នយោបាយ
សម្តេចតេជោ ហ៊ុន សែន ចាត់ទុកឥណ្ឌា គឺជា«មិត្តយល់ចិត្តថ្លើម»របស់កម្ពុជា
«ក្នុងនាមប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមសម្តែងនូវអំណរគុណដល់សាធារណរដ្ឋឥណ្ឌាដែលជាមិត្តយល់ចិត្តថ្លើមរបស់កម្ពុជា»។នេះ គឺជាការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជានៅចំពោះមុខលោកស្រី ទេវ្យ៉ានី ឃុប្រាហ្គឺដេ(Devyani Khobragade) ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជាក្នុងពិធីប្រគល់-ទទួលវ៉ាក់សាំងចំនួន៣២៥ ០០០ដូសបន្ថែមទៀតពីរដ្ឋាភិបាលឥណ្ឌានាព្រឹកថ្ងៃអង្គារនេះ។

ការលើកឡើងរបស់សម្តេចនាយករដ្ឋមន្ត្រីកម្ពុជានាពេលនេះ គឺបន្ទាប់ពីឥណ្ឌា បានផ្តល់ជំនួយវ៉ាក់សាំងបង្ការជំងឺកុវីដ១៩ដល់កម្ពុជានាពេលកន្លងមក ហើយក៏គ្រោងនឹងបន្តផ្តល់ជូនកម្ពុជាបន្ថែមទៀតនៅចុងខែមេសានេះ។ មិនត្រឹមតែនាពេលបច្ចុប្បន្ននេះទេ ពោល គឺការពីអតីតកាល ឥណ្ឌា ក៏ជាប្រទេសមួយដែលជួយដល់កម្ពុជាជាច្រើនហូរហែរផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានអះអាងថា តាំងពីឆ្នាំ១៩៨១ មក គឺក្រោយការបិទបញ្ចប់របបខ្មែរក្រហម ឥណ្ឌា បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយស្តារសង្គម-សេដ្ឋកិច្ចកម្ពុជាឡើងវិញតាមរយៈជំនួយមនុស្សធម៌ ការជួយគាំទ្រវិស័យពាណិជ្ជកម្ម និងវប្បធម៌ និងការផ្តល់កម្ចីហិរញ្ញប្បទានជាដើម ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី។ ជាលទ្ធផល ទំនាក់ទំនងសង្គម-សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសកម្ពុជា និងឥណ្ឌា មានការរីកចម្រើនគួរឲ្យកត់សម្គាល់ បើទោះជាមានការថមថយបន្តិចបន្តួចក្នុងអំឡុងពេលនៃការឆ្លងរាលដាលនៃជំងឺកូវីដ១៩ក៏ដោយ។

សូមបញ្ជាក់ថា កម្ពុជា និងឥណ្ឌា បានបង្កើតទំនាក់ទំនងការទូតនឹងគ្នានៅក្នុងឆ្នាំ១៩៥២ ហើយនៅក្នុងឆ្នាំ១៩៥៤ ពោល គឺក្រោយពីកម្ពុជាទទួលបានឯករាជ្យពីប្រទេសបារាំង នាយករដ្ឋមន្រ្តីឥណ្ឌា បានមកធ្វើទស្សនកិច្ចមុនគេនៅក្នុងប្រទេសកម្ពុជា។ ចំណែក នៅចុងឆ្នាំ១៩៥៤ សម្តេចព្រះនរោត្តម សីហនុ ក៏បានយាងទៅធ្វើទស្សនកិច្ចផ្លូវការនៅក្នុងប្រទេសឥណ្ឌាវិញ ដែលការធ្វើទស្សនកិច្ចនេះ គឺប៉ុន្មានខែមុនបើកសន្និសិទនៅក្រុងបានឌុង ប្រទេសឥណ្ឌេនេស៊ី។
បើទោះបីមានទំនាក់ទងជិតស្និតយ៉ាងណាក្តី ប៉ុន្តែទំនាក់ទំនងទ្វេភាគកម្ពុជា-ឥណ្ឌា ត្រូវបានរំខាន បន្ទាប់ពីខ្មែរក្រហមឡើងគ្រប់គ្រងប្រទេសកម្ពុជានៅក្នុងឆ្នាំ១៩៧៥។ ក៏ប៉ុន្តែ ទំនាក់ទំនងនេះត្រូវបានបន្តមកវិញនៅក្នុងឆ្នាំ១៩៨១។ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ ឥណ្ឌា គឺជាប្រទេសទី១ដែលទទួលស្គាល់រដ្ឋាភិបាលក្រុងភ្នំពេញនៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា។ តាំងពីពេលនោះមក កម្ពុជា និងឥណ្ឌា បានបន្តទំនាក់ទំនងល្អនឹងគ្នា ដោយថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំង២ បានផ្លាស់ប្តូរដំណើរទស្សនកិច្ចគ្នាទៅវិញទៅមកជាបន្តបន្ទាប់៕
ដោយ ៖ វណ្ណ សុគន្ធា

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៣ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់