Connect with us

នយោបាយ

កម្ពុជា និងប្រទេសអាស៊ាន៥ទៀត បានបោះឆ្នោតអនុបវាទព្យួរអសនៈរុស្ស៊ីពីក្រុមប្រឹក្សាសិទ្ធិមនុស្សUN

បានផុស

នៅ

អង្គការសហប្រជាជាតិកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានរៀបចំសន្និបាតបោះឆ្នោតសម្រេចព្យួរ​ ឬមិនព្យួរសមាជិកភាពរុស្ស៊ីពីក្រុមប្រឹក្សាសិទ្ធិមនុស្ស។ ប្រទេសចំនួន៩៣ បានបោះឆ្នោតគាំទ្រឲ្យព្យួរសមាជិកភាពរុស្ស៊ីពីក្រុ​ម​ប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ខណៈ២៤​ប្រទេសបានបោះឆ្នោតប្រឆាំង និង៥៨ប្រទេស បានបោះឆ្នោតអនុបវាទ។ ការបោះឆ្នោតអនុបវាទនេះ ក៏មានកម្ពុជា ថៃ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី សិង្ហបុរី និង​ប្រទេសព្រុយណេផងដែរ។  

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណែក ប្រទេសសមាជិកអាស៊ានដែលបោះឆ្នោតគាំទ្រឲ្យព្យួរសមាជិកភាពរុស្ស៊ីពីក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិវិញ មានតែ២ប៉ុណ្ណោះ គឹប្រទេសមីយ៉ាន់ម៉ា និងហ្វីលីពីន ខណៈប្រទេសវៀតណាម និងឡាវ បានបោះឆ្នោតប្រឆាំង។ ការបោះឆ្នោតសម្រេចព្យួរ ឬមិនព្យួរសមាជិកភាពរុស្ស៊ីពីក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាតិ ធ្វើឡើងបន្ទាប់ពីរុស្ស៊ី បានលើកទ័ពទៅឈ្លានពានអ៊ុយក្រែនអស់រយៈពេលជាង៤០ថ្ងៃមកហើយ។ នៅចុងក្រោយនេះ កងទ័ពរុស្ស៊ី បានដកចេញជាយក្រុងគៀវ និងពីទីក្រុងBuchan តែបានបន្សល់ទុកនូវសាកសពជាច្រើននៅតាមដងផ្លូវ។

ដោយឡែក ពាក់ព័ន្ធនឹងការបោះឆ្នោតអនុបវាទការព្យួរសមាជិកភាពរុស្ស៊ីពីក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិនេះ រដ្ឋាភិបាលកម្ពុជា មិនទាន់មានការពន្យល់ឲ្យដឹងណាមួយនៅឡើយទេ។ យ៉ាងណាក៏ដោយ កាលពីប៉ុន្មានសប្តាហ៍កន្លងទៅនេះ កម្ពុជា និងប្រទេសជាច្រើននៅលើពិភពលោក បានបោះឆ្នោតគាំទ្រការប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីនៅក្នុង​ប្រទេសអ៊ុយក្រែន។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសជំហរម្តងជាពីរដងថា កម្ពុជា មិនគាំទ្រការឈ្លានពានរបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន ឬមិនគាំទ្រប្រទេសមួយលើកទ័ពទៅឈ្លានពានប្រទេសមួយទៀតនោះឡើយ។ មិនតែប៉ុណ្ណោះ សម្តេចនាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសឈរនៅជាមួយប្រជាជនអ៊ុយក្រែនថែមទៀត ដើម្បីប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី៕

ដោយ៖ វណ្ណ សុគន្ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទីutes មុន

អេស៊ីលីដាទទួលបានការបញ្ជាទិញសញ្ញាបណ្ណជាង៨៥លានដុល្លារនៃការធ្វើបរិវិសកម្មដំណាក់ទី១

ព័ត៌មានជាតិ១៤ នាទីutes មុន

រដ្ឋាភិបាល ​ជំរុញបើក​ការដ្ឋាន​ស្ថាបនា​ផ្លូវជាតិ​លេខ ៦៧ និង លេខ ៦៨ ឱ្យបាន​លឿន

ព័ត៌មានអន្ដរជាតិ២៦ នាទីutes មុន

ការនាំចេញ​របស់​វៀតណាម​ទៅហ្វីលីពីនកើន​ដល់ ៦ ប៊ីលាន​ដុល្លារ ខ្ពស់បំផុតក្នុងកំណត់ត្រា

នយោបាយ៤៥ នាទីutes មុន

គណបក្សប្រជាជនកម្ពុជារៀបចំសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៥ អាណត្តិទី៥

ជីវិតកម្សាន្ដ៤៦ នាទីutes មុន

លោក​ លៀក លីដា​ យល់ថា ភាពយន្តខ្មែរអាចនឹងដើរថយក្រោយ និងចង់ឱ្យរួមគ្នាគិតដើម្បីវិស័យនេះរីកចម្រើន

Sokha Hotels

ព័ត៌មានពេញនិយម