Connect with us

នយោបាយ

តំណាងបក្សនយោបាយថា នឹងចូលរួមធ្វើឲ្យដំណើរការបោះឆ្នោតប្រព្រឹត្តទៅដោយល្អ

បានផុស

នៅ

តំណាងគណបក្សនយោបាយបានគាំទ្រ និងឯកភាពទាំងស្រុង ចំពោះការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលថា គ្រប់គណបក្សនយោបាយសុទ្ធតែមានចំណែក នៅក្នុងការធ្វើឲ្យដំណើរការបោះឆ្នោត នាពេលឆាប់ៗខាងមុខនេះ ប្រព្រឹត្តទៅដោយល្អ។ ក្នុងនោះ តំណាងគណបក្សនយោបាយ ក៏បានអះអាថា នឹងចូលរួមធ្វើឲ្យដំណើរការបោះឆ្នោតប្រព្រឹត្តទៅដោយល្អ ផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងពិធីសម្ពោធសមិទ្ធផលនានា ដែលជាគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញជំហានទី ៤ កាលពីថ្ងៃទី ២០ ខែមេសា សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា គ្រប់បណ្ដាគណបក្សនយោបាយទាំងអស់សុទ្ធតែមានចំណែក ដើម្បីចូលរួមធ្វើឲ្យដំណើរការបោះឆ្នោតប្រព្រឹត្តទៅបានល្អ តាមការណែ​នាំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។

ពាក់ព័ន្ធនឹងការលើកឡើងខាងលើនេះលោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា មានប្រសា​សន៍ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ២១ ខែមេសានេះថា ការលើកឡើងរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី គឺជារឿងត្រឹមត្រូវ ពីព្រោះគណបក្សនយោបាយទាំងអស់ជាភាគីសំខាន់ ដើម្បីធានាបានបរិយាកាសនយោ​បាយប្រកបដោយអហិង្សា។

លោក ពេជ្រ ស្រស់ បានបញ្ជាក់ថា «គណបក្សយុវជនកម្ពុជា គឺបានត្រៀមខ្លួនរួចជាស្រេច ក្នុងការឃោសនាការបោះឆ្នោតនៅថ្ងៃខាងមុខ ដោយយើងមិនប្រើសារនយោបាយណាមួយ មានលក្ខណៈហិង្សាឡើយ និងមិនប្រើសារនយោបាយញុះញង់ឡើយ»។

ចំណែកឯលោក ញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច បានមានប្រសាសន៍ថា លោកឯកភាពទាំងស្រុងចំពោះការលើកឡើង របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ខាងលើនេះដែរ។ លោកថា «ពីព្រោះគណបក្សទាំងតូចធំ សុទ្ធតែទទួលបានភាពស្របច្បាប់ពីក្រសួងមហាផ្ទៃ គឺមានភាពស្មើគ្នាចំ​ពោះមុខច្បាប់ ក្នុងការធ្វើសកម្មភាពនយោបាយ ការជួបជុំជាមួយសកម្មជននៅមូលដ្ឋាន ដោយត្រូវបានធានាសុវត្ថិភាព ពីសំណាក់អាជ្ញាធរសមត្ថកិច្ច»។

លោក ញឿន រ៉ាដែន បានឲ្យដឹងបន្តថា គណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច នឹងចូលរួមគ្រប់សកម្មភាពនានា ទាំងយុទ្ធនាការឃោសនារកសំឡេងឆ្នោត ការចុះមូលដ្ឋានដើម្បីចែកខិត្តប័ណ្ណ ផ្សព្វផ្សាយគោលនយោបាយអាទិភាព ៩ចំណុចរបស់គណបក្ស។ ក្នុងនោះដែរ គណបក្ស ក៏មានភ្នាក់ងារសង្កេតការណ៍ នៅការិយាល័យមួយចំនួន ដើម្បីជាភ្នែកច្រមុះ សង្កេត និងការបោះឆ្នោត និងការរាប់សន្លឹកឆ្នោត ដើម្បីធានាបាន ការបោះឆ្នោតប្រព្រឹត្តទៅ បានដោយរលូន សេរី និងយុត្តិធម៌ អាចទទួលយកបានទាំងអស់គ្នា។

សូមជម្រាបថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២២ខាងមុខនេះ។ ចំពោះឃោសនារកសំឡេងឆ្នោត នឹងត្រូវចាប់ផ្ដើមពីថ្ងៃទី ២១ ខែឧសភា ដល់ថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០២២៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៥ នាទីutes មុន

ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងការងារ ៖ សមភាព​រវាងបុរស និងស្ត្រី ជាកិច្ចការ​ស្នូល​គោល​នយោបាយ​រាជរដ្ឋាភិបាល​កម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេចតេជោ ហ៊ុន សែន “អត់ធ្មត់ អត់ធ្មត់ និងអត់ធ្មត់ នេះ​ជា​មេរៀន​របស់ខ្ញុំ ក្នុងវ័យ៣៧ ឆ្នាំ”

ជីវិតកម្សាន្ដ២ ម៉ោង មុន

បុណ្យសពលោក ប៉ែន ច័ន្ទសិទ្ធ រៀបចំធ្វើនៅ វត្តតាំងក្រសាំងខាងជើង រាជធានីភ្នំពេញ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ថៃ​ ពិចារណា​សង់​ជញ្ជាំង​ព្រំដែន​ប្រវែង​ជាង​៥០​គីឡូម៉ែត្រ​ជាមួយ​កម្ពុជា

ជីវិតកម្សាន្ដ៦ ម៉ោង មុន

តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ

ចរាចរណ៍៦ ម៉ោង មុន

បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង

សហគ្រាសចិន
សន្តិសុខសង្គម១២ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

សន្តិសុខសង្គម១៥ នាទីutes មុន

ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង

Sokha Hotels

ព័ត៌មានពេញនិយម