នយោបាយ
អ្នកនាំពាក្យ ៖ លោក សុន ឆ័យ ទទួលស្គាល់ថា ក្រុមការងារបក្សភ្លើងទៀន ពិតជាបានដាក់បេក្ខជនខ្លះ មិនចេះអាន មិនចេះសរសេរអក្សរមែន
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅព្រឹកថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២២នេះ បានជួបពិភាក្សាការងារជាមួយតំណាងគណបក្សភ្លើងទៀន ទាក់ទងនឹងដំណើរការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី ៥ ឆ្នាំ ២០២២ ដែលនឹងត្រូវធ្វើឡើងនៅដើមខែមិថុនាខាងមុខ។
លោក សោម សូរីដា អគ្គលេខាធិការរង និងជាអ្នកនាំពាក្យ គ.ជ.ប មានប្រសាសន៍ប្រាប់កម្ពុជាថ្មីថា នៅក្នុងជំនួបនោះលោក សុន ឆ័យ បានទទួលស្គាល់ថា ក្រុមការងាររបស់លោក ពិតជាបានដាក់បេក្ខជនខ្លះ មិនចេះអាន មិនចេះសរសេរអក្សរខ្មែរមែន។
លោកបញ្ជាក់យ៉ាងដូច្នេះថា «នៅក្នុងជំនួបនោះលោក សុន ឆ័យ បានទទួលស្គាល់ថា ក្រុមការងារគណបក្សភ្លើងទៀន ពិតជាបានដាក់បេក្ខជនមិនចេះអាន មិនចេះសរសេរអក្សរខ្មែរជាបេក្ខជន និងបានរៀបចំឯកសារផ្សេងទៀត ពាក់ព័ន្ធប្រវត្តិរូបសង្ខេបឈរឈ្មោះជាបេក្ខជន ដោយក្រុមការងារគណបក្សភ្លើងទៀន ហើយពេលខ្លះក្រុមការងារគណបក្សភ្លើងទៀននេះ បានចុះហត្ថលេខាជំនួសក៏មាន»។
ចំណែកលោក សុន ឆ័យ បានថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយពីជំនួបនោះថា នៅក្នុងជំនួបនោះ បានលើកឡើងអំពីការលុបឈ្មោះបេក្ខជនគណបក្សភ្លើងទៀនចេញពីបញ្ជី, ការលុបបញ្ជីបេក្ខជនចូលរួមបោះឆ្នោតរបស់គណបក្សភ្លើងទៀន, ការបំភិតបំភ័យសកម្មជនគណបក្ស, ករណីមេប៉ូលីសស្លៀកពាក់ស៊ីវិល ឈរខាងមុខការិយាល័យបោះឆ្នោត, និងបញ្ហាអ្នកសង្កេតការណ៍របស់គណបក្សភ្លើងទៀន ដែលត្រូវគំរាមដកបណ្ណក្រីក្រជាដើម។
លោក សុន ឆ័យ បានអះអាងថា ករណីមានកំហុសលើបញ្ជី គួរតែផ្ដល់សិទ្ធឲ្យដាក់បញ្ជីថ្មីមួយទៀត ដែលការធ្វើដូច្នេះដើម្បីឲ្យមានការចូលរួមស្មើភាព ឬផ្ដល់លទ្ធភាពដើម្បីឲ្យមានការចូលរួម។ លោកថា ជំនួបពិភាក្សានេះខាងលើ គ.ជ.ប អះអាងថា អាចនឹងមានការកែលម្អខ្លះ ហើយការលុបបញ្ជីបេក្ខជននេះនឹងមានការកែប្រែផងដែរ។ ជាមួយគ្នានោះលោក សុន ឆ័យ បានស្នើសុំឲ្យ គ.ជ.ប ស្នើទៅខាងសមត្ថកិច្ចថា ប្រសិនបើមានរឿងអ្វីមួយពាក់ព័ន្ធនឹងបេក្ខជន សូមឲ្យទុករឿងនោះសិន ចាំរួចការបោះឆ្នោត ចាំដោះស្រាយ។
ទោះជាយ៉ាងណាលោក សុន ឆ័យ បានអះអាងថា នៅក្នុងជំនួបនេះមានលទ្ធផលច្រើន ហើយជាបរិបទថ្មីមួយក្នុងការជជែកពិភាក្សា។ លោកថា បើការបោះឆ្នោតប្រព្រឹត្តិទៅដោយរលូន នៅពេលលទ្ធផលចេញ អ្នកចាញ់ត្រូវជូនពរអ្នកឈ្មះ។ លោកថា នៅក្នុងជំនួបនោះតំណាង គ.ជ.ប បានអះអាងថា គ.ជ.ប បានធ្វើការងារនេះខ្លះហើយ ដើម្បីធ្វើយ៉ាងណាឲ្យបរិយាកាស នៃការបោះឆ្នោតនេះប្រព្រឹត្តទៅដោយរលូន ស្មើរភាព និងអាចទទួលយកបានពីគ្រប់ភាគីពាក់ព័ន្ធ។
សូមបញ្ជាក់ថា នៅជំនួបនោះ ខាងគណបក្សភ្លើងទៀន មានចំនួន ៤រូបគឺ ទី១. លោក សុន ឆ័យ អនុប្រធានគណបក្ស ទី២. លោក សំ សុគង់ សមាជិកអន្ត្រៃយ៍គណបក្ស និងជាមេធាវី ទី៣. លោក កែត ឃី មេធាវីរបស់គណបក្ស ទី៤. លោក ហែម សុជាតិ អនុប្រធានការិល័យច្បាប់របស់គណបក្ស។ ចំណែកខាង គ.ជ.ប ដឹកនាំដោយលោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប, លោក សោម សូរីដា អគ្គលេខាធិការរង និងជាអ្នកនាំពាក្យ គ.ជ.ប, លោក តុប ប្ញទ្ធី អគ្គនាយក នៃអគ្គនាយកដ្ឋានសេវាកម្មច្បាប់ គ.ជ.ប, លោក វឹង មុន្នី នាយកខុទ្ធកាល័យប្រធាន គ.ជ.ប, លោក ខន កែវមនោ អគ្គនាយករង នៃអគ្គនាយកដ្ឋានសេវាកម្មច្បាប់ និងសហការីមួយចំនួនទៀត៕
អត្ថបទ៖ កោះកែវ




-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២១ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?