នយោបាយ
គ.ជ.ប បង្កើតកម្មវិធីស្វែងយល់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ តាមវិទ្យុ FM ទូទាំង២៥ រាជធានី ខេត្ត
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នឹងប្រព្រឹត្តទៅ នៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបង្កើតកម្មវិធី ស្វែងយល់អំពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ក្នុងគោលបំណង ដើម្បីលើកកម្ពស់ការយល់ដឹងក្នុងស្រទាប់មហាជននៅទូទាំងប្រទេស អំពីសារៈសំខាន់នៃការបោះឆ្នោត។
កម្មវិធីស្វែងយល់អំពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នេះ នឹងត្រូវបានធ្វើការផ្សព្វផ្សាយតាមវិទ្យុ FM ទូទាំង២៥ រាជធានី ខេត្ត ចាប់ពីថ្ងៃទី៣០ ខែមេសា រហូតដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ តាមរយៈការធ្វើវិមជ្ឈការការងារអប់រំម្ចាស់ឆ្នោតជូនគណៈកម្មការរាជធានី ខេត្ត រៀបចំការបោះឆ្នោត ធ្វើជាវាគ្មិនឆ្លើយសំណួរមិត្តអ្នកស្តាប់១ម៉ោង ក្នុង១ថ្ងៃ សម្រាប់រយៈពេល៣៥ថ្ងៃ តាមវិទ្យុ FM ទូទាំង២៥ រាជធានី ខេត្ត នេះបើតាមការឲ្យដឹងពី គ.ជ.ប នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២នេះ។
បើតាម គ.ជ.ប កម្មវិធីនេះ គឺជាការបើកឱកាសដល់បងប្អូនប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធដទៃទៀត ធ្វើការស្វែងយល់ ស្រាយចម្ងល់របស់ខ្លួន និងត្រៀមខ្លួនទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា។
សូមបញ្ជាក់ថា កម្មវិធីនេះធ្លាប់ត្រូវបានរៀបចំ និងទទួលបានជោគជ័យ ព្រមទាំងការកោតសរសើរពីគ្រប់មជ្ឈដ្ឋាននៅឆ្នាំ២០១៦ ឆ្នាំ២០១៧ និងឆ្នាំ២០១៨។ ដូច្នេះប្រជាពលរដ្ឋ ក៏ដូចជាអ្នកស្តាប់ទាំងអស់ អាចចូលរួមសាកសួរទៅកាន់វាគ្មិន តាមការគួរ៕
ដោយ ៖ កោះកែវ


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មន្ត្រីអាមេរិកមួយចំនួន ចាប់ផ្តើមស្តាយក្រោយ ដែលបោះឆ្នោតឲ្យលោក ត្រាំ