នយោបាយ
មានគណបក្សនយោបាយចំនួន១៧ បានដាក់ភ្នាក់ងារ ដើម្បីចូលរួមស៊ើបអង្កេត ក្នុងដំណើរការបោះឆ្នោតឃុំ សង្កាត់
តាមរបាយការណ៍ពីគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត គិតត្រឹមថ្ងៃទី៣ ខែមេសា ឆ្នាំ២០២២ មានភ្នាក់ងារគណបក្សនយោបាយ ស្នើសុំចុះឈ្មោះដើម្បីសង្កេតមើលដំណើរការបោះឆ្នោត និងការរាប់សន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ សរុបមានចំនួន៧៨.៤៥៧ នាក់ ក្នុងនោះស្ត្រីមានចំនួន ២២.៥៩៦ នាក់។
ភ្នាក់ងារគណបក្សនយោបាយដែលត្រូវបានអនុញ្ញាតរួមមាន៖
១. គណបក្ស ប្រជាជនកម្ពុជា
២. គណបក្សភ្លើងទៀន
៣. គណបក្សហ្វ៊ុនស៊ិនប៉ិច
៤. គណបក្សខ្មែររួបរួមជាតិ
៥. គណបក្សខ្មែរស្រឡាញ់ជាតិ
៦. គណបក្សសញ្ជាតិកម្ពុជា
៧. គណបក្សយុវជនកម្ពុជា ៨. គណបក្សឆន្ទៈខ្មែរ ៩. គណបក្សកែទម្រង់កម្ពុជា
១០. គណបក្សកម្ពុជានិយម ១១. គណបក្សខ្មែរតែមួយ ១២. គណបក្សប្រជាធិបតេយ្យមូលដ្ឋាន
១៣. គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ
១៤. គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា ១៥. គណបក្សឯកភាពជាតិខ្មែរ
១៦. គណបក្សរស្មីខេមរា ១៧ . គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច។
តាមច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ គណបក្សនយោបាយ ដែលមានបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវដាក់ពាក្យសុំចុះឈ្មោះភ្នាក់ងាររបស់ខ្លួនទៅគណៈកម្មការឃុំ សង្កាត់ រៀបចំការបោះឆ្នោត ក្នុងរយៈពេលយ៉ាងយូរ ៧ថ្ងៃ បន្ទាប់ពីកាលបរិច្ឆេទនៃការបិទផ្សាយបញ្ជីបេក្ខជនផ្លូវការ។
សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ បេក្ខជនឈរឈ្មោះបោះឆ្នោត មេភូមិ ជំនួយការមេភូមិ ប្រជាការពារភូមិ និងកម្លាំងប្រដាប់អាវុធ មិនត្រូវបានអនុញ្ញាតឱ្យធ្វើជាភ្នាក់ងារគណបក្សនយោបាយសង្កេតមើលដំណើរការបោះឆ្នោត និងការរាប់សន្លឹកឆ្នោតឡើយ។
សូមបញ្ជាក់ថា ភ្នាក់ងារគណបក្សនយោបាយ ដែលចូលរួមសង្កេតមើលដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវគោរពច្បាប់ បទបញ្ជា ដែលពាក់ព័ន្ធជាធរមាន និងប្រកាន់ខ្ជាប់នូវក្រមសីលធម៌សម្រាប់គណបក្សនយោបាយ បេក្ខជន និងភ្នាក់ងារគណបក្សនយោបាយក្នុងដំណើរការបោះឆ្នោត៕
ដោយ ៖ កោះកែវ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍១ សប្តាហ៍ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម២ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជាបានចំណាយជាង២,១៨ពាន់លានដុល្លារលើការនាំចូលប្រេងឥន្ធនៈក្នុងរយៈពេល១១ខែ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ស្ថានទូតចំនួន៦ ត្រូវបានកម្ទេច ពេលរុស្ស៊ីបាញ់មីស៊ីលវាយប្រហាររដ្ឋធានីកៀវ