នយោបាយ
«កម្ពុជាថ្មី» ចោទសួរ២សំណួរទៅកាន់មន្រ្តីការទូតជាន់ខ្ពស់រុស្ស៊ីចំពោះបញ្ហាសង្រ្គាមនៅអ៊ុយក្រែន
គណៈកម្មការកិច្ចការបរទេសនៃក្រុមប្រឹក្សាសហព័ន្ធរបស់សភារុស្ស៊ីកាលពីល្ងាចថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ បានរៀបចំសន្និសីទសារព័ត៌មានតាមប្រព័ន្ធZoom ជាមួយក្រុមអ្នកសារព័ត៌មានមកពីបណ្តាប្រទេសនានាក្នុងតំបន់អាស៊ាន។ អ្នកសារព័ត៌មាន«កម្ពុជាថ្មី» គឺកញ្ញា Ilijah Hermogenes ក៏បានចូលរួមសន្និសីទសារព័ត៌មាននេះដែរ ហើយបានចោទសួរលោក Andrey Klimov អនុប្រធានគណៈកម្មការកិច្ចការបរទេសនៃក្រុមប្រឹក្សាសហព័ន្ធរបស់សភារុស្ស៊ី ២ សំណួរសំខាន់ៗពាក់ព័ន្ធនឹងការវិវត្តនានានៃសង្រ្គាមនៅអ៊ុយក្រែន និងការព្រួយបារម្ភរបស់រុស្ស៊ីចំពោះកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិកនាពេលខាងមុខនេះ។

កញ្ញា Ilijah Hermogenes ៖ នៅខែក្រោយនេះ ថ្នាក់ដឹកនាំអាស៊ាន និងអាមេរិក នឹងរៀបចំកិច្ចប្រជុំកំពូលពិសេសនៅលើទឹកដីអាមេរិក។ តើរុស្ស៊ី មានការព្រួយបារម្ភទេថា អាមេរិកនឹងយកឱកាសនេះ កៀងគរប្រទេសសមាជិកអាស៊ានឲ្យប្រឆាំងនឹងប្រទេសរបស់លោក? ឬអាចថា នឹងជំរុញឲ្យពួកគេចូលរួមដាក់ទណ្ឌកម្មនានាលើរុស្ស៊ី?
លោក Andrey Klimov ៖ ជាការពិត នេះ គឺជាសិទ្ធិរបស់បណ្តាប្រទេសអាស៊ាននីមួយៗដែលមានទំនាក់ទំនងពាណិជ្ជកម្មជាមួយអាមេរិក និងចក្រភពអង់គ្លេស ហើយនេះ គឺជារឿងធម្មតាទេ។ ប៉ុន្តែ យើងត្រូវយល់ថា នៅពេលដែលសហរដ្ឋអាមេរិក ឬប្រទេសដទៃទៀត ចង់យកអាស៊ានធ្វើជាឧបករណ៍ និងធ្វើវាដូចដែលពួកគេបានធ្វើជាមួយប្រទេសអ៊ុយក្រែន នោះ អ្នកត្រូវក្រឡេកមើលពីអ្វីដែលបានកើតឡើងនៅក្នុងប្រទេសអ៊ុយក្រែន។ ម្តងហើយម្តងទៀត សហរដ្ឋអាមេរិកមិនអាចលេងបានជាមួយប្រទេសធំៗដូចជា ឥណ្ឌា និងចិន ដោយពួកគេមិនអាចបញ្ចុះបញ្ជូលបានដោយជោគជ័យឡើយ។ មេដឹកនាំប្រទេសទាំងនេះ មានភាពវៃឆ្លាតពួកគេមានកាតព្វកិច្ចចំពោះប្រជាពលរដ្ឋរបស់ខ្លួន ហើយពួកគេមិនចូលរួមណាមួយក្នុងការឃោសនាប្រឆាំងនឹងរុស្ស៊ី។ ពួកគេ មិនចង់ធ្វើអ្វីដែលអាចនឹងប៉ះពាល់ដល់ប្រជាពលរដ្ឋដែលស្ថិតក្រោមការការពាររបស់ពួកគេ។ ពួកគេមិនប្រឆាំងរុស្ស៊ី និងមិនធ្វើជាឧបករណ៍របស់អាមេរិកឡើយ។ ប៉ុន្តែ ជាថ្មីម្តងទៀត អ្នកគួរតែគោរពដល់សិទ្ធិអធិបតេយ្យភាពរបស់គ្រប់បណ្តាប្រទេសអាស៊ាននៅគ្រប់កាលៈទេសៈទាំងអស់។
វា គឺជាគំនិតដ៏អស្ចារ្យមួយដែលថា គ្មានការប្រឈមមុខដាក់គ្នាណាមួយនឹងទទួលបានជ័យជម្នះឡើយ ប៉ុន្តែ គឺមានតែកិច្ចសហប្រតិបត្តិការគ្នាប៉ុណ្ណោះ។ រុស្ស៊ី គឺជារដ្ឋអធិបតេយ្យមួយ យើងមានធនធានច្រើនណាស់ យើងមានយោធាដ៏ខ្លាំងក្លាបំផុត ហើយដែនដី និងប្រជាពលរដ្ឋ នឹងផ្តល់ការគាំទ្រដល់ពួកយើង។

កញ្ញា Ilijah Hermogenes ៖ នៅពេលថ្មីៗនេះ រុស្ស៊ី បានកាត់ផ្តាច់ការផ្គត់ផ្គង់ឧស្ម័នដល់ប្រទេសប៉ូឡូញ និងប្រទេសប៊ុលហ្គារី។ តើរដ្ឋាភិបាលរុស្ស៊ីមានបំណងចង់ធ្វើបែបនេះទៅកាន់បណ្តាប្រទេសផ្សេងទៀតដែរឬទេ ជាពិសេស ចំពោះប្រទេសលោកខាងលិច?
លោក Andrey Klimov ៖ យើងមិនប្រើប្រាស់ធនធានថាមពលរបស់យើង ជាអាវុធនោះទេ។ នេះ គឺគ្រាន់តែព័ត៌មានភូតកុហកដែលបង្កើតឡើងប្រព័ន្ធផ្សព្វផ្សាយរបស់លោកខាងលិចតែប៉ុណ្ណោះ។ ការពិត គឺថាប្រទេសប៉ូឡូញ និងប៊ុលហ្គារី ពួកគេមិនចង់បង់ថ្លៃលើការបញ្ជាទិញឧស្ម័នរុស្ស៊ីជាលុយរុស្ស៊ី។ នៅក្នុងករណីនេះ យើងមិនអាចផ្គត់ផ្គង់ឧស្ម័នរបស់យើង ឬធនធានណាមួយរបស់យើងដោយឥតគិតថ្លៃឡើយ។ ប្រសិនបើអ្នកណាមិនចង់បង់ចំណាយលើប្រេងរបស់យើង លោហធាតុ យានយន្ត គឺយើងមិនចែកចាយដល់ពួកគេជាអំណោយទេ។

យើងមិនមែនជាអង្គការដែលធ្វើអ្វីមួយដោយឥតគិតថ្លៃដែលនេះមិនមែនជាគោលបំណងរបស់យើងឡើយ។ បើសិនប៉ូឡូញ និងប៊ុលហ្គារី នឹងចាប់ផ្តើមបង់ថ្លៃសម្រាប់វា នោះ ពួកគេ នឹងទទួលបានឧស្ម័ន។ ប៉ុន្តែ ខ្ញុំចង់ប្រាប់អ្នកថា ប្រទេសប៉ូឡូញនឹងនៅតែទទួលបានឧស្ម័នពីយើងដដែល ប៉ុន្តែ នៅត្រង់ថា ពេលនេះប៉ូឡូញមិនទិញពីរុស្ស៊ីទេ តែពួកគេទិញពីអាល្លឺម៉ង់ដែលមានន័យថា អាល្លឺម៉ង់កំពុងបញ្ជាទិញឧស្ម័នពីប្រទេសរុស្ស៊ី។ នេះ គឺជាបញ្ហាសម្រាប់ប្រជាពលរដ្ឋនៅក្នុងប្រទេសប៉ូឡូញ ពីព្រោះថា តម្លៃ គឺកើនឡើងខ្លាំងណាស់។ នេះ គឺជាការជ្រើសរើសរបស់ពួកគេ។ បើសិនពួកគេមិនចង់ចំណាយតាមរបៀបដែលយើងតម្រូវទេ យើងមិនលក់ឲ្យទេ។ វា មិនមែនជាអំណោយ តែនេះ គឺជាផលិតផល ហើយគ្រប់បណ្តាប្រទេសទាំងអស់ នឹងធ្វើបែបនេះ៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ