Connect with us

នយោបាយ

មន្រ្តីជាន់ខ្ពស់ ​គ.ជ.ប ​៖ ការចែកប័ណ្ណព័ត៌មានអ្នកបោះឆ្នោត ត្រូវធ្វើឡើងនៅតាមភូមិក្នុងឃុំ-សង្កាត់

បានផុស

នៅ

លោក ឌុច សុន សមាជិក​គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)​​ បាន​ថ្លែងថា ការចែកប័ណ្ណព័ត៌មានអ្នកបោះឆ្នោត ត្រូវធ្វើឡើងនៅតាមភូមិក្នុងឃុំ-សង្កាត់ ដោយ​ចាប់ផ្ដើមពីថ្ងៃទី ១៧ ខែមេសា ដល់ថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២២ ហើយប្រសិនបើចែកសល់​ ប័ណ្ណនេះត្រូវរក្សាទុកនៅ គឃ.សប ដើម្បីចែកបន្ត។

បើតាមលោក ឌុច សុន ​ការចែកប័ណ្ណព័ត៌មានអ្នកបោះឆ្នោត គឺ​ដើម្បីជួយ​ដល់អ្នកបោះឆ្នោតដឹងអំពី ឈ្មោះ ទិន្នន័យ លេខរៀង ពេលវេលាបោះឆ្នោត និងទីតាំងការិយា​ល័យ​បោះឆ្នោត ព្រមទាំងជួយដល់គណៈកម្មការការិយាល័យបោះឆ្នោត ក្នុងការស្វែងរកឈ្មោះអ្នកបោះឆ្នោតបានឆាប់រហ័ស។

ក្រុមចែកប័ណ្ណព័ត៌មានអ្នកបោះឆ្នោត មាន​​សមាសភាពសមាជិក គឃ.សប ១រូបជាប្រធាន សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់​ ១រូប ឬច្រើនរូបជាសមាជិក តំណាង​សមាគម ឬអង្គការមិនមែន រដ្ឋាភិបាល ១រូប ឬច្រើនរូប ជាសមាជិក (ប្រសិនបើមាន) និងមេភូមិ ឬជំនួយការភូមិពាក់ព័ន្ធ ជាសមាជិក។

លោក ឌុច សុន ​អះអាងថា រហូតមកដល់ពេលនេះ លទ្ធផលនៃការចែកប័ណ្ណព័ត៌មាន គិតត្រឹមថ្ងៃទី២១ ខែមេសា ឆ្នាំ ២០២២ ចែកដល់ប្រជាពល​រដ្ឋបានសរុបចំនួន ​២.២៤៨.៤២១នាក់ ក្នុងចំណោមប័ណ្ណព័ត៌មានសរុប ​៩.២០៥.៦៨១។​

ការលើកឡើង របស់មន្រ្តីជាន់ខ្ពស់​ គ.ជ.ប​ រូបនេះ​ បានធ្វើឡើងនៅក្នុង​​ប្រជុំផ្សព្វផ្សាយ ជាមួយភាគីពាក់ព័ន្ធតាមប្រព័ន្ធវីដេអូអនឡាញជាលើកទី ៤ នាព្រឹកថ្ងៃសុក្រ ទី ២២ ខែមេសា ឆ្នាំ ២០២២នេះ​ ដើម្បីប្រកាសផ្សព្វផ្សាយ អំពីការបិទផ្សាយ​បញ្ជីបេក្ខជនផ្លូវការ នៅគណៈកម្មការឃុំ-សង្កាត់ រៀបចំការបោះឆ្នោត (គឃ.សប), ការចាប់ឆ្នោត ដើម្បីកំណត់លំដាប់លេខរៀងគណបក្សនយោបាយ លើសន្លឹកឆ្នោតតាមឃុំ-សងា្កត់ និងការ​ចែកប័ណ្ណព័ត៌មានអ្នកបោះឆ្នោត នៅតាមភូមិក្នុងឃុំ-សង្កាត់។

លោក ឌុច សុន បានឲ្យដឹងទៀតថា លទ្ធផលផ្លូវការ នៃការចុះបញ្ជីបេក្ខជន នៃគណបក្សនយោ​បាយឈរឈ្មោះបោះឆ្នោត សម្រាប់ការ​បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី ៥ ឆ្នាំ ២០២២ មានគណបក្សនយោបាយ​ចំនួន ​១៧ ចូលរួមការបោះឆ្នោត និងមានបេក្ខជនសរុប​​ចំនួន ​៨៦.០៩២នាក់ ក្នុងនោះស្រ្តីមានចំនួន ​២៧.៨១៣នាក់។

ចំពោះការចាប់ឆ្នោត ដើម្បីកំណត់លំដាប់លេខរៀងគណបក្សនយោបាយ ដាក់លើសន្លឹកឆ្នោត លោក ឌុច សុន បានឲ្យដឹង​ថា គណៈកម្មការឃុំ-សង្កាត់ រៀបចំការបោះឆ្នោត បានរៀបចំពិធីចាប់ឆ្នោតទៅតាមនីតិវិធី ដែលបានកំណត់ក្នុងបទបញ្ជា និងនីតិវិធីរបស់ គ.ជ.ប ដែលមកដល់ពេលនេះ ពិធីចាប់ឆ្នោតកំណត់លំដាប់លេខរៀង គណបក្សនយោបាយនៅលើសន្លឹកឆ្នោត ត្រូវបានធ្វើរួចរាល់ហើយនៅទូទាំង ​១.៦៥២ ឃុំ-សង្កាត់៕  

អត្ថបទ៖ កោះកែវ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៤ នាទីutes មុន

ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងការងារ ៖ សមភាព​រវាងបុរស និងស្ត្រី ជាកិច្ចការ​ស្នូល​គោល​នយោបាយ​រាជរដ្ឋាភិបាល​កម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេចតេជោ ហ៊ុន សែន “អត់ធ្មត់ អត់ធ្មត់ និងអត់ធ្មត់ នេះ​ជា​មេរៀន​របស់ខ្ញុំ ក្នុងវ័យ៣៧ ឆ្នាំ”

ជីវិតកម្សាន្ដ២ ម៉ោង មុន

បុណ្យសពលោក ប៉ែន ច័ន្ទសិទ្ធ រៀបចំធ្វើនៅ វត្តតាំងក្រសាំងខាងជើង រាជធានីភ្នំពេញ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ថៃ​ ពិចារណា​សង់​ជញ្ជាំង​ព្រំដែន​ប្រវែង​ជាង​៥០​គីឡូម៉ែត្រ​ជាមួយ​កម្ពុជា

ជីវិតកម្សាន្ដ៦ ម៉ោង មុន

តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ

ចរាចរណ៍៦ ម៉ោង មុន

បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង

សហគ្រាសចិន
សន្តិសុខសង្គម១២ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

សន្តិសុខសង្គម១៤ នាទីutes មុន

ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង

Sokha Hotels

ព័ត៌មានពេញនិយម