នយោបាយ
ដល់ថ្ងៃចុងក្រោយ ! បេក្ខជនគណបក្សភ្លើងទៀនចំនួន៨៦នាក់ ត្រូវបានលុបចេញពីបញ្ជី
លោក ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានថ្លែងប្រាប់កម្ពុជាថ្មី នារសៀលថ្ងៃទី០៦ ខែមេសា នេះថា រហូតមកដល់ថ្ងៃចុងក្រោយ នៃការដោះស្រាយបណ្ដឹង មានបេក្ខជនគណបក្សនយោបាយចំនួន៨៦នាក់ ត្រូវបានលុបឈ្មោះចេញពីបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់។
បើតាមលោក ហង្ស ពុទ្ធា បេក្ខជនគណបក្សនយោបាយចំនួន៨៦ នាក់នោះ គឺជាបេក្ខជនគណបក្សភ្លើងទៀនទាំងអស់។ លោក ហង្ស ពុទ្ធា បានឲ្យដឹងដែរថា ដោយឡែកការលុបបញ្ជីតែម្តង សម្រាប់គណបក្សភ្លើងទៀនមានចំនួន១១ ឃុំ សង្កាត់ ដែលក្នុងនោះមាននៅភ្នំពេញចំនួន៨ នៅកំពង់ចាមចំនួន២ និងនៅខេត្តពោធិ៍សាត់ចំនួន១។
លោក ហង្ស ពុទ្ធា បានឲ្យដឹងដែរថា សម្រាប់គណបក្សផ្សេងទៀតក៏មានលុបចេញពីបញ្ជីដែរ តែមិនមានលុបឈ្មោះទេ គឺលុបបញ្ជីតែម្ដង ដែលក្នុងនោះមាន៖ បក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ និងគណបក្សឆន្ទៈខ្មែរ។
សូមបញ្ជាក់ថា នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២នេះ គឺជាកាលបរិច្ឆេទចុងក្រោយ នៃការរៀបចំបញ្ជីបេក្ខជនគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់។ មានន័យថា ជាកាលបរិច្ឆេទចុងក្រោយ នៃការដោះស្រាយពាក្យបណ្ដឹងទាក់ទងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដូច្នេះនៅថ្ងៃទី០៦ ខែមេសា នេះ ជាថ្ងៃបញ្ចប់ការប្ដឹងនៅ គ.ជ.ប។
គួររំលឹកថា នៅក្នុងដំណាក់កាលនៃការបិទផ្សាយបញ្ជីបេក្ខជនគណបក្សនយោបាយឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ រយៈពេល៣ថ្ងៃ គណៈកម្មការឃុំ សង្កាត់ រៀបចំការបោះឆ្នោត (គឃ.សប) ទទួលបានបណ្តឹងសរុបចំនួន១៥២ បណ្តឹង ហើយក្នុងចំណោមបណ្តឹងទាំងនោះ មាន១៤៤ បណ្ដឹង ជាករណីប្ដឹងសុំបដិសេធមិនឈរឈ្មោះជាបេក្ខជនឲ្យបក្សនយោបាយ ហើយបើតាមមន្ត្រីជាន់ខ្ពស់ គ.ជ.ប ថា គណបក្សភ្លើង ទៀន រងបណ្តឹងច្រើនជាងគេក្នុងការយកឈ្មោះគេ ដោយមិនប្រាប់សាមីខ្លួន៕
ដោយ ៖ កោះកែវ


-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា