នយោបាយ
សម្ដេចតេជោ ហ៊ុន សែន៖ ត្រូវបញ្ចៀសការប្រើអំពើហិង្សាឲ្យបាន ក្នុងពេលឃោសនារកសំឡេងឆ្នោត
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អំពាវនាវកុំឲ្យមានអំពើហិង្សាកើតឡើងជាដាច់ខាត ទាំងការប្រើហិង្សាលើរូបរាងកាយ និងហិង្សាពាក្យសម្ដី ក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោត និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នាពេលខាងមុខ។ ក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោតនេះដែរ សម្ដេចនាយករដ្ឋមន្ត្រី បញ្ជាក់ថា សម្ដេចមិនចេញឃោសនានោះទេ។

សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់បែបនេះនៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ ក្នុងឱកាស អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលនៃគម្រោងការពារទឹកជំនន់ និងកែលំអប្រព័ន្ធប្រ ឡាយលូក្នុងរាជធានីភ្នំពេញ ដំណាក់កាលទី៤ ដែលជាជំនួយឥតសំណងរបស់ប្រទេសជប៉ុន។ សម្ដេចនាយករដ្ឋមន្ត្រី ថ្លែងដូច្នេះថា៖«ខ្ញុំមិនធ្វើការឃោសនាទេ គ្រាន់តែជាបញ្ហាដែលបញ្ជាក់ថា សុំកុំឲ្យ មានហិង្សាឲ្យសោះ នៅក្នុងដំណើរការនៃការបោះឆ្នោតនៅកម្ពុជា មិនថាហិង្សានោះ ជាហិង្សាដោយការវ៉ៃ តប់គ្នា ឬក៏ហិង្សាពាក្យសម្ដីនៃការជេរប្រមាថគ្នានោះទេ » ។

បន្ថែមពីនេះ សម្ដេចតេជោ បានគូសបញ្ជាក់ថា បរិយាកាសនយោបាយអព្យាក្រឹត្យ ពិតជាមានភាពចាំបាច់បំផុត ក្នុងដំណាក់កាលនៃការធ្វើសកម្មភាពឃោសនាបោះឆ្នោតនៅកម្ពុជា នាពេលខាងមុខ ដោយសម្ដេចណែនាំឲ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់ ត្រូវតែបង្កលក្ខណៈសម្បត្តិឲ្យបានល្អប្រសើរជូនដល់បណ្ដាគណបក្សនយោបាយទាំងអស់មានសិទ្ធិសេរីភាពដូចៗគ្នា ។ សម្ដេចតេជោ ចាត់ទុកថា ការធានាបាននូវបរិយាកាសស្ងប់ស្ងាត់ គ្មានអំពើហិង្សា បើកទូលាយសិទ្ធិសេរី ភាពស្មើៗគ្នា និងរក្សាបាននូវអព្យាក្រឹត្យភាព គឺជាការប្រកួតប្រជែងមួយដ៏ប្រសើរសម្រាប់ការគ្រប់គ្រងបន្តនៅតាមមូលដ្ឋាន ។
សូមជម្រាបជូនថា យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណតិ្តទី៥ នឹងប្រ ព្រឹត្តធ្វើឡើងចាប់ពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២។ ឯ សម្រាប់ការបោះឆ្នោតវិញ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ៕
ដោយ ៖ ធឿន វ៉ាន់សុង

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ