Connect with us

នយោបាយ

ទូតរុស្ស៊ី បញ្ជាក់ថា កម្ពុជា និងរុស្ស៊ីនៅតែជា«មិត្ត» ត្បិតកម្ពុជាបោះឆ្នោតប្រឆាំងខ្លួនរឿងធ្វើសង្រ្គាមនៅអ៊ុយក្រែនក្តី

បានផុស

នៅ

ស្ថានទូតរុស្ស៊ីប្រចាំនៅកម្ពុជានៅព្រឹកថ្ងៃទី២៧ ខែមេសានេះ បានធ្វើសន្និសីទសារព័ត៌មានបកស្រាយជុំវិញបញ្ហាសង្រ្គាមរបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែនតាមប្រព័ន្ធZoom។ ស្ថានទូតរុស្ស៊ីថា ការធ្វើប្រតិបត្តិការយោធាពិសេសនៅក្នុងប្រទេសអ៊ុយក្រែន ជារឿងចាំបាច់ បើទោះបីប្រទេសជាច្រើនក្នុងលោករួមទាំងកម្ពុជាផងបានរួមគ្នាបោះឆ្នោតប្រឆាំងក៏ដោយ។ ប៉ុន្តែ ស្ថានទូតរុស្ស៊ី ក៏បានគូសបញ្ជាក់ដែរថា ការប្រឆាំងរបស់កម្ពុជានេះ មិនធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងរុស្ស៊ី ឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មាន«កម្ពុជាថ្មី» លោក Rafael IANGAREEV តំណាងស្ថានទូតរុស្ស៊ីប្រចាំនៅកម្ពុជាបានអះអាងថា រុស្ស៊ីគោរពអធិបតេយ្យភាពរបស់កម្ពុជាក្នុងការសម្រេចចិត្តបោះឆ្នោតមិនគាំទ្រការធ្វើប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន។ លោកថា បើទោះបីកម្ពុជាធ្វើបែបនេះក៏ដោយ ក៏វាមិនប៉ះពាល់ដល់ទំនាក់ទំនងទេ្វភាគីរវាងកម្ពុជា និងប្រទេសរុស្ស៊ីដែរ ពោល គឺកម្ពុជា និងរុស្ស៊ី នៅតែជាមិត្តនឹងគ្នាដដែល ព្រោះប្រទេសទាំងពីរមានទំនាក់ទំនងជាមួយគ្នាជាយូរមកហើយ។

ការលើកឡើងរបស់ស្ថានទូតរុស្ស៊ីនេះ គឺជាការឆ្លើយតបទៅកាន់រាជរដ្ឋាភិបាលកម្ពុជាដែលបានបោះឆ្នោតប្រឆាំងនឹងការធ្វើសង្រ្គាមរបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែននៅអង្គការសហប្រជាជាតិជាមួយប្រទេសប្រមាណជាង១៤០ទៀតកាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ធ្លាប់បានបញ្ជាក់ម្តងជាពីរដងថា ការបោះឆ្នោតនេះ គឺជារឿងចាំបាច់ ព្រោះកម្ពុជា មិនគាំទ្រឡើយដែលប្រទេសមួយលើកទ័ពទៅឈ្លាន​ពានប្រទេសមួយទៀតបែបនេះ។ ជាមួយនឹងការលើកឡើងនេះ សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញការរំពឹងថា រុស្ស៊ី នឹងយោគយល់ដល់កម្ពុជាចំពោះបញ្ហានេះ។

SOCHI, RUSSIA – MAY 19 : Cambodian Prime Minister Hun Sen (L) and Russian President Vladimir Putin (R) are seen during their meeting before ASEAN-Russia Commemorative Summit, which will be held on May 19-20, in Sochi, Russia on May 19, 2016. (Photo by Host Photo Agency /Anadolu Agency/Getty Images)

កាលពីចុងខែមីនា កន្លងទៅ សម្តេចតេជោ ហ៊ុន សែន ក៏បានចេញមកគូសបញ្ជាក់ជាថ្មីម្តងទៀតអំពីជំហរមិនគាំទ្ររុស្ស៊ីដែលធ្វើសង្រ្គាមនៅក្នុងប្រទេសអ៊ុយក្រែន។ សម្តេចនាយករដ្ឋមន្រ្តី បានសង្កត់ធ្ងន់បន្ថែមពីលើលើកមុនថា បើទោះបីត្រូវបោះឆ្នោតប៉ុន្មានដងទៀត ក៏កម្ពុជានៅបោះឆ្នោតប្រឆាំងការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែនដែរ ហើយមិនមែនតែរុស្ស៊ីទេ ប្រទេសណាក៏ដោយ ឲ្យតែលើកទ័ពទៅឈ្លានពានគេ ក៏កម្ពុជាប្រឆាំងដូចគ្នា។ សម្រាប់សម្តេចតេជោ ហ៊ុន សែន ការគោរពដល់ឯករាជ្យ និងអធិបតេយ្យរបស់អ៊ុយក្រែន មានតម្លៃស្មើនឹងការគោរពដល់ឯករាជ្យ និងអធិបតេយ្យរបស់កម្ពុជាដូចគ្នាដែរ៕

ដោយ ៖ វណ្ណ សុគន្ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៤ នាទីutes មុន

ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងការងារ ៖ សមភាព​រវាងបុរស និងស្ត្រី ជាកិច្ចការ​ស្នូល​គោល​នយោបាយ​រាជរដ្ឋាភិបាល​កម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេចតេជោ ហ៊ុន សែន “អត់ធ្មត់ អត់ធ្មត់ និងអត់ធ្មត់ នេះ​ជា​មេរៀន​របស់ខ្ញុំ ក្នុងវ័យ៣៧ ឆ្នាំ”

ជីវិតកម្សាន្ដ២ ម៉ោង មុន

បុណ្យសពលោក ប៉ែន ច័ន្ទសិទ្ធ រៀបចំធ្វើនៅ វត្តតាំងក្រសាំងខាងជើង រាជធានីភ្នំពេញ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ថៃ​ ពិចារណា​សង់​ជញ្ជាំង​ព្រំដែន​ប្រវែង​ជាង​៥០​គីឡូម៉ែត្រ​ជាមួយ​កម្ពុជា

ជីវិតកម្សាន្ដ៦ ម៉ោង មុន

តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ

ចរាចរណ៍៦ ម៉ោង មុន

បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង

សហគ្រាសចិន
សន្តិសុខសង្គម១២ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

សន្តិសុខសង្គម១៤ នាទីutes មុន

ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង

Sokha Hotels

ព័ត៌មានពេញនិយម