Connect with us

នយោបាយ

លោក នេត ភក្រ្តា៖ តុលាការ​ខ្មែរ​ក្រហម រំពឹង​​ប្រកាស​សាលដីកា​ស្ថាពរ​បញ្ចប់​ការតវ៉ា លើជនជាប់ចោទ ខៀវ សំផន ​នៅ​ចុង​ឆ្នាំ​២០២២

បានផុស

នៅ

សំណុំរឿង ០០២/០២ ដែល​នៅសល់​តែ​ជនជាប់ចោទ​លោក​ ខៀវ សំផន រំពឹង​ថា​នឹង​ប្រកាស​សាលដីកា​ស្ថាពរ​បញ្ចប់​ការ​តវ៉ា នៅ​ចុង​ឆ្នាំ ២០២២ នេះ។

លោក នេត្រ ភក្ត្រា ប្រធាន​ផ្នែក​កិច្ចការ​សាធារណៈ និង​ជា​អ្នក​នាំ​ពាក្យ​សាលាក្ដី​ខ្មែរ​ក្រហម​បាន​ឲ្យ​ដឹង​ថា ​លោក ខៀវ សំផន អតីត​ប្រមុខរដ្ឋ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​បាន​ប្ដឹង​ជំទាស់​នឹង​ការ​រក​ឃើញ​ពិរុទ្ធភាព​ក្នុង​សំណុំរឿង ០០២/០២។

លោន ខៀវ សំផន
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាមមន្រ្តី​អ្នក​នាំពាក្យ​រូប​នេះ អតីតមេដឹកនាំជាន់ខ្ពស់នៃរបបខ្មែរក្រហម នួន ជា និងខៀវ សំផន ត្រូវបានរកឃើញថាមានពិរុទ្ធភាពក្នុងបទចោទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិពាក់ព័ន្ធនឹងការជម្លៀសប្រជាជនដោយបង្ខំក្នុងសំណុំរឿង ០០២/០១ និងរកឃើញមានពិរុទ្ធភាពក្នុងសំណុំរឿង ០០២/០២ ក្នុង​បទ​ចោទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ (សហករណ៍ ការដ្ឋានការងារ ការធ្វើទុក្ខបុកម្នេញលើពុទ្ធសាសនិក ការរៀបអាពាហ៍ពិពាហ៍​ដោយបង្ខំជាដើម) ឧក្រិដ្ឋកម្មសង្គ្រាម (មន្ទីរសន្តិសុខ ការបោសសម្អាតផ្ទៃក្នុង ការធ្វើទុកបុកម្នេញលើអតីតមន្ត្រីរដ្ឋការនៃរបបសាធារណរដ្ឋ ជម្លោះប្រដាប់អាវុធជាដើម) និងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ប្រឆាំងជនជាតិចាម និងជនជាតិវៀតណាម។

ដោយឡែក​សំណុំរឿង ០០២/០២ នៅសល់តែជនជាប់ចោទ ខៀវ សំផន ម្នាក់គត់ មានអាយុ៩០ ឆ្នាំ រំពឹងថានឹងប្រកាស​សាលដីកាស្ថាពរបញ្ចប់ការតវ៉ា នៅអំឡុងចុងឆ្នាំ ដែល​អតីតប្រមុខរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យរូប​នេះ​បានប្តឹងជំទាស់នឹងការរកឃើញពិរុទ្ធភាពក្នុងសំណុំរឿង ០០២/០២។

​សំណុំ​រឿង​០០២​/០​២ បាន​ចាប់​ផ្ដើម​តាំង​ពី​ឆ្នាំ​២០១៤​មក​ម្ល៉េះ ដោយ​ផ្ដោត​លើ​អំពើ​ប្រល័យ​ពូជ​សាសន៍ ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្សជាតិ និង​ឧក្រិដ្ឋកម្ម​សង្គ្រាម ប្រព្រឹត្ត​ឡើង​នៅ​តាម​ទី​កន្លែង​នានា​នៅ​ក្នុង​ប្រទេស​កម្ពុជា ក្រោម​ការ​គ្រប់​គ្រង​ប្រទេស​ដោយ​របប​កម្ពុជា​ប្រជាធិបតេយ្យ ពី​ថ្ងៃ​ទី​១៧​មេសា ឆ្នាំ​១៩៧៥ ដល់​ថ្ងៃ​ទី​០៦ មករា ឆ្នាំ​១៩៧៩​​។ ក្រោយ​ដំណើរ​ការ​កាត់​សេចក្ដី​អស់​រយៈ​ពេល​៤​ឆ្នាំ ពោល​គឺ​នៅ​ថ្ងៃ​ទី​១៦​វិច្ឆិកា​ឆ្នាំ​២០១៨ សាលា​ដំបូង​នៃ​សាលាក្ដី​ខ្មែរ​ក្រហម បាន​សម្រេច​ផ្ដន្ទាទោស​​ជនជាប់​ចោទ​​លោក​ ខៀវ សំផន និង​លោក​​ នួន ជា ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត។

ដោយ​សារ​តែ​លោក នួន ជា អតីត​បងធំ​ទីពីរ​នៃរបប​ខ្មែរក្រហមបាន​ស្លាប់ អំឡុង​ពេលជាប់​ឃុំខ្លួន​ក្នុង​ខែសីហា ឆ្នាំ​២០១៩ បទ​ចោទ​និង​ដំណើរ​ការ​នីតិវិធី​ប្រឆាំង​រូប​លោក​ក្នុង​សំណុំរឿង ០០២/០២ ត្រូវ​ផុត​រលត់ និង​នៅ​សល់​​​លោក​ខៀវ សំផន មិន​សុខ​ចិត្ត​ចំពោះ​ការ​សម្រេច​នេះ ហើយ​បាន​ប្រើ​សិទ្ធិ​ប្ដឹង​សា​ទុក្ខ​ទៅកាន់​តុលាការ​កំពូល​។

នៅ​ក្នុង​បណ្ដឹង​សាទុក្ខ​របស់​ខ្លួន ជន​ជាប់ចោទ ខៀវ សំផន បាន​ដាក់​សំណើចំនួន​ ៣ ​ចំណុច​ទៅកាន់​តុលាការ៖ ទី​១ ជា​ចម្បង ធ្វើ​មោឃភាព​សាលក្រម​របស់​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​ដែល​បាន​ប្រកាស​នៅ​ថ្ងៃ​ទី​ ១៦ ​ខែ​វិច្ឆិកា​ឆ្នាំ​២០១៨ ​ដោយ​សំអាង​ហេតុ​ពី​ការ​រំលោភ​លើ​វិធាន​ផ្ទៃ​ក្នុង​។ ទី​២ ជា​បន្ទាប់​បន្សំ ធ្វើមោឃភាព​សាល​ក្រម​ពី​ការ​គ្មាន​ពិរុទ្ធភាព​ចំពោះ​បទ​ចោទ​​នីមួយ​ៗ​។ និង​ទី​៣ ជា​បន្ទាប់​បន្សំ​បំផុត កែ​ប្រែ​ការ​ផ្ដន្ទាទោស និង​ប្រកាស​ដាក់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ក្នុង​រយៈ​ពេល​កំណត់​​មួយ​។

លោក ខៀវ សំផន ដែល​ជា​អតីត​មេខ្មែរក្រហម​ថ្នាក់ខ្ពស់​តែម្នាក់គត់​ដែល​នៅរស់​រាន ​ធ្លាប់ត្រូវ​បាន​កាត់​ទោស​ជាប់​ពន្ធនាគារមួយជីវិតរួច​ម​កហើយ ក្នុង​សំណុំ​រឿ​ង​០០២/០១ ទាក់ទិន​នឹង​ការ​ជម្លៀស​បណ្ដេញ​ចេញ​ដោយ​បង្ខំពី​ទីក្រុង​ភ្នំពេញ និង​តំបន់​ផ្សេង​ទៀត និង​ការ​សម្លាប់​ ​ទាហាន​របប​សាធារណ​រដ្ឋ​ខ្មែរ ក្រោយ​ខ្មែរ​ក្រហ​ម​ចូល​កាន់​អំណាច​នៅ​ខែមេសា ឆ្នាំ​១៩៧៥។

គួរ​បញ្ជាក់​ថា ដោយសារ​តែការខ្វែងគំនិតគ្នា​នៅ​ដំណាក់កាល​អង្គ​បុរេជំនុំជម្រះ រវាង​ភាគីជាតិ និង​ភាគី​អន្តរជាតិលើ​សំណុំ​រឿង០០៣ ប្រឆាំង​នឹង​មេទាហាន​ជើងទឹក​ខ្មែរក្រហម មាស មុត និង​សំណុំរឿង ០០៤ ​ប្រឆាំង​នឹងអតីតលេខាតំបន់១៣​របស់​ខ្មែរក្រហម យឹម ទិត្យ ដំណើរ​ការចុងក្រោយ​នៃសំណុំរឿង លោក ខៀវ សំផន នេះ អាចឈាន​ទៅ​រក​ទី​បញ្ចប់​របស់សាលាក្ដី​កូន​កាត់​នេះ ដែល​បាន​ចំណាយ​ពេល ១៥ ឆ្នាំ និង​ចាយ​ប្រាក់​អស់​៣៣០លានដុល្លារអាមេរិក៕

អត្ថបទ៖ វាសនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

របាយការណ៍​ចុង​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ៥៩ នាទីutes មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានជាតិ១ ម៉ោង មុន

សម្តេច ម៉ែន សំអន ចូលរួមសោកស្តាយចំពោះការបាត់បង់បងប្រុសធំ សម្តេច​តេ​ជោ ហ៊ុន សែន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៦ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម