Connect with us

នយោបាយ

ប្រធាន គ.ជ.ប ស្នើឲ្យគ្រប់បក្សនយោ​បាយ ដែលចូលរួមការបោះឆ្នោត​ឃុំ-សង្កាត់ ត្រូវធ្វើសកម្មភាព​ក្នុងក្របខ័ណ្ឌច្បាប់

បានផុស

នៅ

ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ប្រាជ្ញ ចន្ទ បានស្នើឲ្យគ្រប់បក្សនយោ​បាយ ដែលចូលរួមការបោះឆ្នោត​ ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥នេះ ត្រូវធ្វើសកម្មភាព​ក្នុងក្របខ័ណ្ឌច្បាប់។ ការជំរុញរបស់លោក ប្រាជ្ញ ចន្ទ ខាងលើនេះ បានធ្វើឡើក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការអន្តរសា្ថប័ន ស្ដីពី កិច្ចការពារការពិនិត្យបញ្ជីឈោ្មះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ និងការបោះឆ្នោតថ្នាក់ជាតិ-ថ្នាក់ក្រោមជាតិ ចាប់ពីឆ្នាំ ២០២២ ដល់ឆ្នាំ ២០២៤ នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ ២០២២នេះ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មានប្រសាសន៍នៅក្នុងឱកាសនោះ ក្នុងនាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ប្រាជ្ញ ចន្ទ​ បាន​បញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមសំណូមពរ ដល់គ្រប់គណបក្សនយោបាយ ដែលបាន​ចូល​រួម​ក្នុង​ការបោះឆ្នោតទាំងអស់ ត្រូវធ្វើសកម្មភាពក្នុងក្របខ័ណ្ឌច្បាប់ ដោយគោរពតា​ម​បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត ក្រមសីលធម៌ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន​»។

លោក ប្រាជ្ញ ចន្ទ​ បានឲ្យដឹងថា ​កន្លងមកនេះ គណៈកម្មការរៀបចំការបោះឆ្នោតរាជធានី-ខេត្ត បាន​សហការ និងបានចូលរួមជាប្រចាំ ក្នុងកិច្ចប្រជុំជាមួយគណៈបញ្ជាការឯកភាពរាជធានី-ខេត្ត ក្រុង-ស្រុក ខណ្ឌ អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងភាគីពាក់ព័ន្ធលើការងារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ដើម្បីបំពេញអនុវត្តភារកិច្ច ពាក់ព័ន្ធ​នឹងការបោះឆ្នោត​បានល្អ។

លោកសង្ឃឹមជឿជាក់ ប្រកបដោយ​សុទិដ្ឋិនិយមថា គណៈកម្មការរៀបចំការ​បោះឆ្នោតគ្រប់លំដាប់ថ្នាក់ នឹងបង្កើនកិច្ចសហការ ជាមួយគណៈ​បញ្ជាការឯកភាពរាជធានី-ខេត្ត ក្រុង-ស្រុក ខណ្ឌ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្រោមការដឹកនាំរបស់គណៈបញ្ជាការ​សន្តិសុខអចិន្ត្រៃយ៍ សម្រាប់ការបោះឆ្នោត ​ដើម្បីបង្កើត​បានបរិយាកាសមួយដ៏ប្រសើរ សំដៅធ្វើអោយដំណើរការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥ នាថ្ងៃអាទិត្យ ទី ៥ ខែមិថុនា ឆ្នាំ ២០២២ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងប្រកបដោយជោគជ័យ៕

អត្ថបទ៖ កោះកែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤ ម៉ោង មុន

ស្នងការ​ខេត្ត​បន្ទាយមានជ័យ ៖ បុណ្យចូលឆ្នាំថ្មី​ខាង​មុន​នេះ ហាម​ច្រក​ទឹក​ក្នុង​ថង់ ​គប់​ដាក់​គ្នា

សន្តិសុខសង្គម៥ ម៉ោង មុន

Update! សង្ស័យ​ផ្ដើម​ពី​ផ្ទុះ​ធុងហ្គាស ទើប​ឆេះ​ឃ្លាំង​រោងចក្រ​៣ រាលដាល​ដល់​ផ្ទះ​ពលរដ្ឋ​០៤​ខ្នង

ព័ត៌មានជាតិ៦ ម៉ោង មុន

ព្រឹត្តិការណ៍ “សង្ក្រាន្តវត្តភ្នំ” ៣​ថ្ងៃ​មាន​រៀបចំ​កម្មវិធី​បែប​ប្រពៃណី​ជាតិ និងកម្មវិធី កម្សាន្ត​សប្បាយជាច្រើន

នយោបាយ៧ ម៉ោង មុន

អ្នកវិភាគ និង​អ្នកឃ្លាំមើល៖ នាយករដ្ឋមន្ត្រី​កម្ពុជា​តែង​ផ្ដល់​អាទិភាព​ខ្ពស់​ ចំពោះ​សុខទុក្ខ​​ប្រជាពលរដ្ឋ

កីឡា៨ ម៉ោង មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

Sokha Hotels

ព័ត៌មានពេញនិយម