នយោបាយ
គណបក្សកែទម្រង់កម្ពុជា ជ្រើសរើសយកការចុះមូលដ្ឋានជួបអ្នកបោះឆ្នោតដោយផ្ទាល់ សម្រាប់ពេលឃោសនាខាងមុខ
លោកអ៊ូ ច័ន្ទរ័ត្ន ស្ថាបនិកគណបក្សកែទម្រង់កម្ពុជាបានមានប្រសាសន៍ប្រាប់កម្ពុជាថ្មីថា សម្រាប់ការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ខាងមុខនេះ គណបក្សបានជ្រើសរើសយកការចុះមូលដ្ឋាន ជួបអ្នកបោះឆ្នោតដោយផ្ទាល់ ដើម្បីផ្សព្វផ្សាយពីកម្មនយោបាយរបស់ខ្លួន ហើយការធ្វើបែបនេះ ដោយសារតែគណបក្សដាក់បេក្ខជនបានតិច។
ស្ថាបនិក “គណបក្សកែទម្រង់កម្ពុជា” រូបនោះបានបញ្ជាក់ថា សម្រាប់ការឃោសនាបោះឆ្នោតក្រុមប្រឹក្សា ឃុំ សង្កាត់ ដែលនឹងចូលមកដល់នាពេលដ៏ខ្លីខាងមុខនេះ គណបក្សកែទម្រង់កម្ពុជា មិនបានជួលវិទ្យុ ជួលទូរទស្សន៍ណាមួយ ដើម្បីធ្វើការផ្សព្វផ្សាយកម្មវិធីនយោបាយរបស់ខ្លួនទេ ដោយសារតែគណបក្សរៀបចំបេក្ខជននៅតាម ឃុំ សង្កាត់ បានតិច គឺបានត្រឹមតែ៥៩ ឃុំ សង្កាត់ប៉ុណ្ណោះ ដូច្នេះប្រសិនបើយើងជួលប្រព័ន្ធផ្សព្វផ្សាយ ប្រហែលជាមិនមានប្រសិទ្ធភាពដូចការចុះផ្ទាល់នោះទេ ហេតុនេះគណបក្សជ្រើសរើសយកការចុះមូលដ្ឋានដោយផ្ទាល់តែម្ដង។

ដើម្បីត្រៀមនៅក្នុងការឃោសនាបោះឆ្នោតក្រុមប្រឹក្សា ឃុំ សង្កាត់នោះដែរ លោក អ៊ូ ច័ន្ទរ័ត្ន បានឲ្យដឹងដែរថា គណបក្សបានរៀបចំបែននឺ ដាក់នៅមូលដ្ឋានដែលគណបក្សបានដាក់បេក្ខជន និងរៀបចំខិតប័ណ្ណគោលនយោបាយដើម្បីចែកជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ដែលគណបក្សបានដាក់បេក្ខជនទាំងនោះ។ ដោយឡែកចំពោះស្ពតវីដេអូ ដើម្បីផ្សព្វផ្សាយពីគោលនយោបាយ ឬកម្មវិធីនយោបាយនោះ គណបក្សកំពុងតែស្វែងរកទីតាំងដើម្បីថត និងត្រៀមសមាជិក និងថ្នាក់ដឹកនាំខ្លះ ដើម្បីចូលរួមជាមួយកម្មវិធីរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅទូរទស្សន៍ជាតិកម្ពុជា។ ក្រៅពីនោះ គណបក្សកំពុងតែជជែកគ្នា ដើម្បីធ្វើ Sticker និងបដាព័ត៌មានផ្សេងៗ ដើម្បីជូនអ្នកបោះឆ្នោត។
សូមបញ្ជាក់ថា ការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២២ មានរយៈពេល១៤ថ្ងៃ ដោយចាប់ពីថ្ងៃទី២១ ខែឧសភា រហូតដល់ថ្ងៃទី០៣ ខែមិថុនា ហើយការបោះឆ្នោត នឹងប្រព្រឹត្តិទៅនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ក្នុងនោះ មានគណបក្សនយោបាយចំនួន១៧ បានចុះឈ្មោះប្រកួតប្រជែងនៅក្នុងការបោះឆ្នោតនេះ។
ជាមួយគ្នានោះ ថ្នាក់ដឹកនាំ គ.ជ.ប ធ្លាប់បានអំពាវនាវឲ្យប្រជាពលរដ្ឋ ដែលមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០២១ ត្រៀមឯកសារសម្រាប់ប្រើប្រាស់នៅក្នុងការបោះឆ្នោតនោះ ដែលឯកសារទាំងនោះ មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ហើយក្នុងករណីដែលមិនទាន់មាន ឬបាត់ ឬខូច ត្រូវអញ្ជើញទៅគណៈកម្មការរៀបចំការបោះឆ្នោត ឃុំ សង្កាត់ ដើម្បីបំពេញបែបបទចូលរួមបោះឆ្នោត ដែលដំណើរការនេះ នឹងត្រូវធ្វើរយៈពេលមួយខែមុនថ្ងៃបោះឆ្នោត៕
ដោយ ៖ កោះកែវ


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១៦ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ