នយោបាយ
មន្ត្រីជាន់ខ្ពស់ គ.ជ.ប ៖ ការលក់ ឬជួលម៉ោងផ្សាយឲ្យបក្សនយោបាយត្រូវផ្អែកតាមគោលការណ៍ស្មើភាព មិនត្រូវផ្ដាច់មុខ
នេះជាការលើកឡើងរបស់លោក ម៉ុក ដារ៉ា អគ្គលេខាធិការរង គ.ជ.ប នៅក្នុងកិច្ចប្រជុំរវាងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ជាមួយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និងឯកជន សមាគម និងអង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២នេះ។

នៅក្នុងកិច្ចប្រជុំនេះ បានលើកឡើងពីគោលការណ៏ចំនួន២គឺ ទី១, គោលការណ៍សម្រាប់ស្ថានីយវិទ្យុ និងទូរទស្សន៍ ក្នុងការលក់ ឬជួលម៉ោងផ្សព្វផ្សាយឱ្យគណបក្សនយោបាយ ដើម្បីធ្វើការផ្សព្វផ្សាយអំពីគោលនយោបាយ និងកម្មវិធីនយោបាយរបស់ខ្លួន ក្នុងអំឡុងពេលឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។
ទី២- គោលការណ៍សម្រាប់អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានស្ដីពីការរៀបចំកម្មវិធីសំណួរ-ចម្លើយ ឬពិភាក្សាអំពីគោលនយោបាយរបស់គណបក្សនយោបាយ ក្នុងអំឡុងពេលឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។

លោក ម៉ុក ដារ៉ា ដែលជាអធិបតីនៅក្នុងពិធីនោះបានលើកឡើងថា ការលក់ ឬជួលម៉ោងផ្សាយឱ្យគណបក្សនយោបាយ ធ្វើការផ្សព្វផ្សាយអំពីគោលនយោបាយរបស់គណបក្សនយោបាយ ត្រូវផ្អែកតាមគោលការណ៍ស្មើភាព តម្លៃស្មើៗគ្នា និងតាមលំដាប់មុនក្រោយ ហើយមិនត្រូវលក់ ឬជួលម៉ោងផ្ដាច់មុខឱ្យគណបក្សនយោបាយណាមួយឡើយ។

លោកបន្តថា ស្ថានីយវិទ្យុ និងទូរទស្សន៍ ត្រូវយកម៉ោងសរុបដែលចង់លក់ ឬជួល ចែកជាមួយនឹងចំនួនគណបក្សនយោបាយដែលបានចូលរួមក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ រួចជួល ឬលក់តែចំណែកម៉ោង ដែលគណបក្សនយោបាយនីមួយៗត្រូវទទួលបាន ទៅឱ្យគណបក្សនយោបាយនីមួយៗនោះ។ ក្នុងករណីមានគណបក្សនយោបាយតិច ឬគណបក្សនយោបាយតែមួយទិញ ឬជួលម៉ោងផ្សាយ ស្ថានីយវិទ្យុ និងទូរទស្សន៍ អាចលក់ ឬជួលម៉ោងផ្សាយឱ្យគណបក្សនយោបាយ ដែលមានលទ្ធភាពទិញ ឬជួលនោះនូវរយៈពេលយ៉ាងច្រើន៣ ដងនៃរយៈពេល ដែលគណបក្សនយោបាយនីមួយៗត្រូវទទួលបាន។
លោក ម៉ុក ដារ៉ា បញ្ជាក់ថា ចំពោះប្រព័ន្ធផ្សព្វផ្សាយ សមាគម និងអង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ ដែលមានបំណងរៀបចំកម្មវិធីសំណួរ-ចម្លើយ ឬពិភាក្សាអំពីគោលនយោបាយរបស់គណបក្សនយោបាយ ដើម្បីផ្សព្វផ្សាយក្នុងអំឡុងពេលឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ លោកបានណែនាំឱ្យគោរពតាមគោលការណ៍កំណត់ដោយ គ.ជ.ប ដើម្បីធានាថា កម្មវិធីទាំងនោះប្រព្រឹត្តទៅដោយយុត្តិធម៌ និងមិនផ្ទុយពីច្បាប់ និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២៕
ដោយ ៖ កោះកែវ


-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត