត់ការ​របស់ គ​.​ជ​.​ប​។ “​ខ្ញុំ​សូមបញ្ជាក់ថា ការសម្រេច​ច្រានចោល​បញ្ជី​បេក្ខជន​ដំបូង​របស់​គណបក្ស​ភ្លើងទៀន ដែល​សរុប​មាន​៥ សង្កាត់ នៅ​រាជធានី​ភ្នំពេញ ត្រូវ​បាន​ធ្វើឡើង​ដោយ​ផ្អែក​ទៅ​លើ​អង្គហេតុ និង​អង្គច្បាប់​ច្បាស់លាស់​”​។

​បើ​តាម​លោក សោម សូ​រី​ដា ការប្ដឹង​ជំទាស់​ទៅ និង​បញ្ជី​បេក្ខជន​ដំបូង​នេះ គឺជា​ការដាក់បន្ទុក ក្នុង​ការ​ទទួលខុសត្រូវ​របស់​គណបក្សនយោបាយ ក្នុងការ​រៀបចំ​ឲ្យ​បាន​ត្រឹមត្រូវ នូវ​ឯកសារ​ចំនួន​៦ ប្រភេទ ដែល​ត្រូវ​រៀបចំ​ដាក់​ភ្ជាប់​ជាមួយ​ពាក្យសុំ​ចុះបញ្ជី​បេក្ខជន​គណបក្ស​នយោបាយ​ចុះឈ្មោះ​បោះឆ្នោត​៕

ដោយ ៖ កោះ​កែវ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ៦ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ៧ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ៨ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

Sokha Hotels

ព័ត៌មានពេញនិយម