Connect with us

នយោបាយ

គណបក្សនយោបាយ ត្រៀមខ្លួនរួចរាល់សម្រាប់ការឃោសនាបោះឆ្នោត នាពេលខាងមុខនេះ

បានផុស

នៅ

តំណាងគណបក្សនយោបាយចំនួន ៣ បានអះអាងថា គណបក្សរបស់ខ្លួន បានត្រៀមលក្ខណៈសម្បត្តិរួចរាល់ហើយ សម្រាប់ការឃោសនាការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២១ ខែឧសភា ដល់ថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០២២។

លោក សុខ ឥសាន អ្នកនាំពាក្យប្រជាជនកម្ពុជា មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២២ នេះថា គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាចបច្ចុប្បន្ននេះ បានត្រៀមខ្លួនរួចរាល់ហើយ សម្រាប់ការឃោសនាបោះឆ្នោត នាពេលខាងមុខនេះ។ លោកថា​ «ឥឡូវនេះ គឺយើងបានត្រៀមលក្ខណៈសម្ភារៈឃោសនា ក៏ដូចជាស្ពតផ្សាយតាមវិទ្យុទូរទ​ស្សន៍ ហើយអនុវត្តត្រឹមត្រូវតាមកម្មវិធីរបស់ គ.ជ.ប អត់មានឲ្យខ្វះ ចំណុចណាមួយទេ»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សុខ ឥសាន មានប្រសាសន៍បន្តថា គណបក្សប្រជាជនកម្ពុជា នឹងទទួលបានជ័យជំនះយ៉ាងធំធេងសម្រាប់ការបោះឆ្នោត នាពេលខាងមុខនេះ។ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជារូបនេះ បានបញ្ជាក់ទៀតថា «យើងមិនវាយតម្លៃមុន ការសម្ដែងឆន្ទៈរបស់ប្រជាពលរដ្ឋទេ ក៏ប៉ុន្តែយើងមានសុទិដ្ឋិនិ​យមថា យើងទទួលបានជោគជ័យដ៏ធំធេង នៅក្នុងការបោះឆ្នោត នាពេលខាងមុខនេះ»។

រីឯលោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា មានប្រសាសន៍ថា គណបក្សរបស់លោក បានត្រៀមខ្លួនរួចជាស្រេចហើយ ដើម្បីឃោសនាស្វែងរកសំឡេងឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥នេះ។ លោកថា «គណបក្សយុវជនកម្ពុជា បានត្រៀមគោលនយោ​បាយសំខាន់ៗ ដើម្បីឃោសនាប្រកួតប្រជែងផងដែរ ហើយសារគោលនយោបាយជាខិតប័ណ្ណ និងចម្រៀងផងដែរ»។

ជាមួយគ្នានេះលោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា ក៏បានបង្ហាញក្ដីសង្ឃឹមផងដែរថា នឹងទទួលបានការគាំទ្រពីប្រជាពលរដ្ឋម្ចាស់ឆ្នោត សម្រាប់ការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី ៥នេះ។ លោកបន្ថែមថា «យើងមានសង្ឃឹមទទួលបានការគាំទ្រពីពលរដ្ឋ»។

ចំណែកឯគណបក្សហ៊្វុនស៊ិនប៉ិចវិញ ក៏បានត្រៀមខ្លួនរួចជាស្រេចហើយដែរ សម្រាប់ការឃោសនាបោះឆ្នោតចាប់ពីថ្ងៃទី ២១ ខែឧសភា ដល់ថ្ងៃទី ៣ ខែមិថុនាខាងមុខនេះ។ លោក ញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច បានមានប្រសាសន៍ប្រាប់កម្ពុជាថ្មីថា «គណបក្សហ៊្វុនស៊ិនប៉ិច យើងបានត្រៀមការបោះពុម្ភ អាវ មួក ខិត្តប័ណ្ណគោលនយោបាយ និងសម្ភារៈមួយចំនួន ដែលបំរើការងារដល់ការឃោសនាបោះឆ្នោត»។

លោក ញឿន រ៉ាដែន ក៏បានបង្ហាញក្ដីសង្ឃឹមដែរថា គណបក្សហ៊្វុនស៊ិនប៉ិច ដែលជាគណបក្សរាជានិយ​ម នឹងទទួលបានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋម្ចាស់ឆ្នោត ដោយលោកសង្កត់ធ្ងន់ថា គណបក្សរប​ស់​លោក នឹងទទួលបានអាសនៈជាមេឃុំ-សង្កាត់ ឬសមាជិកក្រុមប្រឹក្សា។

សូមជម្រាបថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥នេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២២។ ការបោះឆ្នោតនេះ នឹងមានគណបក្សនយោបាយចំនួន ១៧ ចូលរួមប្រកួតប្រជែង៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៥ នាទីutes មុន

ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងការងារ ៖ សមភាព​រវាងបុរស និងស្ត្រី ជាកិច្ចការ​ស្នូល​គោល​នយោបាយ​រាជរដ្ឋាភិបាល​កម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេចតេជោ ហ៊ុន សែន “អត់ធ្មត់ អត់ធ្មត់ និងអត់ធ្មត់ នេះ​ជា​មេរៀន​របស់ខ្ញុំ ក្នុងវ័យ៣៧ ឆ្នាំ”

ជីវិតកម្សាន្ដ២ ម៉ោង មុន

បុណ្យសពលោក ប៉ែន ច័ន្ទសិទ្ធ រៀបចំធ្វើនៅ វត្តតាំងក្រសាំងខាងជើង រាជធានីភ្នំពេញ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ថៃ​ ពិចារណា​សង់​ជញ្ជាំង​ព្រំដែន​ប្រវែង​ជាង​៥០​គីឡូម៉ែត្រ​ជាមួយ​កម្ពុជា

ជីវិតកម្សាន្ដ៦ ម៉ោង មុន

តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ

ចរាចរណ៍៦ ម៉ោង មុន

បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង

សហគ្រាសចិន
សន្តិសុខសង្គម១២ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

សន្តិសុខសង្គម១៥ នាទីutes មុន

ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង

Sokha Hotels

ព័ត៌មានពេញនិយម