Connect with us

នយោបាយ

អ្នកនាំពាក្យ​ហ៊្វុនស៊ិនប៉ិច​ថា បរិបទសង្គម​ និង​លម្ហ​នយោបាយ​នៅ​កម្ពុជា​បច្ចុប្បន្ន ​ត្រូវបាន​បើក​ទូលាយ​សម្រាប់គណបក្ស​ចូលរួម​ការបោះឆ្នោត

បានផុស

នៅ

ដោយយោង​ទៅលើបរិយាកាស​ ក៏ដូចជាដំណើរការចូលរួម​នៅក្នុងដំណើរ​ការដាក់បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដែលទើបតែ​បញ្ចប់ទៅថ្មីៗ​នេះ អ្នក​នាំពាក្យ​គណ​បក្សហ៊្វុនស៊ិនប៉ិច លោក ញឿន រ៉ាដែន បានអះអាងថា បរិបទសង្គម និងលម្ហរនយោបាយ​នៅកម្ពុជា នាពេលបច្ចុប្បន្ន ត្រូវបានបើកទូលំទូលាយសម្រាប់គណបក្សនយោបាយ ដើម្បីចូលរួម​ការបោះឆ្នោត បើទោះបីជាគណបក្សរបស់លោកដាក់បេក្ខជនមិនបានគ្រប់ឃុំ សង្កាត់ ដើម្បីចូល​រួមក៏ដោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ញឿន រ៉ាដែន បានថ្លែងប្រាប់កម្ពុជាថ្មីនៅថ្ងៃទី០៩ ខែមេសា នេះថា  គណបក្សនយោបាយដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃមានចំនួនច្រើន ប៉ុន្តែចំពោះគណបក្សដែលបានដាក់បេក្ខភាពចូលរួមនៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ មានប្រមាណ​១៧ គណបក្សប៉ុណ្ណោះ។ 

លោកថា គណបក្សផ្សេងៗ ដែលមិនបានដាក់បេក្ខភាព ដើម្បីចូលរួមនៅក្នុងការបោះឆ្នោតនេះ គឺជា​រឿងរបស់គណបក្សផ្សេង ព្រោះជួនកាលគាត់នៅខ្វះមធ្យោបាយ ពីព្រោះសកម្មភាពទាំង​អស់ត្រូវការ​ចំណាយលុយ ចំណាយធនធាន ជាពិសេស គឺទឹកចិត្តដើម្បីចូលរួម​។ 

គណបក្សហ៊្វុនស៊ិនប៉ិចបើទោះបីជាមានបញ្ហាបន្តិចបន្តួចក៏ដោយ ប៉ុន្តែក្រុមការងារថ្នាក់រាជធានី ខេត្ត ស្រុក ខណ្ឌ ឃុំ មានភក្តីភាព និងបានលះបង់ចំពោះគណបក្សគួរឲ្យកោតសរសើរ។

បើតាមលោក ញឿន រ៉ាដែន គណបក្សផ្សេងៗ ដែលមិនបានចូលរួម​នៅក្នុងការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ សង្កាត់ នេះប្រហែលជាដោយសារតែគាត់ខ្វះបញ្ហានេះ ទើបគាត់សម្រេចចិត្តមិនចូលរួម ដែល​នេះ​គឺជាសញ្ញាដ៏សំខាន់ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយលោកអះអាងថា “នៅក្នុងបរិបទសង្គម ក៏ដូចជា​លម្ហ​នយោបាយរបស់ប្រទេសកម្ពុជាមានការបើកទូលំទូលាយ សម្រាប់គណបក្ស​នយោ​បាយ ដើម្បីចូលរួមក្នុងការបោះឆ្នោត”។

ទាក់ទងទៅនឹងដំណើរការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់នេះ លោក ញឿន រ៉ាដែន បានឲ្យដឹង​ដែរថា គណបក្សហ្វ៊ុនស៊ិនប៉ិចបានដាក់បេក្ខភាពឈរបានប្រមាណជាង៧០០ឃុំ សង្កាត់​ទូទាំង​ប្រទេស ហើយក្នុងសកម្មភាពនេះ គណៈកម្មការរៀបចំការបោះឆ្នោតនៅតាមឃុំ សង្កាត់ បានបង្ក​លក្ខណៈងាយស្រួលនៅក្នុងការរៀបចំបញ្ជីបេក្ខជន ប៉ុន្តែគណបក្សហ៊្វុនស៊ិន​ប៉ិច បានជួប​បញ្ហា​មួយចំនួន ទាក់ទងទៅនឹងការបំពេញឯកសារ ក៏ដូចជាកង្វះខាតនូវមធ្យោបាយមួយចំនួន តែដំណើរ​ការដាក់បេក្ខភាពសម្រាប់ចូលរួមការបោះឆ្នោតក្រុមប្រឹក្សា ឃុំ សង្កាត់នេះ បានប្រព្រឹត្ត​ទៅដោយ​រលូន។

គួររំលឹកថា ដំណើការដាក់បេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ រយៈពេល៣ថ្ងៃ​បានបញ្ចប់ ហើយការដោះស្រាយបណ្តឹងទាក់ទងបញ្ជីបេក្ខជនឈ្មោះក៏បានបញ្ចប់ផងដែរ។ ជាលទ្ធផលគេឃើញគណបក្សភ្លើងទៀន ត្រូវបានក្រុមប្រឹក្សាជំនុំជម្រះ គ.ជ.ប បានលុបឈ្មោះ​បេក្ខជន ក៏ដូចជាលុបបញ្ជីច្រើនជាងគេ៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥៩ នាទីutes មុន

ក្រសួង​បរិស្ថាន​ ចាត់​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​​បន្ទាន់ ខណៈមានវិដេអូទឹក​កខ្វក់​ហូរចូល​ទន្លេ​ក្បែរ​ស្ថានីយ​ទឹកស្អាតជ្រោយចង្វារ

ព័ត៌មានជាតិ២ ម៉ោង មុន

សមាគម​ទី​ភ្នាក់ងារ​ជ្រើសរើសពលករកម្ពុជា បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សាភិបាលថ្មី សម្រាប់អាណត្តិទី៦

សេដ្ឋកិច្ច៣ ម៉ោង មុន

រដ្ឋមន្ត្រីពាណិជ្ជកម្មបដិសេធ កម្ពុជាដាក់ពន្ធអាមេរិក ៩៧%

សន្តិសុខសង្គម៣ ម៉ោង មុន

តុលាការ​សម្រេច​ឃុំ​ខ្លួន​ជនជាតិ​កាមេរ៉ូន​ម្នាក់ ​ជំរិត​ទារ​ប្រាក់​ពី​ស្រ្តីជនជាតិឡាវ​ជិត​២០​ម៉ឺន​ដុល្លារ

ព័ត៌មានជាតិ៤ ម៉ោង មុន

អាជ្ញាធរជាតិ​គ្រឿងញៀន និង​សមាគម​សិល្បករ​ខ្មែរ​រួម​គ្នា​ពង្រីក​ការ​ផ្សព្វផ្សាយ​អប់រំ​ពី​គ្រឿងញៀន

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ១៧ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា ស្នើឱ្យ​ដោះស្រាយបញ្ហា​ពន្ធអាមេរិកថ្មី ​ដើម្បីបញ្ចៀស «វិបត្តិសេដ្ឋកិច្ចជ្រាលជ្រៅ»

ព័ត៌មានជាតិ១៣ ម៉ោង មុន

អាមេរិកថាកម្ពុជាយកពន្ធខ្លួន ៩៧ ភាគរយ​ តែអតីតប្រធាន EuroCham នៅកម្ពុជា ហៅតួលេខនេះថា «បំភ័ន្ត» ជំរុញដោយនយោបាយ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ត្រាំ ប្រកាសដំឡើងពន្ធទ្រង់ទ្រាយធំជាសកល ក្នុងនោះកម្ពុជា រងគ្រោះខ្លាំង

សេដ្ឋកិច្ច៩ ម៉ោង មុន

រដ្ឋមន្ត្រី៖ ការដំឡើងពន្ធរបស់អាមេរិកមិនប៉ះពាល់ ១០០% លើការនាំចេញរបស់កម្ពុជានោះទេ

Sokha Hotels

ព័ត៌មានពេញនិយម