នយោបាយ
តើត្រូវធ្វើដូចម្តេចដើម្បីបានបោះឆ្នោត បើអត់អត្តសញ្ញាណប័ណ្ណ ? ស្តាប់ គ.ជ.ប ពន្យល់ !
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅល្ងាចថ្ងៃទី២១ ខែមេសា នេះ បានធ្វើសេចក្ដីប្រកាសព័ត៌មានមួយ ស្ដីពីការស្នើសុំឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត (ឯ.អ) ខណៈអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ត្រូវបាត់ ឬខូច ឬអស់សុពលភាព។
គ.ជ.ប បានឲ្យដឹងថា ខណៈដែលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ខិតជិតមកដល់ (នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២) គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ព្យាយាមផ្សព្វផ្សាយជូនប្រជាពលរដ្ឋខ្មែរបានជ្រួតជ្រាបថា ដើម្បីបោះឆ្នោតបាន ប្រជាពលរដ្ឋខ្មែរត្រូវមានឈ្មោះក្នុងបញ្ជីបោះឆ្នោត និងមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (អ.ខ)។ ក្នុងករណីមានឈ្មោះក្នុងបញ្ជីបោះឆ្នោតហើយ ប៉ុន្តែមិនទាន់មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែររបស់ខ្លួនបានអស់សុពលភាព ឬបាត់ ឬខូច ប្រជាពលរដ្ឋអាចស្នើសុំឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត (ឯ.អ)។
បើតាម គ.ជ.ប ចំពោះការស្នើសុំ និងការចេញឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត (ឯ.អ) នេះ ក្រសួងមហាផ្ទៃ និង គ.ជ.ប កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១ បានចេញសេចក្ដីណែនាំរួម លេខ០៣៤ ស.ណ.ន ស្ដីពីនីតិវិធីនៃការស្នើសុំ និងការចេញឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការចុះឈ្មោះបោះឆ្នោត និងការបោះឆ្នោត ក្នុងគោលបំណងធានាសិទ្ធិក្នុងការចុះឈ្មោះបោះឆ្នោត និងការបោះឆ្នោតរបស់ប្រជាពលរដ្ឋខ្មែរ ដែលមិនទាន់មានមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬ មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែររបស់ខ្លួនបានអស់សុពលភាព ឬមិនទាន់ទទួលបាន ឬបាត់ ឬខូច ឬកែតម្រូវ។
សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នេះ ប្រជាពលរដ្ឋអាចស្នើសុំឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត (ឯ.អ) ក្នុងរយៈពេល៣០ថ្ងៃ គឺចាប់ពីថ្ងៃទី៥ ខែឧសភា ដល់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២ ត្រឹមវេលាម៉ោង៥ និង៣០ នាទីល្ងាច។
គ.ជ.ប ពន្យល់ទៀតថា អ្នកស្នើសុំ ឯ.អ ត្រូវបង្ហាញខ្លួនដោយផ្ទាល់នៅចំពោះមុខគណៈកម្មការឃុំ សង្កាត់ រៀបចំការបោះឆ្នោត (គឃ.សប) នៃឃុំ សង្កាត់ ដែលសាមីខ្លួនមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ។ បន្ទាប់មកអ្នកស្នើសុំ ត្រូវបំពេញពាក្យស្នើសុំ និងផ្ដិតស្នាមម្រាមដៃ នៅ ចំពោះមុខប្រធាន គឃ.សប។ ជាមួយគ្នានេះ អ្នកស្នើសុំ ត្រូវផ្ដល់ស្នាមម្រាមដៃតាមការណែនាំរបស់សមាជិក គឃ.សប និងថតរូប សម្រាប់ផ្ទៀងផ្ទាត់ និងទាញទិន្នន័យពីបញ្ជីបោះឆ្នោតផ្លូវការ ក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យអ្នកបោះឆ្នោត និងបញ្ជីបោះឆ្នោត។
បន្ទាប់ពីទទួលបានទម្រង់ ឯ.អ អ្នកស្នើសុំត្រូវទៅជួបមេឃុំ ចៅសង្កាត់ ដើម្បីចុះហត្ថលេខា និងបោះត្រាផ្ដល់សុពលភាពសម្រាប់យកទៅប្រើប្រាស់បោះឆ្នោត។ គ.ជ.ប បញ្ជាក់ថា ដើម្បីប្រើប្រាស់សិទ្ធិរបស់ខ្លួនក្នុងថ្ងៃបោះឆ្នោត បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ហើយមិនទាន់មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សូមប្រញាប់រួសរាន់ទៅស្នើសុំឱ្យបានទាន់តាមពេលកំណត់ ដើម្បីមានសិទ្ធិបោះឆ្នោត៕
ដោយ ៖ កោះកែវ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ២២ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ចរាចរណ៍១ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត