Connect with us

នយោបាយ

តើ គ.ជ.ប មានការងារអ្វីខ្លះទៀត ត្រូវធ្វើក្រោយបញ្ចប់ការចុះបញ្ជីបេក្ខជនគណបក្សនយោបាយ ?

បានផុស

នៅ

នៅមានការងារជាច្រើនទៀតដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)ត្រូវធ្វើរហូតដល់ថ្ងៃបោះឆ្នោត បន្ទាប់ពីបញ្ចប់ការចុះឈ្មោះបេក្ខជនគណបក្សនយោបាយ ដើម្បីចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។ នេះបើតាមការឲ្យដឹងពីលោក សោម សូរីដា អគ្គលេខាធិការរង និងជាអ្នកនាំពាក្យ គ.ជ.ប ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សោម សូរីដា បានប្រាប់«កម្ពុជាថ្មី»ថា បន្ទាប់ពីបញ្ចប់ការចុះឈ្មោះបេក្ខជនគណបក្សនយោបាយ កិច្ចការបន្ត គឺ គ.ជ.ប នឹងរៀបចំបោះពុម្ពសន្លឹកឆ្នោតទៅតាមលទ្ធផលលេខរៀងនៃគណបក្សនយោបាយនៅលើសន្លឹកឆ្នោត ហើយបន្ទាប់ពីបោះពុម្ពសន្លឹកឆ្នោត គ.ជ.ប នឹងត្រៀមរៀបចំសម្ភារៈបរិក្ខារដែលបម្រើឲ្យការបោះឆ្នោតក្រុមប្រឹក្សា ឃុំ សង្កាត់ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែមិថុនា ខាងមុខ។​ សម្ភារៈសំខាន់ៗសម្រាប់ការបោះឆ្នោត រួមមាន ទី១.បញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២១ ដែលបញ្ជីទាំងអស់ត្រូវរៀបចំឲ្យបានគ្រប់គ្រាន់ទៅតាម ឃុំសង្កាត់ ទាំងអស់។ ទី២.​ហឹបឆ្នោតដែលត្រូវដាក់នៅតាមការិយាល័យបោះឆ្នោត ទី៣. រៀបចំសន្លឹកឆ្នោតដែលបោះពុម្លរួច សម្រាប់ការិយាល័យបោះឆ្នោតនីមួយៗ។

ចំណែក ទី៤. ទឹកខ្មៅលុបលាងមិនជ្រះដែលទឹកខ្មៅនេះបានបញ្ជាទិញរួចរាល់ហើយ តែមិនទាន់ទទួលបាននៅឡើយទេ។ ទី៥. ត្រាសំងាត់ដែលត្រូវបោះនៅលើខ្នងសន្លឹកឆ្នោត ដើម្បីកំណត់ថា ជាសន្លឹកឆ្នោតបានការ។ លោកថា សម្ភារៈទាំង៥មុខនេះ ត្រូវត្រៀមរៀបចំឲ្យរួចរាល់សម្រាប់ការិយាល័យជាង២៣៦០០ការិយា​ល័យទូទាំងប្រទេស។

បន្ទាប់ពីនោះ គ.ជ.ប ត្រូវគ្រប់គ្រងការឃោសនាស្វែងរកសំឡេងឆ្នោតរបស់គណបក្សនយោបាយ ដែលចូលរួមប្រកួតប្រជែងនៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ ដែលយុទ្ធនាការឃោសនានេះ មានរយៈពេល១៤ថ្ងៃ ហើយបន្ទាប់ពីការឃោសនានេះ គឺឈានចូលដល់ថ្ងៃបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលនៃការបោះឆ្នោត នៅគ្រប់ការិយាល័យទាំងអស់ ហើយបន្ទាប់ពីថ្ងៃបោះឆ្នោត គឺជាការផ្ទៀងផ្ទាត់នៅគណៈកម្មការរៀបចំការបោះឆ្នោត ឃុំ សង្កាត់ និងបន្តទៅគណៈកម្មការរាជធានី ខេត្ត រៀបចំការបោះឆ្នោត និងបន្តទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប។ លោកថា នេះ គឺជាការកិច្ចការ ដែល គ.ជ.ប ត្រូវធ្វើជាបន្តបន្ទាប់ ក្រោយពីការចុះបញ្ជីបេក្ខជនគណបក្សនយោបាយសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់។

ជាមួយគ្នានោះ ក្នុងនាម គ.ជ.ប លោកសោម សូរីដា បានអំពាវនាវឲ្យអ្នកពាក់ព័ន្ធទាំងអស់ដែលមានគណបក្សនយោបាយ អង្គការសង្គមស៊ីវិល សូមចូលរួមនៅក្នុងដំណើរការរៀបចំការបោះឆ្នោតនេះ ប្រកបដោយស្មារតីទទួលខុសត្រូវ និងគោរពក្រមសីលធម៌ សម្រាប់គណបក្សនយោបាយឲ្យបានត្រឹម។ ក្នុងនោះ អង្គការសង្គមស៊ីវិល ក៏ត្រូវតែអនុវត្តទៅតាមច្បាប់ និងបទបញ្ជា នីតិវិធីសម្រាប់ការបោះឆ្នោត។

ជាមួយគ្នានោះ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតឆ្នាំ ២០២១ ដែលត្រូវប្រើសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២២នេះ ត្រូវត្រៀមឯកសារសម្រាប់ប្រើប្រាស់នៅក្នុងការបោះឆ្នោតនាថ្ងៃទី០៥ ខែមិថុនា ខាងមុខ ដែលឯកសារទាំងនោះ មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ហើយក្នុងករណីដែលមិនទាន់មាន ឬបាត់ ឬខូច ត្រូវអញ្ជើញទៅគណៈកម្មការរៀបចំការបោះឆ្នោតឃុំ សង្កាត់ ដើម្បីបំពេញបែបបទចូលរួមបោះឆ្នោត ដែលដំណើរការនេះ នឹងត្រូវធ្វើរយៈពេលមួយខែមុនថ្ងៃបោះឆ្នោត ហើយត្រូវបញ្ចប់មួយថ្ងៃមុនការបោះឆ្នោតមកដល់៕

ដោយ ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី ៖ ​ការ​សម្រេច​ចូល​រួម​ជាមួយ​គណបក្ស​ប្រជាជន គឺ​ជា​ការ​សម្រេច​មួយ​ដ៏​ឆ្លាត​វៃ​ និង​ត្រឹម​ត្រូវ​

ព័ត៌មានជាតិ១០ ម៉ោង មុន

វិហារ​អ៊ិស្លាម​តម្លៃ ​៧ ម៉ឺនដុល្លារ​​​​ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់​​ ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ​

ព័ត៌មានជាតិ១១ ម៉ោង មុន

រដ្ឋមន្រ្តីកសិកម្ម៖ បន្តធ្វើដើម្បីប្រជាជនយើង កុំខ្វល់ពីអ្នករិះគន់អគតិទាំងនោះ

ព័ត៌មានជាតិ១២ ម៉ោង មុន

មន្ត្រី៖ ប្រតិភូបណ្តាញយុវជនលើកទី៤ បានចាកចេញពីកម្ពុជាពោរពេញដោយស្នាមញញឹម ភាពស្ញប់ស្ញែង

ព័ត៌មានជាតិ១២ ម៉ោង មុន

ព្រះមន្ត្រីសង្ឃខេត្តសៀមរាប ណែនាំបុគ្គលឈ្មោះ អេន ចរិយា ឱ្យបញ្ឈប់សកម្មភាពដែលប៉ះពាល់ដល់តម្លៃសាសនា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អាមេរិក​ចង់​ឲ្យ​អ៊ុយក្រែន​រៀបចំ​ការ​បោះឆ្នោត​រើស​មេ​ដឹក​នាំ​ថ្មីនៅ​ចុង​ឆ្នាំ២០២៥

ព័ត៌មានជាតិ១៣ ម៉ោង មុន

ក្រោយស្ថាបនារួច ផ្លូវជាតិលេខ២៣ នឹងជំរុញសេដ្ឋកិច្ចស្រុកកោះធំ និងស្រុកលើកដែក

ព័ត៌មានជាតិ១៧ ម៉ោង មុន

លើកនេះ! អង្គរវត្ត វ៉ាដាច់ បារាំង និងអូស្រ្តាលី ក្លាយជាទីកន្លែងទស្សនាដ៏ល្បីបំផុតក្នុងពិភពលោក

ព័ត៌មានជាតិ១២ ម៉ោង មុន

ព្រះមន្ត្រីសង្ឃខេត្តសៀមរាប ណែនាំបុគ្គលឈ្មោះ អេន ចរិយា ឱ្យបញ្ឈប់សកម្មភាពដែលប៉ះពាល់ដល់តម្លៃសាសនា

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ហ្សេលេនស្គី៖ ការ​ចរចា​រវាង​រុស្ស៊ី-អាមេរិក​ ដោយ​គ្មាន​វត្តមាន​អ៊ុយក្រែន គឺ​គ្រោះថ្នាក់ណាស់

Sokha Hotels

ព័ត៌មានពេញនិយម